no-alternative title

Nissan GT-R50 រថយន្តស៊េរីថ្មី បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Goodwood Festival ពិតជាអស្ចារ្យមែនទែន

ថ្មីៗនេះ ក្រុមហ៊ុន Nissan ទើបតែប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មី GT-R50 ដែលរចនាឡើងដោយក្រុមហ៊ុន  Italidesign នៅចុងខែមុននេះ ហើយក្រុមហ៊ុននេះសន្យាថា រថយន្តស៊េរីថ្មីនេះនឹងប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Goodwood Festival of Speed ផងដែរ។ រថយន្តដ៏ស្រស់ស្អាតនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះជាមួយនឹងអ្នកបើករថយន្តម៉ូដែល  GT3 ផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អ្នកមិនធ្លាប់ដឹងអំពីព្រឹត្តិការណ៍ Goodwood នេះប្រហែលជាមិនដឹងអំពីទួលដែលមានប្រវែង  1.16-miles ស្ថិតនៅក្នុងតំបន់ Goodwood House, West Sussex នៃប្រទេសអង់គ្លេសនោះ។ សម្រាប់រថយន្ត GT-R50 នេះពិតជាមានរូបរាងយ៉ាងប្រណិតហើយវានឹងធ្វើការផលិតចំនួនត្រឹមតែ 50 គ្រឿងតែប៉ុណ្ណោះ។

រថយន្តនេះប្រើប្រាស់ម៉ាស៊ីនដែលមានកម្លាំង 720 សេះ ហើយនេះគឺជាកិច្ចសហការក្នុងការរំលឹកខួបលើកទី 20 របស់រថយន្ត GT-R នៅក្នុងឆ្នាំ 2019 និងក្រុមហ៊ុន Italdesign នៅក្នុងឆ្នាំ 2018 នេះ។ បើធៀបជាមួយនឹងរថយន្ត  GT-R ធម្មតានោះ រថយន្ត  GT-R50 ប្រើប្រាស់ជាមួយនឹងពណ៌ប្រផេះលាយជាមួយនឹងពណ៌មាស ដំបូលដ៏ប្រណិត ភ្លើងអំពូលមុខ និងក្រោយ LED ថែមទៀត។

សម្រាប់រថយន្តពណ៌ប្រផេះនេះមានឈ្មោះហៅថា  Liquid Kinetic Gray ខណៈពេលដែលពណ៌មាសមានឈ្មោះហៅថា  Sigma Gold Anniversary ។ សម្រាប់ផ្នែកខាងក្នុងនៃរថយន្តនេះគឺប្រើប្រាស់នូវ carbon fiber ។ សម្រាប់ផ្នែកកណ្តាល ផ្ទាំងសម្រាប់ទុកដាក់សម្ភារៈ និងស្បែកទ្វារគឺប្រើប្រាស់នូវ carbon fiber ផងដែរ។ តោះក្រឡេកមើលវីដេអូរបស់រថយន្តនេះទាំងអស់គ្នា៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន