no-alternative title

BMW 8 Series 2019 រថយន្តដំបូងបំផុតរបស់ក្រុមហ៊ុន BMW ដែលមានដំបូលផលិតឡើងពី Carbon Fiber ដំណើរការផលិតហើយ

រហូតមកដល់ពេលនេះ គឺមានរយៈពេលជិត 20 ឆ្នាំហើយ ចាប់តាំងពីរថយន្តស៊េរីថ្មីត្រកូល BMW 8 Series ដំបូងបំផុត បានបញ្ចប់ការផលិតរបស់ខ្លួន ប៉ុន្តែពេលនេះ រថយន្តស៊េរីថ្មីដ៏ទំនើបនេះ ក៏ចាប់ផ្តើមបង្ហាញខ្លួនសារជាថ្មីម្តងទៀតហើយ។ សម្រាប់រថយន្ត BMW 8 Series ជំនាន់ទី 2 ត្រូវបានក្រុមហ៊ុនដាក់បង្ហាញកាលពីខែមុននេះនៅក្នុងទីក្រុង Le Mans ហើយឥឡូវនេះ រថយន្តប្រភេទ Coupe ដ៏ប្រណិតនេះ ចាប់ផ្តើមធ្វើការផលិតជាផ្លូវការនៅក្នុងរោងចក្រ Dingolfing របស់ក្រុមហ៊ុន BMW នៅក្នុងប្រទេសអាល្លឺម៉ង់។ ក្រុមហ៊ុន BMW បានធ្វើការវិនិយោគទឹកប្រាក់យ៉ាងច្រើនសម្រាប់រថយន្ត 8 Series ថ្មីនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន BMW បានបញ្ជាក់ថា “ក្រុមហ៊ុនបានប្រើប្រាស់នូវបច្ចេកវិទ្យាថ្មីជាច្រើន សម្រាប់បញ្ចូលនៅក្នុងដំណើរការនៃការផលិតនេះ ដែលរួមមានប្រព័ន្ធ Self-driving transport systems និង Smart Devices ផងដែរ។” សម្រាប់រថយន្ត 8 Series ក៏ត្រូវផលិតឡើងមកជាមួយនឹងស៊េរី 5 Series និង 7 Series ហើយនេះគឺជារថយន្តដំបូងបំផុតរបស់ក្រុមហ៊ុន BMW ដែលមានដំបូលផលិតឡើងពី Carbon Fiber។

លោក Dr. Andreas Wendt ដែលជាប្រធានរោងចក្រ BMW Group Plant Dingolfing បាននិយាយថា “នៅក្នុងនាមជារោងចក្រមួយ ដែលធ្វើការផលិតនូវរថ យន្ត BMW 7 Series sedans រោងចក្រ BMW Group Plant Dingolfing មានបទពិសោធន៍យ៉ាងពូកែ នៅក្នុងការផលិតទៅលើរថយន្តប្រណិតៗជាច្រើន។ ពេលនេះ យើងបានរៀបចំធ្វើការផលិតទៅលើរថយន្តស៊េរីថ្មី BMW 8 Series Coupe។ លោកមានការជឿជាក់ថា អតិថិជន ជាច្រើនរបស់យើងនៅលើពិភពលោកនឹងស្រឡាញ់រថយន្ត Sports ដ៏ប្រណិតនេះជាក់ជាមិនខាន។”

គួរបញ្ជាក់ថា រថយន្តស៊េរីថ្មី 8 Series Coupe គឺជាម៉ូដែលតែមួយគត់ ដែលធ្វើការផលិតនៅក្នុងរោងចក្រនេះ នៅពេលនេះ។ សម្រាប់លក្ខណៈពិសេសនៃ M850i xDrive គឺមានការបង្ហាញនៅក្នុងរូបភាពជាច្រើន នៃការផលិតនៅក្នុងរោងចក្រនេះ ជាមួយនឹងការប្រើប្រាស់នូវម៉ាស៊ីន 4.4-liter twin-turbo V8 ដែលមានកម្លាំង  523 សេះ និងកម្លាំងរមួលដល់ទៅ  553 lb-ft ហើយវានឹងដាក់លក់នៅក្នុងខែវិច្ឆិកាខាងមុខនេះ។ រថយន្ត 8 Series Convertible និងរថយន្ត 8 Series Gran Coupe ក៏ចាប់ផ្តើមធ្វើការផលិតជាមួយគ្នាផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ក្រុមហ៊ុនផលិតរថយន្ត Polestar ត្រៀមបង្ហាញនូវស្មាតហ្វូនដំបូងបំផុតរបស់ខ្លួននៅថ្ងៃទី 23 ខែមេសាខាងមុខនេះ

ដោយ ប៉េងលីន