no-alternative title

ក្រុមហ៊ុនរថយន្ត Range Rover ប្រកាសថា នឹងនាំមកនូវ SUV ជំនាន់ថ្មី ប្រជែងជាមួយនឹងរថយន្ត Rolls-Royce Cullinan

Range Rover គឺជាម៉ាករថយន្តដ៏ល្បីល្បាញប្រភេទ SUVs នៅលើពិភពលោក ពេលនេះបានង្ហាញពីមហិច្ឆតា ចូលរួមប្រកួតប្រជែងជា ជាមួយនឹងរថយន្ត Bentley និង Rolls-Royce ហើយ ដោយថ្មីៗនេះ ក្រុមហ៊ុន Land Rover គ្រោងនឹងប្រកាសចេញនូវរថយន្តស៊េរីថ្មី Range Rover របស់ខ្លួននាពេលដ៏ខ្លីខាងមុខនេះ ដែលនឹងមានស្តង់ដារថ្មីនៃរថយន្តប្រភេទប្រណិតដ៏ស្រស់ស្អាត ដូចគ្នាជាមួយនឹងរថយន្ត Cullinan របស់ Rolls-Royce អញ្ចឹង។ តើរថយន្ត Range Rover ស៊េរីថ្មី អាចនឹងក្លាយជាស្តង់ដារថ្មីសម្រាប់រថយន្ត SUV កម្រិតប្រណិតទេ?

 

រូបភាពពាណិជ្ជកម្ម
no-alternative title

តាមការបញ្ជាក់របស់ Autocar បានអោយដឹងថា រថយន្ត Range Rover ជំនាន់ចុងក្រោយនេះ នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2021 ខាងមុខ ដែលត្រូវបានគេដឹងថា នឹងប្រើប្រាស់នូវបច្ចេកវិទ្យាប្រណិតជាច្រើនជាពិសេសប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ និងបច្ចេកវិទ្យាទំនើបសម្រាប់ធ្វើការប្រកួតប្រជែងនៅលើទីផ្សារ។ រថយន្តស៊េរីថ្មី Range Rover និង Range Rover Sport ទាំងពីរនេះ គឺបង្កើតឡើងជាមួយនឹងការរចនារូបរាងថ្មីកាន់តែទាក់ទាញស្ថិតនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Land Rover នៅក្នុងតំបន់ Solihull នៃចក្រភពអង់គ្លេស ដោយមានការបំពាក់នូវបច្ចេកវិទ្យាថ្មីៗទាំងអស់នេះ។ សម្រាប់រថយន្តនេះ មានទំងន់ស្រាលជាងមុនបើធៀបជាមួយនឹងម៉ូដែល D7u និងរថយន្ត Jaguar Land Rover។ 

Modular Longitudinal Architecture (MLA) សម្រាប់អាលុយមីញ៉ូម នឹងប្រើប្រាស់នៅលើរថយន្ត Jaguar Land Rover នាពេលអនាគត ដែលចាប់ពីរថយន្តម៉ូដែល Jaguar XE ទៅដល់រថយន្ត Range Rover។ សម្រាប់រថយន្តនេះ ក៏មានការប្រើប្រាស់បន្ថែមជាមួយនឹងថាមពលថ្មសម្រាប់ការផ្តល់ជូនដល់រថយន្តប្រើប្រាស់អគ្គិសនី និងប្រភេទរថយន្ត Hybrid នោះរួមជាមួយនឹងបច្ចេកវិទ្យាជាច្រើនទៀតដែល MLA ធ្វើការរចនាឡើងសម្រាប់ប្រើប្រាស់នៅលើរឿងនេះផងដែរ។

តាមការបញ្ជាក់របស់ Autocar រថយន្ត Range Rover ជំនាន់ថ្មីនេះ នឹងមានលេខកូដ L460 ហើយនឹងបង្ហាញខ្លួនជាមួយនឹងទំហំតួខ្លួនដូចគ្នាទៅនឹងម៉ូដែលនៅក្នុងពេលបច្ចុប្បន្ននេះ ប៉ុន្តែមានទំហំតូចជាងរថយន្ត Bentayga។ សម្រាប់រថយន្តប្រណិតជាច្រើន ដែលជាគូប្រកួតប្រជែងដូចជា Rolls-Royce និង Aston Martin’s Lagonda ក៏បានត្រៀមខ្លួនក្នុងការប្រកាសបង្ហាញរថយន្តអគ្គិសនីផងដែរ។ Autocar បានអះអាងថា រថយន្តអគ្គិសនីទាំងអស់ របស់រថយន្ត Range Rover នៅមិនទាន់ចាប់ផ្តើមនៅឡើយទេ។ សម្រាប់ក្រុមហ៊ុននេះ គឺមានរថយន្ត Plug-in Hybrid ដែលអាចធ្វើដំណើរបានឆ្ងាយជាងរថយន្ត P400e ដល់ទៅ 31 ម៉ាយ៍។ 

Autocar បានបន្តថា ផ្នែកម៉ាស៊ីនរបស់រថយន្តនេះ ក៏មានការផ្លាស់ប្តូរផងដែរដូចជាការប្រើប្រាស់នូវម៉ាស៊ីនប្រភេទ 3.0-liter V6 និង supercharged 5.0-liter V8 និងប្រភេទ 3.0-liter V8 engines ដែលធ្វើការជំនួសទៅលើម៉ាស៊ីនប្រើប្រាស់សាំង straight-six Ingenium gasoline និងម៉ាស៊ូតដែលក្រុមហ៊ុនជាអ្នកអភិវឌ្ឍដោយផ្ទាល់។ សម្រាប់ម៉ូដែលផ្សេងទៀត គឺមានការប្រើប្រាស់នូវបច្ចេកវិទ្យា 48V mild hybrid technology ដែលមានការពង្រឹងទៅលើសមត្ថភាព និងការសន្សំសំចៃផងដែរ។ រថយន្ត Range Rover ក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Touch Pro Duo system ដំបូងបំផុតជាមួយនឹងអេក្រង់ទំហំ 10 អ៊ីញផងដែរ។ ចំពោះរថយន្តប្រណិត Jaguar E-Pace ក៏ប្រើប្រាស់មុខងារទាំងនេះផងដែរ ដែលមានភ្ជាប់មកនូវបច្ចេកវិទ្យា AI សម្រាប់គ្រប់គ្រងទៅលើ Settings ថែមទៀតផង៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ទូរទស្សន៍ AI ដំបូងគេបង្អស់ មានវត្តមានក្នុងទីផ្សាកម្ពុជាហើយ នៅលើទូរទស្សន៍ Neo QLED 8K របស់សាមសុង

ដោយ ប៉េងលីន
ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ឆ្នាំថ្មីទិញមួយបានបី! ! កំពូលស្មាតហ្វូនអេក្រង់បត់ HONOR Magic V2 5G ប្រើតួ Titanium តម្លៃ 1,499$ ថែមជូននាឡិកាឆ្លាតវៃ HONOR Watch Gs 3 តម្លៃ 239$ និង Case 59$ ភ្លាមៗ!

ដោយ ប៉េងលីន
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

បន្ទាប់ពីលក់នៅប្រទេសថៃ! នៅពេលេនះ រថយន្តអគ្គិសនីស៊េរីថ្មី Kia EV9 បានបើកទទួលការកក់មុននៅក្នុងទីផ្សារប្រទេសម៉ាឡេស៊ី

ដោយ ប៉េងលីន
ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ទីផ្សារលក់រថយន្តអគ្គិសនីប្រទេសឥណ្ឌាអាចនឹងមានកំណើនដល់ 66% ក្នុងឆ្នាំ 2024

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ក្រុមហ៊ុនផលិតរថយន្ត Toyota នឹងចាប់ដៃជាមួយក្រុមហ៊ុន Huawei ដើម្បីអភិវឌ្ឍទៅលើប្រព័ន្ធបើកបរឆ្លាតវៃជំនាន់ថ្មី

ដោយ ប៉េងលីន