no-alternative title

នៅទីបំផុត ក្រុមហ៊ុន Tesla បានផលិតចេញនូវរថយន្តស៊េរីថ្មី Model 3 របស់ខ្លួនហើយ

នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk ដែលជាបុគ្គលម្នាក់ ចូលចិត្តប្រើប្រាស់នូវបណ្តាញសង្គម Twitter នៅក្នុងការប្រកាសចេញ នូវផលិតផលថ្មីៗ របស់ខ្លួននោះ នៅថ្ងៃនេះ បានបង្ហាញនូវរថយន្ត dual-motor Model 3 ស៊េរីថ្មីរបស់ខ្លួន។ នៅក្នុងរយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ គិតចាប់តាំងពីការប្រកាសចេញនូវម៉ូដែលថ្មី New Dual-Motor Performance Version របស់រថយន្ត Model 3 នោះ គឺពិតជាគួរឱ្យភ្ញាក់ផ្អើលមែនទែន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្ត Model 3 នេះ ធ្លាប់មានបញ្ហាទៅលើការផលិតជាច្រើន ដែលបានបណ្តាលអោយមានការពន្យារពេលជាច្រើនលើកច្រើនសារផងដែរ ហើយនៅពេលនេះ រថយន្តថ្មីនេះ បានបង្ហាញខ្លួនមុនពេលកំណត់។ កាលពីខែមុននេះ លោក Musk ក៏ធ្លាប់បានប្រកាសអំពីការផលិតទៅលើរថយន្ត Dual-Motor Model 3 នៅក្នុងខែកក្កដាងដែរ។ លោក Musk បានបង្ហោះរូបភាព និងចែករំលែកវានៅលើ Twitter ដែលបង្ហាញអំពីការផលិតទៅលើរថយន្ត Model 3 Performance នេះ ហើយវាក៏ប្រើប្រាស់នូវកង់រថយន្តដែលមានទំហំ 20-inch wheels ថែមទៀត។ 

អ្វីដែលគួរឱ្យកត់សម្គាល់នោះគឺថា រថយន្ត Model 3 Performance នេះគឺមានការប្រភេទជា Dual-Motor Versions ដែលមានកម្លាំងម៉ាស៊ីនមិនធម្មតានោះទេ។ លោក Musk ក៏បានបញ្ជាក់ថា រថយន្តនេះ មានកម្លាំង 0-60 mph ជាមួយនឹងល្បឿន 3.5 វិនាទី ហើយនិងមានល្បឿនដល់ទៅ 155 mph ជាមួយនឹងការធ្វើដំណើរបានចំណាយ 310-mile សម្រាប់ការបញ្ចូលថ្មម្តង។ 

សម្រាប់រថយន្តស៊េរីថ្មីនេះ មានតម្លៃ $78,000 ហើយរថយន្តនេះ នឹងធ្វើការផលិតនៅក្នុងតំបន់ Fremont, California។ កន្លងមក នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tesla លោក Elon Musk បាននិាយថា ការផលិតរថយន្ត Model 3 គឺមានគោលដៅក្នុងការផលិតដល់ទៅ 5000 គ្រឿងនៅក្នុងរយៈពេល 1 ខែប៉ុណ្ណោះ ដូច្នេះ រង់ចាំមើលថាតើ នឹងទៅរួចដែរឬទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន