no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត BMW i8 និង i3 Starlight Edition បង្ហាញខ្លួនជាមួយនឹងប្រើប្រាស់ពណ៌មាសថ្មី 24-Carat

ក្រុមហ៊ុនផលិតរថយន្ត BMW Group ប្រចាំនៅសាធារណរដ្ឋឆេក បានរៀបចំនូវការបង្ហាញនូវរថយន្តជំនាន់ពិសេសរបស់ខ្លួនសម្រាប់ត្រកូល i3 និង i8 ដែលជាមិនមែនជារថយន្តដែលមានលក្ខណៈពិសេសត្រឹមតែមុខងារ និងសមត្ថភាពថ្មីៗ ប៉ុណ្ណោះទេ ប៉ុន្តែរថយន្តនេះ គឺប្រើប្រាស់ពណ៌មាសថ្មី 24-carat gold ដ៏ស្រស់ស្អាតទាក់ភ្នែកតែម្តង។ រថយន្តដ៏ទំនើបនេះមានការប្រើប្រាស់នូវពណ៌មាសនៅផ្នែកខាងមុខ និងលាយជាមួយនឹងពណ៌ខ្មៅខ្លះដែរ ដែលពិតជាទាក់ទាញមែនទែន។ 

ម៉ូដែលនេះ មានឈ្មោះហៅថា Starlight Edition។ រថយន្តនេះ ត្រូវបានរចនាឡើងជាមួយនឹងការសហការជាមួយនឹងក្រុមហ៊ុន Miroslav Spicak និងអ្នកឌីស្សាញ Zoltan Matuska។ ការកែប្រែផ្លាស់ប្តូរជាច្រើននេះ ត្រូវបានធ្វើឡើងជាកិច្ចសហការជាមួយនឹង Toplac ដែលជាដៃគូផ្លូវការរបស់ក្រុមហ៊ុន BMW នៅក្នុងសាធារណរដ្ឋឆេក ដែលតំណាងអោយក្រុមហ៊ុន BASF។ 

នៅក្នុងការប្រើប្រាស់ពណ៌មាសដល់ទៅ 23.75-carat gold គឺត្រូវបានផ្តល់ដោយ Liebscher Blattgold GmbH ។ តាមការបញ្ជាក់របស់ក្រុមហ៊ុន BMW បានអោយដឹងថា ដំណើរការដ៏ពិសេសនេះត្រូវបានអភិវឌ្ឍដើម្បីធ្វើការធានាថាពណ៌នៃតួខ្លួនរបស់រថយន្តនេះគឺរលើបរលោងស្រស់ស្អាតតែម្តង។ សម្រាប់រថយន្តទាំងពីរនេះ គឺប្រើប្រាស់នូវពណ៌មាសដល់ទៅ 4 ជាន់ ហើយសម្រាប់ជាន់ចុងក្រោយ គឺលាបដោយដៃ ហើយសម្រាប់ស្រទាប់ទាំង 6 នៃការលាបពណ៌របស់រថយន្ត BMW គឺធ្វើឡើងយ៉ាងយកចិត្តទុកដាក់បំផុត។ 

ក្រុមហ៊ុន BMW មិនត្រឹមតែប្រើប្រាស់នូវពណ៌មាសសម្រាប់ខាងក្រៅនោះទេ សម្រាប់ផ្នែកខាងក្នុងនៃរថយន្តក្រុមហ៊ុនក៏ប្រើប្រាស់ពណ៌មាសសម្រាប់ផ្នែកម៉ាស៊ីនត្រជាក់ Dashboard តាបប្លូ ចង្កូតរថយន្ត និងផ្នែកចំហៀងផងដែរ។ រថយន្តថ្មីនេះ ក៏មានការប្រើប្រាស់ស្លាកសញ្ញាឈ្មោះថា “STARLIGHT Edition” ដែលប្រើប្រាស់ផ្តាច់មុខសម្រាប់រថយន្តដ៏ស្រស់ស្អាតនេះ។ សម្រាប់រថយន្តនេះ គឺមានគំរូតែមួយប៉ុណ្ណោះដែលធ្វើការផលិតឡើង។

រថយន្តនេះ គឺដាក់បង្ហាញនៅក្នុង Prague showroom ហើយនឹងនៅក្នុងព្រឹត្តិការណ៍ Karlovy Vary International Film Festival នៅថ្ងៃទី 4 និងទី 5 ខែកក្កដានេះ មុនពេលដែលវាដាក់លក់ដេញថ្លៃសម្រាប់សប្បុរសធម៌ នោះជាមួយនឹងការបរិច្ចាកទឹកប្រាក់ទៅកាន់មូលនិធិ Dagmar និង Václav Havel Foundation VIZE 97 ។ តើអ្នកអាចទាញបាននោះទេថាតើ រថយន្ត EVs នេះ នឹងលក់នៅក្នុងតម្លៃប៉ុន្មាននោះ?

no-alternative title
ព័ត៌មានពាណិជ្ជកម្ម