no-alternative title

Ford Fusion Hybrid 2019 នឹងក្លាយជារថយន្តតាក់ស៊ីស៊េរីថ្មី នៅក្នុងទីក្រុងញ៉ូវយ៉កជំនួសរថយន្ត Ford Crown Victoria

តើរថយន្ត Ford Fusion អាចនឹងក្លាយជារថយន្តតាក់ស៊ីនោះទេ? អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលរថយន្ត Ford Crown Victoria បំរើការជារថយន្តតាក់ស៊ីនៅក្នុងសហរដ្ឋអាមេរិក។ បន្ទាប់ពីរថយន្តនេះ ក៏ត្រូវបានផ្អាកការផលិតទាំងស្រុងនៅក្នុងឆ្នាំ 2008 នោះ ហើយវាក៏បន្តនូវដាក់លក់អស់រយៈពេល 4 ឆ្នាំបន្តទៀត។ នៅពេលនេះ ស្រាប់តែមានព្រឹត្តការណ៍កើតឡើងដូចគ្នាទៅនឹងរថយន្ត Ford Fusion ផងដែរ។ យើងដឹងថា រថយន្តប្រភេទ Mid-Size Sedan នេះ នឹងធ្វើការឈប់ផលិតនៅក្នុងឆ្នាំ 2022 ខាងមុខននេះហើយ។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាមប្រភពាខាងលើនេះ បានបញ្ជាក់ថា ក្រុមហ៊ុន Ford បានបង្ហាញនូវរថយន្តម៉ូដែលថ្មីរបស់ម៉ូដែល Fusion Hybrid 2019 សម្រាប់ប្រើប្រាស់ជារថយន្តតាក់ស៊ី ដោយផ្អែកទៅលើ Platform ដូចគ្នាទៅនឹងរថយន្ត Ford Police Responder Hybrid ដែលប្រកាសចេញនៅសប្តាហ៍នេះផងដែរ។  នៅខាងក្នុងរថយន្តនេះ អ្នកបើកបរជាច្រើន អាចធ្វើការជ្រើសរើសរវាងកៅអី Heavy-Duty Cloth Seating ឬប្រភេទ Optional Vinyl Seating និង Vinyl Floors។ 

រថយន្តថ្មី ដែលដំណើរការដោយបច្ចេកវិទ្យា hybrid នេះ អាចបង្កើនល្បឿនបានដល់ទៅ 40 mpg នៅក្នុងទីក្រុង ល្បឿន 36 mpg សម្រាប់ផ្លូវ Highway និងល្បឿន 38mpg ផងដែរ ហើយរថយន្តនេះ មានតម្លៃថោកជាងរថយន្ត Ford Crown Victoria ។ លោក Imran Jalal ប្រធានផ្នែកទំនាក់ទំនងទីផ្សាររបស់ក្រុមហ៊ុន Ford banនិយាយថា “ប្រតិបត្តិករផ្នែករថយន្តតាក់ស៊ីចង់អោយរថយន្តជាច្រើនរបស់ពួកគេជឿជាក់ ប្រសិទ្ធិភាព និងផាសុកភាពបំផុត។ 

រថយន្ត Transit Connect Taxi និង Fusion Hybrid Taxi នឹងផ្តល់នូវការប្រើប្រាស់ប្រេង ដែលមានថាមពលតិចបំផុត។ សម្រាប់រថយន្ត Fusion Hybrid នឹងមានសមត្ថភាពល្អគួរឱ្យមានប្រសិទ្ធិភាព និងកាន់តែងាយស្រួលក្នុងការប្រើប្រាស់នាពេលអនាគត។” បន្ថែមពីនេះទៀត ក្រុមហ៊ុន Ford ក៏បានប្រកាសបង្ហាញនូវរថយន្ត Transit Connect Taxi 2019 ដើម្បីធ្វើការប្រកួតជាមួយនឹងរថយន្ត Nissan NV200 Taxi ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន