no-alternative title

ក្រុមហ៊ុន Lexus បញ្ចេញរថយន្ត RC-F និង GS-F ជំនាន់ពិសេសចំនួនត្រឹមតែ 350 គ្រឿងប៉ុណ្ណោះនៅក្នុងឱកាសខួបទី 10th Anniversary

តើអ្នកជឿ ឬមិនជឿពេលនេះ មានរយៈពេល 10 ឆ្នាំហើយ គិតចាប់តំាងពីក្រុមហ៊ុន Lexus បានផលិតចេញនូវរថយន្តរបស់ខ្លួនជាច្រើន ហើយនៅពេលកន្លងមក ក្រុមហ៊ុននេះ បានបង្ហាញចេញនូវរថយន្តស៊េរីថ្មីទំនើបត្រកូល F ដ៏មានសមត្ថភាពខ្លាំងក្លាដំបូងបំផុតនៅក្នុងសហរដ្ឋអាមេរិក និងម៉ូដែល IS-F កាលពីឆ្នាំ 2008 កន្លងទៅ។ នៅឆ្នាំ 2018 នេះ ដើម្បីអបអរនៅក្នុងឱកាសនៃគំរប់ខួប 10 ឆ្នាំនេះ ក្រុមហ៊ុនផលិតរថយន្តរបស់ជប៉ុននេះ បានប្រកាសចេញនូវរថយន្តពិសេសចំនួនពីរសម្រាប់ខួបលើកទី 10 របស់ត្រកូល RC-F និង GS-F ជាមួយនឹងតម្លៃកាន់តែពិសេសថែមទៀតផង។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងវត្តមាននៃជំនាន់ថ្មីនេះ ក្រុមហ៊ុន Lexus បានប្រកាសលក់រថយន្តជំនាន់ថ្មីប្រភេទ GS F 10th Anniversary Edition នៅក្នុងតម្លៃ $89,350 ហើយសម្រាប់រថយន្តនប្រភេទ RC-F 10th Anniversary Edition វិញ គឺលក់នៅក្នុងតម្លៃ $80,810 ដែលមានតម្លៃខ្ពស់ជាងតម្លៃស្តង់ដារដល់ទៅ $16,160។ សម្រាប់រថយន្តទាំងពីរម៉ូដែលនេះ នឹងមានប្រើប្រាស់ជាមួយនឹងកញ្ចប់នៃប្រូម៉ូសិន 10th Anniversary Package គឺមានការបន្ថែមតម្លៃដល់ទៅ $9,000 និងការជ្រើសជម្រើសនៃការបន្ថែម Performance Package, Triple-Beam headlights និង Intuitive Park Assist systems។ 

នៅក្នុងការផលិតរថយន្ត RC-F 10th Anniversary Edition models ត្រូវបានក្រុមហ៊ុន Lexus បញ្ជាក់ថា គឺមានចំនួនត្រឹមតែ 250 គ្រឿងប៉ុណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក ស្របពេលដែលរថយន្ត GS-F 10th Anniversary Edition នឹងមានការផលិតចំនួន 100 គ្រឿងបន្ថែមទៀត។ សម្រាប់រថយន្ត GS-F និង RC-F 10th Anniversary Edition គ្រោងនឹងបញ្ចប់ការផលិតនៅរោងចក្រ Nebula Gray ផងដែរ។

រថយន្តទាំងពីរម៉ូដែលនេះ ប្រើប្រាស់នូវកង់ដែលមានទំហំ 19-inch ដែលធ្វើការផលិតនៅក្នុងរោងចក្រ Michelin Pilot Super Sports។ សម្រាប់ម៉ាស៊ីនរបស់វាគឺប្រើប្រាស់នូវប្រភេទ 5.0-liter ជាមួយនឹងម៉ាស៊ីន V8 engine ដែលមានកម្លាំង 467 horsepower និងកម្លាំងរមួល 389 lb-ft of torque ជាមួយនឹងចង្កឹះលេខ 8 វគ្គ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន