no-alternative title

ក្រុមហ៊ុន Chevrolet ប្រកាសលក់រថយន្តទំនើប SUV សេរីថ្មី Chevrolet Trailblazer Perfect Edition និង រថយន្ត Pick-Up សេរីថ្មី Colorado Red-Line Edition នៅទីផ្សារប្រទេសកម្ពុជា"

នៅថ្ងៃទី 6 ខែកក្កដា ឆ្នាំ 2018 នេះ នៅក្នុងបរិវេណជាន់ផ្ទាល់ដី នៃផ្សារទំនើប អ៊ីនអនម៉ល សែនសុខក្រុមហ៊ុន United Auto Trading បានប្រារព្ធនៅកម្មវិធីតាំងបង្ហាញរថយន្តថ្មី ជូនដល់មហាជនបានទស្សនា និងទទួលយកនូវបទពិសោធន៍ថ្មីៗ ដែលមាននៅក្នុងរថយន្តទំនើប SUV សេរីថ្មី Chevrolet Trailblazer Perfect Edition និងរថយន្ត Pick-Up សេរីថ្មី Colorado Red-Line Edition នៅទីផ្សារប្រទេសកម្ពុជា"។ ពិធីនេះ គឺមានរយៈពេល 3 ថ្ងៃ គិតចាប់ពីថ្ងៃទី 6-7-8 ខែកក្កដានេះ ដែលមានផ្តល់នៅកញ្ចប់ប្រូម៉ូសិនយ៉ាងសន្ធឹកសន្ធាប់ដែលពុំធ្លាប់មានជូនដល់បណ្តាអតិថិជន។ 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន United Auto Trading គឺជាក្រុមហ៊ុនតែមួយគត់នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលទទួលបានសិទ្ធចែកចាយនូវរថយន្ដ និងគ្រឿងបន្លាស់រថយន្ដម៉ាក Chevrolet ផ្ទាល់ពីរោងចក្ររបស់ General Motor (GM) សហរដ្ឋអាមេរិច។ ម៉ាកសញ្ញាយីហោ Chevrolet នេះ គឺម៉ាកសញ្ញារបស់រថយន្ដដ៏ធំបំផុតមួយនៅលើពិភព លោក ត្រូវបានបង្កើតឡើងក្នុងឆ្នាំ 1911 នៅទីក្រុង Detroit របស់សហរដ្ឋអាមេរិច។ សព្វថ្ងៃនេះChevrolet កំពុងធ្វើការផ្គត់ផ្គង់ និងចែកចាយលើទីផ្សារបរទេសជាង 100 ប្រទេស រួមទាំងប្រទេសកម្ពុជាយើងផងដែរ ដោយបានលក់ចេញនូវរថយន្ដជាង4លានគ្រឿងក្នុងមួយឆ្នាំ។ 

រាល់រថយន្ដ Chevrolet  នីមួយៗ ត្រូវបានបង្កើតឡើងដោយភាពម៉ត់ចត់ សម្រិតសម្រាំង និងយកចិត្តទុកដាក់ខ្លាំងបំផុតទៅលើភាពសន្សំសំចៃខ្ពស់ទៅលើការស៊ីប្រេងជាមួយការកាត់បន្ថយខ្លាំងនូវកម្រិតបំពុលបរិស្ថាន ភាពល្អឥតខ្ចោះនៃការរចនាផ្នែកខាងក្នុង និងខាងក្រៅ ដោយភ្ជាប់មកជាមួយបច្ចេកវិទ្យាទំនើបៗ និងចុងក្រោយបំផុត។ ប្រព័ន្ធជើងក្រោមរឹងមាំ ដែលដំណើរការបានល្អគ្រប់ស្ថានភាពផ្លូវ គួបផ្សំជាមួយប្រព័ន្ធសុវត្ថិភាពលំដាប់ស្ដង់ដារអាមេរិច។

ពីមួយថ្ងៃទៅមួយថ្ងៃ រថយន្ត Chevrolet កាន់តែទទួលបានការគាំទ្រកាន់តែខ្លាំងឡើងៗ ពីសំណាក់បណ្តាអតិថិជនគ្រប់ស្រទាប់ជុំវិញសាកលលោក។ បើក្រឡេកមើលមកប្រទេសកម្ពុជាយើងវិញ រថយន្ត Chevrolet កំពុងតែមានសំទុះកើនឡើងខ្លាំងក្នុងទីផ្សាររថយន្តថ្មី។ គ្រប់ម៉ូឌែលនៃ រថយន្ត Chevrolet ដែលបាននាំចួលទីផ្សារកម្ពុជា សុទ្ធតែត្រូវបានជ្រើសរើសជាពិសេសសម្រាប់ប្រជាជនខ្មែរសម័យថ្មី ដោយត្រូវបានរចនាឡើងមានភាពធំទួលាយ ផាកសុកភាព ប្រណិតភាព កម្លាំងសំទុះខ្លាំង ស៊ីប្រេងតិច អាយុកាលប្រើប្រាស់បានយូរ គ្រឿងបន្លាស់គ្រប់គ្រាន់ និងមានតម្លៃសមរម្យផងដែរ។

អាស្រ័យដោយមានការគាំទ្រខ្លាំងក្នុងឆ្នាំ 2018 ពីសំណាក់អតិថិជនដែលប្រើប្រាស់រថយន្តថ្មី បានធ្វើអោយក្រុមហ៊ុន United Auto Trading ទទួលបានការកោត សសើរ លើកទឹកចិត្តពីខាងរោងចក្រផលិតរថយន្ត Chevrolet  របស់ General Motor (GM) អាមេរិក ហើយខាងរោងចក្របានសម្រេចអនុញ្ញាតិផ្តល់សិទ្ធជាលើកទីពីរ ទៅលើការបញ្ចេញលក់រថយន្តដែលបំពាក់នៅគ្រឿងតុបតែងពិសេសពីខាងរោងចក្រផ្ទាល់តែម្តង មកកាន់ទីផ្សារកម្ពុជា ដែលក្នុងនោះរួមមាន Chevrolet Trailblazer Perfect Edition ជាប្រភេទរថយន្តទេសចរណ៍ប្រាំពីរកៅអី និង Chevrolet Colorado Red-Line Edition ជាប្រភេទរថយន្តដឹកទំនិញធុនតូច។

គូររំលឹកដែលថា លើកទីមួយដែលខាងរោងចក្រ បានសម្រេចអនុញ្ញាតិផ្តល់សិទ្ធទៅលើការបញ្ចេញលក់រថយន្តដែលបំពាក់នៅគ្រឿងតុបតែងពិសេស គឹកាលពីដើមឆ្នាំ 2018 ក្នុងគោលបំណងចូលរួមអប់អរខួបទី 100 ឆ្នាំ នៃការបង្កើតរថយន្តដឹកទំនិញ Truck របស់ Chevrolet។ រថយន្តដឹកទំនិញដែលបានដាក់លក់នៅពេលនោះគឺប្រភេទ Colorado Centennial ដែលត្រូវបានផលិតឡើងត្រឹមតែ 100 គ្រឿងតែប៉ុណ្ណោះលើពិភពលោក ហើយប្រទេសកម្ពុជាយើងក៏ទទួលបាន 10គ្រឿងផងដែរ ដោយ 10 គ្រឿងនោះ ត្រូវបានលក់ចេញអស់ត្រឹមតែរយៈពេល 3ថ្ងៃប៉ុណ្ណោះបន្ទាប់ពីថ្ងៃសម្ភោធ។ 

ជាមួយនឹងព្រឹត្តការណ៍បីថ្ងៃនេះ ក្រុមហ៊ុន United Auto Trading មានផ្តល់ជូននូវកម្មវិធីពិសេសចំនួន 2 គឺ៖ 

កម្មវិធីទី1៖ បង់មុនត្រឹមតែ 9900ដុល្លា ក៏អាចក្លាយជារថយន្តសេរីថ្មីប្រភេទរថយន្តដឹកទំនិញធុនតូច Colorado ជាមួយការបង់ប្រចាំខែត្រឹមតែ 630ដុល្លា តែប៉ុណ្ណោះ

កម្មវិធីទី2៖  អតិថិជនអាចយករថយន្តចាស់ដែលកំពុងប្រើប្រាស់សព្វថ្ងៃ មកប្តូរយករថយន្តថ្មីរបស់ Chevrolet ដែលនឹងទទួលបាននៅតម្លៃពិសេសលើសពីទីផ្សារខាងក្រៅរហូតដល់ទៅ 5000 ដុល្លា។


រាល់ការជាវនៅរថយន្ត Chevrolet គ្រប់ម៉ូដែលអតិថិជននឹងទទួលបាននៅការធានាលើគុណភាពរថយន្តរហូតដល់រយៈពេល 3 ឆ្នាំ ឬ 6ម៉ឺនគីឡូម៉ែត្រ រួមជាមួយនឹងការប្តូរប្រេងម៉ាស៊ីន តម្រងប្រេងម៉ាស៊ីន និងត្រួតពិនិត្យទូទៅរយៈពេល 1ឆ្នាំពេញ ឬ 2ម៉ឺនគីឡូម៉ែតដោយឥតគិតថ្លៃ។ សម្រាប់ពត៏មានលម្អិតសូមហៅមកកាន់ៈ 095-555-832  Address: 115, Russian Federation Blvd។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន