no-alternative title

សូមទស្សនាលក្ខណៈពិសេសនៃ Ford Everest 2019 កំពូលរថយន្ត SUV ជំនាន់ថ្មី ទាំងអស់គ្នា មុននឹងបង្ហាញវត្តមានជាផ្លូវការនៅកម្ពុជា

ថ្មីៗនេះក្រុមហ៊ុន Ford ប្រចាំប្រទេសអូស្តា្រលី បានដាក់បង្ហាញចេញនូវរថយន្ត  Ford Everest 2019 ដែលប្រភេទរថយន្ត Off-Road SUV ដែលមានការកែប្រែបង្កើនគុណភាព ប្រសិទ្ធិភាព សមត្ថភាពកាន់តែប្រសើរទ្វេរ និងបំពាក់នូវប្រព័ន្ធបច្ចេកវិទ្យាទំនើបៗជាច្រើនរួមបញ្ចូលទាំងប្រព័ន្ធហ្រ្វាំងបង្ការគ្រោះឧបសគ្គដោយស្វ័យប្រវត្តិប្រភេទ AEB (Autonomous Emergency Braking) ដែលធ្វើអោយការបើកបរកាន់តែមានសុវត្ថិភាពខ្ពស់បំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ការរចនារថយន្តទាំងមូលប្រកបដោយភាពទំនើបទាន់សម័យ

ការរចនានៃតូររថយន្ត Ford Everest ស៊េរីថ្មីនេះ មើលទៅកាន់តែមានភាពរឹងមាំ ត្រូវបានក្រុមហ៊ុនធ្វើការកែលម្អបន្ថែម និងការតុបតែងប្រកបដោយភាពទាន់សម័យ។ ផ្នែកខាងមុខរបស់រថយន្តនេះ ត្រូវបានរចនាឡើងដោយមានផ្ទាំងសំណាញ់សម្រាប់កាត់បន្ថយកំដៅរបស់ម៉ាស៊ីន ជាមួយនឹងចង្គៀងគុជប្រភេទ HID Headlight ភ្លឺច្បាស់, ដៃចង្កូតត្រូវបានផលិតឡើងពីលោហៈធាតុ Alloy ស្រោបដោយស្បែកផ្តល់ភាពងាយស្រួលក្នុងការកាន់ទំហំ 20 អ៊ីង។ 

 

ចំនែកយ៉ាន់កង់រថយន្តក៏ត្រូវបានរចនាឡើងថ្មីកាន់តែមានភាពប្រណិតរឹងមាំស័ក្តិសមនឹងតួររថយន្តធន់គ្រប់ស្ថានភាពផ្លូវ។ បន្ថែមពីនេះ Ford Everest 2019 ក៏មានបំពាក់នូវប្រព័ន្ធម៉ាញ៉េថាច់ស្រ្គីន SYNC 3  ដែលមានអេក្រង់ថាច់ទំហំ 8.0 អ៊ីងសម្រាប់បង្ហាញនូវព័ត៌មាន និងការកម្សាន្តជាច្រើនរបស់រថយន្តដូចជាផែនទី Google map និង Apple Map, មានប្រព័ន្ធតភ្ជាប់តាមរយះប្លូធូស, ទ្រទ្រង់ជាមួយ Apple CarPay និង Android Auto និងសម្រាប់មើលកាមេរ៉ាក្រោយផងដែរ។

 

-បំពាក់នូវប្រព័ន្ធដែលមានប្រសិទ្ធិភាព សុវត្ថិភាព និងភាពងាយស្រួល

រថយន្ត Ford Everest 2019 ត្រូវបានរចនាផលិតឡើយដោយផ្តោតសំខាន់ទៅលើប្រសិទ្ធិភាព សុវត្ថិភាព និងភាពងាយស្រួលក្នុងការបើកបរដោយវាបានធ្វើការបង្កើន និងបំពាក់មកជាមួយមុខងារមានប្រយោជន៍យ៉ាងសម្បូរបែបដែលផ្តល់នូវសុវត្ថិភាពខ្ពស់ក្នុងបើកបរបានគ្រប់ស្ថានភាពផ្លូវមិនថាផ្លូវជនបត់ ផ្លូវភ្នំ ឬផ្លូវក្រុងឡើយ។ រថយន្ត Ford Everest 2019 បំពាក់នូវប្រព័ន្ធគ្រប់គ្រង់នៅពេលមានឧបសគ្គនៅពីមុខកំឡុងពេលបើកបរ (Ford’s Pre-Collision Assist) ដោយប្រើប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិភ្លាមៗ (Inter-Urban Autonomous Emergency Braking) ជាមួយបច្ចេកវិទ្យាPedestrian Detection និង Vehicle Detectioni ដើម្បីប្រាប់ពីឧបសគ្គនៅពីមុខបានមុនដូចជាមានអ្នកថ្មើរជើងដើរឆ្លងកាត់ ឬក៏មានរថយន្តនៅពីមុខដោយវានឹងបញ្ឈប់រថយន្តបានភ្លាមៗជៀសវាងការការបុក ឬប៉ះទង្គិច។ 

 

រថយន្ត Ford Everest 2019 ក៏មានបំពាក់មុខងារចូលចតរថយន្តដោយស្វ័យប្រវត្តិ (Active Park Assist) ដោយមិនចាំបាច់កាន់ដៃចង្កូតដោយអ្នកបើកបរគ្រាន់តែជាន់ហ្វ្រាំងអបតិចៗប៉ុណ្ណោះ មុខងារគ្រប់គ្រងគន្លងផ្លូវជៀសវាងការបើកខុសគន្លង និងប្រព័ន្ធគ្រប់គ្រង់ល្បឿនដោយស្វ័យប្រវត្តិនៅពេលមានឧបសគ្គវានឹងបន្ថយល្បឿនមកនូវត្រឹម 3.6 គីឡូម៉ែត្រក្នុងមួយម៉ោងដែលជាប្រព័ន្ធមុខងារថ្មីសម្រាប់រថយន្ត Ford Everest។ ប្រព័ន្ធបញ្ឆះម៉ាស៊ីនមានភាពងាយស្រួលជាមួយការប្រើស្មាតឃី (SmartKey) ដោយគ្រាន់តែចុចប៊ូតុង Star/Stop ដើម្បីបើក-ពន្លត់ម៉ាស៊ីន។

 

-បំពាក់នូវម៉ាស៊ីនថ្មីកំលាំងខ្លាំងជាងមុន

ទាំងម៉ូដែល Ford Everest Trend និង Titanium ត្រូវបានដំឡើងមកជាមួយម៉ាស៊ីនជំនាន់ថ្មីជាម៉ាស៊ីនម៉ាហ្ស៊ូត Bi-Turbo diesel ដែលមានកំលាំងសន្ទុះស្វ័យប្រវត្តិ 10-speed torque-convertor automatic ដែលអាចធ្វើការបត់បែនបានតាមស្ថានភាពការ និងមានសំឡេងស្ងាត់ល្អ។ ម៉ាស៊ីន Bi-Turbo diesel ជំនាន់ថ្មីនេះប្រើប្រាស់កំលាំងទាញ 500Nm ជាមួយកំលាំងបង្វិល 1,750rpm ដែលផ្តល់នូវការបង្កើនសន្ទុះល្បឿនបានលឿនរហ័ស។ សម្រាប់ម៉ាស៊ីន Bi-Turbo diesel ដែលបំពាក់នៅលើម៉ូដែល Ford Everest Trend RWD ស៊ីប្រេងតិចបំផុតដោយ 100 គីឡូម៉ែត្រត្រឹមតែប្រមាណ 6.9 លីតតែប៉ុណ្ណោះ។ រីម៉ូដែល Everest Ambiente និង Everest Trend នឹងនៅតែបន្តបំពាក់នូវម៉ាស៊ីនប្រភេទ 3.2-litre TDCi Duratorq ដែលអាចបង្កើនល្បឿនដោយស្វ័យប្រវត្តិបាន 6 ដង (six-speed automatic powertrain) ផ្តល់នូវសមត្ថភាពដែលអាចជឿទុកចិត្តបានសម្រាប់ការបើកបរ។ 

 

លោក John Willems ប្រធានផ្នែកវិស្វករជាន់ខ្ពស់របស់ Ford បានមានប្រសាសន៍លើកឡើងថា “សម្រាប់រថយន្ត Ford Everest ដែលបំពាក់នូវម៉ាស៊ីន Bi-Turbo ដែលមានកំលំាងសន្ទុះស្វ័យប្រវត្តិកើន 10 ដង (10-speed automatic raises) គឺធ្វើអោយរថយន្តមានកំលាំងខ្លាំងប្រសើរទ្វេរទាំងការបើកបរនៅលើផ្លូវស្មើរធម្មតា ឬផ្លូវលំបាកៗ (Off-road)។ លោកបន្ថែមថា “ការបង្កើនថាមពល និងកម្លាំងបង្វិលជុំមានន័យថា យើងមានសក្ដានុពលកាន់តែច្រើនប៉ុន្តែវាគឺជាការរួមបញ្ចូលគ្នានៃម៉ាស៊ីនឡាស៊ែរ Bi- turbo ថ្មីដែលមានល្បឿនស្វ័យប្រវត្តិ 10 ដងរបស់យើងពិតជាផ្តល់នូវលទ្ធភាពប្រើប្រាស់និងការប្រើប្រាស់ដ៏អស្ចារ្យបំផុតដែលទទួលបានការចាប់អារម្មណ៍ទៅម៉ាស៊ីន Bi-Turbo នេះ"។ 

 

លោកបានបញ្ជាក់ទៀតរថា “សម្រាប់ Ford Everest Trend  និង Titanium ដែលបំពាក់ម៉ាស៊ីន Bi-Turbo diesel ថ្មីនេះ គឺមានសំលេងស្ងាត់ល្អជាងម៉ាស៊ីនប្រភេទ 3.2L Duratorq”។ រថយន្ត Ford Everest ស៊េរីថ្មីទាំងអស់ ត្រូវបានដឹងជញ្ចូនចេញលក់ចាប់តាំងពីថ្ងៃទី 01 ខែឧសភា, 2018 មកម្ល៉េះ ដោយមានទាំងការធានាលក្ខណះស្តង់ដាររហូតដល់រយះពេល 5 ឆ្នាំឯណោះ ដោយមិនគិតពីចំនួនគីឡូម៉ែត្រក្នុងការបើកបរឡើយ៕

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន