no-alternative title

Chevrolet Blazer 2019 រថយន្តប្រភទេ SUV ស៊េរីថ្មី បានបង្ហាញខ្លួនជាផ្លូវការជាមួយនឹងរូបរាងតូចល្មម រួមនឹងបច្ចេកវិទ្យាជាច្រើន

ក្រុមហ៊ុនផលិតរថយន្ត Chevrolet បាននាំយកមកនូវរថយន្តស៊េរីថ្មី Blazer 2019 ដែលជាប្រភេទរថយន្ត SUV ដែលមានទំហំសមល្មមនៅក្នុងការប្រើប្រាស់។ ទំហំនេះ ស្ថិតនៅក្នុងទំហំរបស់រថយន្ត Chevy’s Equinox និង Traverse ហើយរថយន្ត Blazer 2019 គឺត្រូវបានរចនារូបរាងយ៉ាងទាន់សម័យ ជាមួយនឹងស្ទាយ៍ប្លែកពីគ្នាជាច្រើន ដែលក្រុមហ៊ុនផលិតរថយន្ត Chevrolet បានប្រើប្រាស់នៅលើរថយន្តផ្សេងៗគ្នានោះ ក្នុងនោះក៏មានរថយន្តប្រភេទ Sporting RS និងរថយន្តកម្រិតខ្ពស់ Blazer Premier ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Chevrolet នឹងមានជម្រើសម៉ូដែលផ្សេងៗ គ្នាសម្រាប់រថយន្ត Blazer 2019 និងម៉ូដែល Premier ដែលមានការបន្ថែមនូវ Chrome។ សម្រាប់រថយន្ត Blazer RS នឹងមានប្រើប្រាស់នូវភ្លើង HID headlamps ជាមួយនឹងការដំណើរការភ្លើង LED daytime ដំណើរការនៅពេលថ្ងៃ និងការប្រើប្រាស់ភ្លើង LED dual-element taillamps ថែមទៀតផង ហើយនឹងអាចមានការប្រើប្រាស់នូវកង់ទំហំ 18’’ ដល់ទំហំ 21’’ ថែមទៀតផង។

រថយន្តម៉ូដែល Blazer 2019 បំពាក់មកជាមួយនូវម៉ាស៊ីន Ecotec 2.5-liter four-cylinder ជាមួយនឹងកម្លាំងម៉ាស៊ីន 193 សេះ និងកម្លាំងរមួល 188 lb-ft។ រថយន្តថ្មីនេះ ក៏មានប្រភេទម៉ាស៊ីនទំហំ 3.6-liter V6 កម្លាំងម៉ាស៊ីន 305 សេះ និងកមម្លាំងរមួល 269 lb-ft ព្រមទាំងមានលេខចង្កឹះ 9 វគ្គស្វ័យប្រវត្តិទៀតផង។ កង់ខាងមុខរបស់រថយន្តនេះ មានការប្រើប្រាស់ជាមួយនឹងមុខងារ AWD និងអាចប្រើប្រាស់ជាមួយនឹងមុខងារ Traction Select Mode សម្រាប់ជួយទៅលើការបើកបរថែមទៀត។ 

រថយន្ត Blazer AWD 2019  អាចសន្សំសំចែប្រេងបានយ៉ាងល្អបំផុត។ នៅលើរថយន្ត Blazer RS និង Premier ប្រព័ន្ធ AWD system រួមជាមួនឹងប្រព័ន្ធ Hitch View feature សម្រាប់មើលផ្នែកខាងក្រោយរបស់រថយន្តនេះ ហើយវាក៏មានការប្រើប្រាស់នូវ Hitch Guidance ដែលបង្ហាញអំពីផ្នែកខាងក្រោយនៃកាមេរ៉ាផងដែរ។  នៅផ្នែកខាងក្នុងរបស់រថយន្តនេះមានការប្រើប្រាស់នូវប្រព័ន្ធ wireless phone charging និងរន្ធ USB Ports ចំនួន 6 ។ 

រថយន្ត Blazer 2019 មានអេក្រង់ 8-inch touchscreen ជាមួយនឹងកម្មវិធី Chevrolet Infotainment 3 software រួមជាមួយនឹងមុខងារ 4G LTE WiFi, Apple CarPlay និង Android Auto ផងដែរ។ វាក៏មានការប្រើប្រាស់នូវដំបូលប្រភេទ panoramic dual-pane power sunroof និងកៅអីចំនួន 5 ដែលមានទំហំ 64.2 cubic feet (1,818 liters) ថែមទៀត។ វាក៏មានការប្រើប្រាស់នូវប្រព័ន្ធ cargo management system នៅផ្នែកខាងក្រោយផងដែរ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទរបស់វានៅមិនទាន់ប្រកាសនៅឡើយទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន