no-alternative title

ក្រុមហ៊ុន Hyundai ប្រកាសជាផ្លូវការភាពជាដៃគូរជាមួយសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ប្រើប្រាស់រថយន្ត Hyundai សម្រាប់វិស័យទេសចរណ៍

កាលពីថ្ងៃទី 21 ខែមិថុនានេះ នៅភោជនីយដ្ឋាន HardRock ស្ថិតនៅអគារ Exchange Square ក្រុមហ៊ុន Hyundai បានប្រកាសជា ផ្លូវការនូវភាពជាដៃគូរជាមួយនឹងសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា ហៅកាត់ CATA ទៅលើការប្រើប្រាស់ផលិតផលរបស់ក្រុមហ៊ុន Hyundai សម្រាប់វិស័យ ទេសចរណ៍នៅកម្ពុជា ដើម្បីរួមចំណែកការពារសុវត្ថិភាព ភ្ញៀវទេសចរណ៍ដែលមកទស្សនៈ កិច្ចនៅក្នុង ប្រទេសកម្ពុជា ស្របពេលដែលវិស័យទេសចរណ៍នៅកម្ពុជា កំពុងមានការរីកចម្រើនខ្លាំងឡើងពីមួយឆ្នាំទៅមួយឆ្នាំ។

រូបភាពពាណិជ្ជកម្ម
no-alternative title

លោកជំទាវ ឆាយ ស៊ីវលីន ដែលជាប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានមានប្រសាសន៍ថា  សមាគម នឹងធ្វើការផ្សព្វផ្សាយ ពីលក្ខណៈសម្បត្តិអត្ថប្រយោជន៍សំខាន់ៗរបស់រថយន្ត  Hyundai ទៅដល់ភ្នាក់ងារទេសចរណ៍ប្រមាណជាជាង 300 ក្រុមហ៊ុន ដែលជា សមាជិករបស់ CATA ទាំងអស់ ដើម្បីអោយដឹង និងទទួលបានការប្រើប្រាស់សេវាកម្មមួយនេះ ជាកញ្ចប់។

លោកជំទាវ បានបញ្ជាក់បន្ថែមថា ការជ្រើសយករថយន្តសម្រាប់វិស័យទេសចរណ៍ពីក្រុមហ៊ុន Hyundai នេះ គឺដោយសារតែ រថយន្តយីហោកូរ៉េមួយនេះ មានគុណភាពល្អ តម្លៃសមរម្យ ពីព្រោះថា ក្រុមហ៊ុនេះ មានរោងចក្រ តំឡើងផ្ទាល់ខ្លួនក្នុងប្រទេសកម្ពុជា ហើយចំណុចសំខាន់នៃការគាំទ្ររថយន្តនេះ គឺជាការលើកទឹកចិត្ត ដល់ក្រុមហ៊ុនតំឡើងរថយន្តក្នុងស្រុក និងបង្កើនការងារដល់បង ប្អូនប្រជាពលរដ្ឋកម្ពុជាផងដែរ។

លោក ប្រាយអ៊ែន ខូ (Brian Ko) ដែលជានាយកប្រតិបត្តិក្រុមហ៊ុន Hyundai នៅក្នុងប្រទេសកម្ពុជា បានលើកឡើងថា ក្រុមហ៊ុន រថយន្ត Hyundai នឹងផ្គត់ផ្គង់សេវកម្មរថយន្តដឹកអ្នកដំណើរជាកញ្ចប់ ទៅអោយសមាជិក ភ្នាក់ងារទេសចរណ៍របស់ CATA នៅក្នុងតម្លៃមួយដែល សមរម្យ ជាមួយនឹងគុណភាពផលិតផលល្អ ដើម្បីជួយលើកមុខមាត់វិស័យទេសចរណ៍កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ តាមរយៈការផ្គត់ផ្គង់ សេវាកម្មធ្វើដំណើរដែលមានស្ដង់ដារខ្ពស់ដល់អតិថិជន។

លោកបានបន្តថា ដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារបច្ចុប្បន្ន ដែលមាន ការកើនឡើងខ្លាំងនោះ នៅពីពេលថ្មីៗនេះ ក្រុមហ៊ុន រថយន្ត Hyundai បាននាំចូលរថយន្តស៊េរីថ្មីឆ្នាំ Hyundia H-1 2019 មកចរាចរលក់ នៅក្នុងទីផ្សារ កម្ពុជា ដោយរថយន្តស៊េរីថ្មីនេះ ជាប្រភេទរថយន្តដឹកអ្នកដំណើរ 12 កៅអី ដែលមានការរចនាថ្មី និងមានសមត្ថភាពខ្ពស់ ផ្តល់នូវផាសុកភាព រួមនឹងការបំពាក់នូវបច្ចេកវិទ្យាទំនើបជាច្រើនសំរាប់ធានារាល់ការធ្វើដំណើររបស់អ្នកប្រើប្រាស់ មានភាពរលូនរហ័សទាន់ចិត្ត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន