no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុនរថយន្ត Audi បង្ហាញនូវគំរូនៅផ្នែកខាងក្នុងរបស់រថយន្ត E-Tron ជាលើកដំបូងបំផុត

ក្រុមហ៊ុនផលិតរថយន្ត Audi គឺមានភាពមមាញឹកខ្លាំងនៅក្នុងការផលិតរថយន្តអេឡិចត្រូនិករបស់ខ្លួន នៅក្នុងពេលនេះ ក្រុមហ៊ុននេះ កំពុងតែរក្សារូបរាងខាងក្រៅរបស់វាដដែល ប៉ុន្តែមានការផ្លាស់ប្តូរយ៉ាងច្រើនទៅលើផ្នែកខាងក្នុងរបស់រថយន្តនេះ។ ការដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Royal Danish Playhouse នៅក្នុងតំបន់ Copenhagen គំរូនៃរថយន្តស៊េរីថ្មី Audi e-tron គឺមានប្រវែង wheelbase 2,928 millimeters (9.6 ft) ដែលមានទំហំខ្លីជាងរថយន្ត Q7 ដល់ទៅ 66 mm (2.6 inches)។ 

រថយន្តនេះអាចអង្គុយបានមនុស្ស 5 នាក់ ដោយមិនមានជួរទី 3 នោះទេ ហើយថែមទាំងគ្មានលាន់សំឡេងម៉ាស៊ីនថែមទៀតក្នុងការបើកបរទៀតផង។ អ្នកប្រើប្រាស់រថយន្តនេះ នឹងលឺសំលេងដ៏ស្ងាត់របស់ម៉ូទ័រអេឡិចត្រូនិកនេះនៅពេលបើកបរ។ រថយន្តនេះ នឹងភ្ជាប់ជាមួយនឹង digital cameras សំរាប់បង្ហាញរាល់ព័ទមាននានាផងដែរ។ រថយន្ត E-Tron នេះ គឺមានការរចនាកាន់តែអស្ចារ្យទំនើបក្នុងការប្រើប្រាស់បំផុត។ 

ការរចនាផ្នែកខាងក្នុងរបស់រថយន្តនេះ គឺមានការពង្រឹងទៅលើការយកចិត្តទុកដាក់អំពីអ្វីដែលជាតម្រូវការរបស់អ្នកប្រើប្រាស់ ការប្រើប្រាស់នូវ digital dashboard និងភ្លើងអំពូល ambient lighting ផងដែរ។ បន្ថែមពីនេះទៀតនោះ រថយន្ត Audi នេះ ក៏មានការសហការជាមួយនឹងក្រុមហ៊ុន Bang & Olfusen ក្នុងការផ្តល់នូវប្រព័ន្ធសំលេង 3D-sound system ជាមួយនឹងឧបករណ៍បំពងសំលេងចំនួន 16 ដែលមានកម្លាំង 705-watt amplifier ក្នុងការចែកចាយនូវកម្រិតសំលេងលឺច្បាស់ដូចការប្រគុំតន្រ្តីនោះ។ រថយន្ត E-Tron នេះ មានតម្លៃប្រហែលជា $70k នៅក្នុងសហរដ្ឋអាមេរិក និងតម្លៃ €80k នៅក្នុងតំបន់អ៊ឺរ៉ុបនោះ៕

no-alternative title
ព័ត៌មានពាណិជ្ជកម្ម