no-alternative title

លោក Rupert Stadler នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi ត្រូវបានគេចោទប្រកាន់ពីបទឆបោក និងការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយ

យោងតាមការបញ្ជាក់របស់សារព័ត៌មាន Reuters បានអោយដឹងថា លោក Rupert Stadler ដែលបច្ចុប្បន្ន គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi ត្រូវបានគេចោទប្រកាន់ថា គឺជាជនសង្ស័យនៅក្នុងការស៊ើបអង្កេតនៅក្នុងប្រទេសអាល្លឺម៉ង់ ដែលជាប់ពាក់ព័ន្ធទៅនឹងការឆបោក និងការផ្សព្វផ្សាយពាណិជ្ជកម្មក្លែងក្លាយនាពេលកន្លងមក។ កាលពីថ្ងៃច័ន្ទកន្លងទៅនេះ ព្រះរាជអាជ្ញារបស់ប្រទេសអាល្លឺម៉ង់ បានធ្វើការស៊ើបអង្កេតទៅលើផ្ទះរបស់លោក Rupert Stadler ដើម្បីស្វែងរកភស្តុតាងនានា។ ព្រះរាជអាជ្ញាជាច្រើន បានធ្វើការស៊ើបអង្កេតទៅលើជនសង្ស័យ 20 នាក់។ គួរបញ្ជាញ់ថា លោក Rupert Stadler បានធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi តាំងពីឆ្នាំ 2017។

រូបភាពពាណិជ្ជកម្ម
no-alternative title

មន្ត្រីនៃព្រះរាជអាជ្ញានៅក្នុងទីក្រុង Munich បានបញ្ជាក់ថា “ចាប់តាំងពីថ្ងៃទី 30 ខែឧសភាឆ្នាំ 2018 នេះ ប្រធាន និងក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Audi AG គឺលោក Rupert Stadler រួមទាំងសមាជិកជាច្រើន របស់ក្រុមប្រឹក្សាភិបាលគ្រប់គ្រងពេលនេះ ស្ថិតនៅក្នុងការសង្ស័យ។ លោក Stadler រួមជាមួយនឹងមនុស្សផ្សេងទៀត ស្ថិតនៅក្នុងការស៊ើបអង្កេតនៅផ្ទះរបស់គាត់ ហើយក៏មានការស៊ើបអង្កេតទៅលើតួនាទីក្នុងការនាំយករថយន្តជាច្រើន ចូលទៅក្នុងទីផ្សារនៅតំបន់អ៊ឺរ៉ុបផងដែរដែលភ្ជាប់ជាមួយនឹងកម្មវិធីដែលល្មើសច្បាប់។ 

លោក Stadler គឺជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi ចាប់តាំងពីឆ្នាំ 2017 ។” ការចាប់ផ្តើមសឺើបអង្កេតទៅលើរថយន្ត គឺពីខែកញ្ញា ឆ្នាំ 2015 ហើយក្រុមហ៊ុន Audi បានអះអាងថា ការប្រើប្រាស់កម្មវិធីនេះ គឺមានរយៈពេលពីរខែក្រោយមក ដូចនេះ លោក Stadler មិនត្រូវបានចាត់ទុកជាជនសង្ស័យពាក់ព័ន្ធទៅនឹងរឿងនេះទេ។ កាលពីខែមីនាឆ្នាំមុននេះ  ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុន Audi ក៏ផ្តល់អនុសាសន៍សម្រាប់ភាគហ៊ុនរបស់ខ្លួន នៅក្នុងការគាំទ្រលោក Stadler ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះដដែល។

ស្របពេលជាមួយគ្នានេះ ព្រះរាជអាជ្ញា នៅបន្តនូវការស្វែងរកភស្តុតាងជាច្រើនទៀត នៅក្នុងអាគារទីស្នាក់ការកណ្តាលរបស់ក្រុមហ៊ុន Audi ផងដែរ។ ហើយរហូតមកដល់ពេលនេះ លោក Stadler នៅមិនទាន់រកឃើញកំហុសនៅឡើយទេ ប៉ុន្តែនៅក្នុងរយៈពេលដែលគាត់ធ្វើជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Audi ហើយការពិតនៃរឿងរ៉ាវដែលត្រូវបានគេចាត់ទុកថា ជារឿងល្មើសច្បាប់នៅក្នុងសហរដ្ឋអាមេរិកនោះគឺការបង្កើតម៉ាស៊ីន 3.0-liter V6 diesel Engine ដ៏ពេញនិយម ដែលបានធ្វើឱ្យមានការសង្ស័យខ្ពស់ណាស់ ទៅលើរូបលោកនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន