no-alternative title

Tata Harrier ដែលជារថយន្តប្រភេទ SUV ស៊េរីថ្មី របស់ប្រទេសឥណ្ឌា នឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយនេះ

កាលពីខែកុម្ភៈឆ្នាំ 2018 កន្លងទៅនេះ រថយន្តស៊េរីថ្មី Tata H5X ត្រូវបានក្រុមហ៊ុនដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Auto Expo 2018។ នៅពេលនេះ Tata H5X ត្រូវបានហៅជាផ្លូវការហើយ។ ស្របពេលដែលថ្មីៗនេះ ក្រុមហ៊ុននេះ ប្រកាសអំពីព័ត៌មានថ្មីរបស់រថយន្ត SUV ស៊េរីថ្មីរបស់ខ្លួនផងដែរ ដោយបានបញ្ជាក់ថា រថយន្តនេះ នឹងបង្ហាញខ្លួនជាផ្លូវការនៅឆ្នាំក្រោយ នៅក្នុងនោះក៏មានការបង្ហាញចេញនូវចំណុចសំខាន់ៗចំនួន 5 អោយអ្នកប្រើប្រាស់បានដឹងអំពីរថយន្ត SUV នេះផងដែរ។ 

1.ឈ្មោះ

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងការប្រើប្រាស់ឈ្មោះរថយន្តជាច្រើននៅក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ ក្នុងនោះក៏មានរួមបញ្ចូលនូវឈ្មោះថា Tata H5X និង Tata Q501 ផងដែរ។ នៅពេលនេះរថយន្ត SUV ស៊េរីថ្មីរបស់ខ្លួន ដែលក្រុមហ៊ុននាំមកដាក់លក់គឺមានឈ្មោះថា Tata Harrier។ ក្រុមហ៊ុនបានបញ្ជាក់ថា ការប្រើប្រាស់ឈ្មោះនេះ គឺបង្ហាញអំពីភាពលេចធ្លោពោរពេញដោយកម្លាំង និងគ្មានទីបញ្ចប់។ កន្លងមកក្រុមហ៊ុន Tata ក៏ធ្លាប់បានប្រើប្រាស់ឈ្មោះនេះម្តងរួចមកហើយ។ ដូចគ្នាទៅនឹងក្រុមហ៊ុន Toyota ដែរ ក្រុមហ៊ុនជប៉ុនេះ ក៏មានលក់រថយន្ត SUV របស់ខ្លួនជាមួយនឹងឈ្មោះថា Harrier ផងដែរ ដូចនេះ ឈ្មោះនេះ មិនមែនប្រើប្រាស់ជាលើកទីមួយនោះទេ។

2.ការរចនារូបរាង

រថយន្ត Tata Harrier គឺមានការរចនារូបរាងស្របតាមទស្សនៈរបស់ Impact Design 2.0 ដែលបង្ហាញនៅលើរថយន្ត H5X Concept ដែលបានបង្ហាញខ្លួននាពេលកន្លងមក។ លោក Pratap Bose ដែលជាដឹកនាំក្រុមរចនារូបរាងរបស់ក្រុមហ៊ុន Tata Motors បានបញ្ជាក់អោយដឹងថា 85% នៃការរចនារូបរាងខាងក្រៅ គឺជាគំនិតដែលធ្លាប់បង្ហាញនៅលើរថយន្តនេះនាពេលបង្ហាញពីមុន។ សម្រាប់រូបភាព Teaser ក៏បានចេញផ្សាយដោយ Tata ផងដែរ។

3.Platform

រថយន្ត Tata Harrier បំពាក់នូវបច្ចេកវិទ្យា Optimal Modular Efficient Global Advanced ដែលជារចនាសម្ព័ន្ធថ្មីបំផុតរបស់ក្រុមហ៊ុន Tata ដោយផ្តោតទៅលើរថយន្ត Harrier។ បច្ចេកវិទ្យាថ្មីនេះ គឺស្ថិតនៅក្នុងជំនាន់មួយបន្ទាប់ពីរថយន្ត Land Rover's D8 platform ដែលទ្រទ្រង់នូវប្រព័ន្ធ Discovery Sport នោះ។ ក្រុមហ៊ុន Tata Motors បានធ្វើការងារទៅលើផ្នែកម៉ាស៊ីនសារជាថ្មីឡើងវិញ ដើម្បីអោយការចំណាយកាន់តែទាបជាងមុន ជាមួយនឹងតម្លៃ ដែលស្របទៅតាមតម្រូវការរបស់អតិថិជន។

4.កម្លាំងម៉ាស៊ីន

រថយន្ត Tata Harrier ត្រូវបានប្រើប្រាស់នូវម៉ាស៊ីនម៉ាស៊ូតប្រភេទ FCA's 2.0 L Multijet II diesel engine ហើយថ្មីៗនេះពាក្យចចាមអារ៉ាមជាច្រើន បានអះអាងថា ម៉ាស៊ីនប្រភទេនេះ នឹងមានការប្រើប្រាស់នូវចង្កឹះលេខអូតូ 9 វគ្គ និងលេខដៃ 6 វគ្គផងដែរ។ រថយន្ត Tata Harrier មានពីរជម្រើស ដោយជម្រើសទីមួយប្រភេទកៅអី 5 ដែលមានប្រើប្រាស់ម៉ាស៊ីនកម្លាំងទំហំ 140 សេះ ស្របពេលដែលរថយន្តដែលមានកៅអី 7 វិញ គឺមានប្រើប្រាស់ម៉ាស៊ីនកម្លាំងទំហំ 170 សេះ។ ចំពោះរថយន្ត Tata Harrier ប្រភេទ Hybrid ក្រុមហ៊ុនបានបញ្ជាក់ថា គ្រោងនឹងបង្ហាញខ្លួនផងដែរនាពេលខាងមុខនេះផងដែរ។

5.ការបង្ហាញខ្លួន

ជាមួយនឹងការប្រកាសជាផ្លូវការនៃរថយន្ត Tata Harrier ត្រូវបានក្រុមហ៊ុនបញ្ជាក់ថា នឹងមានវត្តមាននៅក្នុងត្រីមាសទី 1 នៅឆ្នាំ 2019 ដែលផ្ទុយពីព័ត៌មានកាលពីខែឧសភាកន្លងទៅ ផ្សាយថា ក្រុមហ៊ុន Tata នឹងបង្ហាញរថយន្ត Harrier នេះនៅក្នុងខែវិច្ឆិកាឆ្នាំ 2018 នោះ។ ក្រុមហ៊ុន Tata Motors បានបញ្ជាក់ថា ការផលិតទៅលើរថយន្ត SUV នេះ នឹងចាប់ផ្តើមអោយរួចរាល់មុនដាច់ឆ្នាំ 2018 នេះ៕

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន