no-alternative title

ក្រុមហ៊ុន BMW ចាប់ដៃជាមួយនឹង CATL កំពុងតែឱ្យ ប៉ះពាល់ដល់ប្រាក់ចំណេញរបស់ក្រុមហ៊ុន Samsung SDI

នៅក្នុងកិច្ចព្រមព្រៀងទៅលើការផ្គត់ផ្គង់ថាមពលថ្មអគ្គិសនី សម្រាប់រថយន្តអេឡិចត្រូនិក រវាងក្រុមហ៊ុនផលិតថាមពលថ្មរបស់ចិន CATL និងក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់ BMW ត្រូវបានគេរំពឹងថា នឹងធ្វើឱ្យប៉ះពាល់ទៅដល់ក្រុមហ៊ុន Samsung SDI ដែលធ្លាប់តែមានភាពរីករាយក្នុងការទទួលបាននូវកិច្ចកុងត្រាផ្តាច់មុខជាមួយនឹងក្រុមហ៊ុនផលិតរថយន្តរបស់អាល្លឺម៉ង់នេះជាច្រើនឆ្នាំមកហើយ។ 

នៅក្នុងការបង្ហាញថ្មីៗនេះ លោក Harald Kruger នាយកប្រតិបត្តិរបស់ក្រុមហ៊ុន BMW បញ្ជាក់ថា ក្រុមហ៊ុនរបស់អាល្លឺម៉ង់នេះ នឹងទទួលបានថាមពលថ្មដែលមានតម្លៃដល់ទៅ 1 ពាន់លានអ៊ឺរ៉ូ (US$1.16 billion) ចេញពីក្រុមហ៊ុន CATL។ ក្រុមហ៊ុនផលិតថាមពលថ្មរបស់ចិននេះ ទំនងជាប្រើប្រាស់នូវថាមពលថ្មជំនាន់ថ្មីប្រភេទ EV iNEXT ដែលគ្រោងនឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

អង្គភាពអាជីវកម្មថាមពលថ្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យា Samsung Group នេះ នឹងក្លាយជាអ្នកផ្គង់ផ្គង់ថាមពលថ្មសម្រាប់រថយន្ត EV របស់ក្រុមហ៊ុនអាល្លឺម៉ង់នេះ ដែលរួមមានម៉ូដែល i3 និង i8 នោះ។ ផែនការរបស់ក្រុមហ៊ុន BWM ក្នុងការប្រើប្រាស់នូវថាមពលថ្ម battery cell អាចធ្វើការប៉ះពាល់ទៅដល់ប្រាក់ចំណេញជាច្រើនរបស់ក្រុមហ៊ុនផលិតថាមពលថ្មរបស់ក្រុមហ៊ុនបច្ចេកវិទ្យារបស់ប្រទេសកូរ៉េផងដែរ នេះបើតាមអ្នកឃ្លាំមើលទីផ្សារនោះ។

ប្រភពសុំមិនបញ្ចេញឈ្មោះបញ្ជាក់ថា “ក្រុមហ៊ុនផលិតថាមពលថ្មជាច្រើនរបស់ចិន គឺមានការគាំទ្រពីរដ្ឋាភិបាលរបស់ចិន នៅក្នុងតំបន់ដែលមានការកើនឡើងលឿនជាងការរំពឹងទុក ហើយវាអាចបង្ករនូវការគំរាមការកំហែងយ៉ាងធ្ងន់ធ្ងរដល់ក្រុមហ៊ុនថាមពលថ្មអេឡិចត្រូនិក EV របស់ក្រុមហ៊ុនបច្ចេកវិទ្យាកូរ៉េនៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ ” 

ក្រុមហ៊ុន CATL ត្រូវគេរាយការណ៍ថាកំពុងតែស្វែងរកនូវទីតាំងជាច្រើន នៅក្នុងការកសាងរោងចក្រថាមពលថ្មថ្មីនៅក្នុងតំបន់អ៊ឺរ៉ុបជាមួយនឹងជំនួយរបស់រដ្ឋ Thuringia នៃប្រទេសអាល្លឺម៉ង់នោះ។ នៅក្នុងកិច្ចព្រមព្រៀងចុងក្រោយបំផុតបន្ទាប់ពីក្រុមហ៊ុនរបស់ចិនទទួលបាននូវកុងត្រាជាច្រើនទៅលើការផ្គត់ផ្គង់ជាបន្តបន្ទាប់ជាមួយនឹងក្រុមហ៊ុនផលិតរថយន្តកំពូលៗជាច្រើនរួមមានក្រុមហ៊ុន Volkswagen និង Daimler នៅដើមឆ្នាំនេះផងដែរ។ 

CATL នឹងក្លាយជាក្រុមហ៊ុនផលិតថាមពលថ្ម EV ធំបំផុតនៅក្នុងពិភពលោកកាលពីឆ្នាំមុននេះនេះគឺដោយសារតែតម្រូវការខ្ពស់នៅក្នុងទីផ្សាររបស់ចិនដែលជាកន្លែងដែលរដ្ឋាភិបាលព្យាយាមក្នុងការជំនួសនូវការប្រើប្រាស់រថយន្តដែលចាក់ប្រេងឥន្ធនៈជាមួយនឹង EVs នេះបើតាមក្រុមហ៊ុន Kiwoom Investment & Securities ។  ចំណែកទីផ្សាររបស់វាមានចំនួន 17.8% ខណៈពេលដែលក្រុមហ៊ុនបច្ចេកវិទ្យា Samsung SDI មានចំនួន 5.5% ដែលឈរនៅចំណាត់ថ្នាក់លេខរៀងទី 5 កាលពីឆ្នាំមុននេះ។ 

 

លោក Kim Ji-san អ្នកវិភាគរបស់ក្រុមហ៊ុន Kiwoom Investment & Securities ដែលធ្វើការទស្សន៍ទាយនៅក្នុងឆ្នាំ 2021 នៅពេលដែលរដ្ឋាភិបាលរបស់ចិន បានធ្វើការកាត់បន្ថយទៅលើប្រាក់ឧបត្ថម្ភសម្រាប់ក្រុមហ៊ុនផលិតថាមពលថ្មជាច្រើននៅក្នុងស្រុកនោះ។ លោកបញ្ជាក់ថា “បើទោះបីជាក្រុមហ៊ុន CATL ប្រហែលជាមានឱកាសជាច្រើននៅលើទីផ្សារនោះ ក្រុមហ៊ុន Samsung SDI ក៏មានសមត្ថភាពប្រកួតប្រជែងខ្លាំងក្លាផ្អែកទៅលើបច្ចេកទេសរបស់ខ្លួន។” តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Samsung SDI នៅថ្ងៃច័ន្ទនេះគឺមានតម្លៃ 214,000 won(US$191.11) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន