no-alternative title

ក្រុមហ៊ុន Bugatti នឹងផលិតរថយន្ត Divo ស៊េរីថ្មីមានតម្លៃ 5.8 លានដុល្លារអាមេរិក និងចំនួនត្រឹមតែ 40 គ្រឿងប៉ុណ្ណោះ

ពេលនេះ យើងនាំលោកអ្នកមករីករាយជាមួយនឹងកំពូលរថយន្ត Bugatti ដែលមានការបំពាក់នូវសមត្ថភាពកាន់តែថ្មីប្លែកអស្ចារ្យនៅក្នុងឆ្នាំនេះ។ ក្រុមហ៊ុនផលិតរថយន្តនេះ បានបញ្ជាក់អំពីរថយន្តស៊េរីថ្មីរបស់ខ្លួន នឹងមានចំនួនត្រឹមតែ 40 គ្រឿងប៉ុណ្ណោះ ដែលគ្រោងនឹងបង្ហាញនៅក្នុងព្រឹត្តិការណ៍ Quail។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តស៊េរីថ្មីនេះ គឺមានរូបរាងស្រស់ស្អាតជាង និងទំងន់ស្រាលជាងម៉ូដែលមុនៗ ដែលក្រុមហ៊ុនធ្លាប់ប្រកាសបង្ហាញនោះ។ ជាមួយនឹងការពង្រឹងសមត្ថភាពកាន់តែអស្ចារ្យ រថយន្តស៊េរីថ្មី  Divo នេះ ធ្វើឱ្យអ្នកប្រើប្រាស់រថយន្តរបស់ក្រុមហ៊ុន Bugattiមានការភ្ញាក់ផ្អើលជាក់ជាមិនខាន។ 

លោក Stephan Winkelmann ប្រធានរបស់ក្រុមហ៊ុន  Bugatti បញ្ជាក់ថា “យើងពិតជាមានភាពរីករាយមែនទែនជាមួយនឹងការបញ្ចេញរថយន្ត ដែលមានតួខ្លួនកាន់តែអស្ចារ្យនោះ។ រថយន្ត Divo នឹងធ្វើឱ្យអ្នកប្រើប្រាស់រីករាយជានិច្ច។ជាមួយនឹងគម្រោងនេះ ក្រុមការងាររបស់ Bugatti មានឱកាសក្នុងការប្រែក្លាយរថយន្តនេះ អោយមានសមត្ថភាពកំពូលអស្ចារ្យគ្មានគូប្រៀបនោះទេ។”

ដូចអ្វីដែលបានរំពឹងទុកនោះ រថយន្ត Divo ជំនាន់ថ្មីនេះ ត្រូវបានដាក់ឈ្មោះ បន្ទាប់ពីអ្នកប្រណាំងរថយន្តដ៏ល្បីល្បាញឈ្មោះថា Albert Divo ដែលឈ្នះនូវពានរង្វាន់ Targa Florio របស់ក្រុមហ៊ុន Bugatti ដល់ទៅពីរលើកនៅចុងឆ្នាំ 1920s។

រថយន្ត Divo នឹងដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍ The Quail។ ក្រុមហ៊ុន Bugatti បានបញ្ជាក់យ៉ាងច្បាស់ថា នឹងផលិតរថយន្តនេះ នៅក្នុងចំនួនត្រឹមតែ 40 គ្រឿងប៉ុណ្ណោះ ហើយនឹងចេញលក់នៅក្នុងតម្លៃប្រហែលជា 5 លានអ៊ឺរ៉ូ (ឬប្រហែលជា 5.85 លានដុល្លារអាមេរិក) ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន