no-alternative title

ក្រុមហ៊ុនរថយន្ត Rolls-Royce បង្ហាញរថយន្តស៊េរីថ្មីរបស់ខ្លួនជាមួយនឹងកម្មវិធីប្លែកៗ ដែលគេអោយឈ្មោះថា ព្រឹត្តិការណ៍ Cars & Coffee

ថ្មីៗនេះ រថយន្ត Rolls-Royce ជំនាន់ថ្មី បានបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Cars & Coffee សម្រាប់អតិថិជនអ្នកមានជាច្រើន ដែលនេះគឺជាវិធីសាស្រ្តមួយ ដែលក្រុមហ៊ុនផលិតរថយន្តដ៏ប្រណិតនេះ តែងតែបង្ហាញខ្លួនរថយន្ត Rolls-Royce ស៊េរីថ្មីតរបស់ខ្លួន ដោយប្រៀបទៅនឹង ពេលវេលានៃការណាត់ជួបមួយ។ កាលពីឆ្នាំ 2006 ក្រុមហ៊ុនក៏មានរៀបចំការបង្ហាញបែបនេះ នៅក្នុងរដ្ឋ California ដែលបានធ្វើអោយកម្មវិធីនេះ ក្លាយជាកម្មវិធីដ៏មានប្រជាប្រិយភាពបំផុត។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្របពេលដែលវាមានការបង្ហាញនូវភាពរីករាយសម្រាប់ព្រឹត្តិការណ៍នេះ ក្រុមហ៊ុនផលិតរថយន្ត Rolls-Royce បាននិយាយថា ព្រឹត្តិការណ៍នេះ គឺមានការជម្រុញតាមរយៈការជួបជុំនៅក្នុងព្រឹត្តិការណ៍ Car & Coffee នៅក្នុងរដ្ឋ California។ សម្រាប់អ្នកចូលព្រឹិត្តិការណ៍នេះ មានភ្ញៀវ ដែលជាម្ចាស់រថយន្ត Rolls-Royce រួមជាមួយនឹងបុគ្គលិកសណ្ឋាគារ Soho Farmhouse hotel រួមជាមួយនិងសមាជិកនៅក្នុងក្លឹប ដែលស្ថិតនៅតំបន់ Oxfordshire ដែលមកពីចក្រភពអង់គ្លេស។  

ក្រុមហ៊ុន Rolls-Royce បានបញ្ជាក់អោយដឹងថា ភ្ញៀវជាច្រើន នឹងមានភាពរីករាយនៅក្នុងព្រឹត្តិការណ៍នេះ ជាមួយនឹងការដាក់បង្ហាញនូវរថយន្តចំនួន 3 ម៉ូដែលរួមមានរថយន្ត Phantom និងរថយន្ត Rolls-Royce Dawn Black Badge រួមជាមួយនឹងរថយន្ត Aero Cowling ហើយនឹងមានរថយន្ត Dawn មួយទៀតផងដែរ ក្នុងនោះ ក៏មានការប្រើប្រាស់នូវ Adamas Collection ថ្មីទៀតផង។

សំរាប់ព្រឹត្តិការណ៍នេះ ម្ចាស់រថយន្តនេះ គឺក្លាយជាអ្នកបើកឡាននៅក្នុងរថយន្ត Rolls-Royce របស់ខ្លួន ដើម្បីធានា និងកាត់បន្ថយទៅលើហានិភ័យនៃគ្រោះថ្នាក់ជាច្រើន ដែលយើងបានឃើញនៅក្នុងព្រឹត្តិការណ៍ Car & Coffee នេះ។ លោក Julian Jenkins ដែលជាអ្នកគ្រប់គ្រងក្នុងតំបន់របស់រថយន្ត Rolls-Royce Motor Cars បាននិយាយថា “ព្រឹត្តការណ៍នេះ  គឺមានការបង្ហាញនូវរថយន្តថ្មីៗជាច្រើន ដែលឥទ្ធិពលយ៉ាងអស្ចារ្យសម្រាប់អតិថិជន ជាច្រើនជាមួយនិងម៉ាកយីហោដ៏ប្រណិតរបស់យើងទៀតផង។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន