no-alternative title

ផែនការ 'Road to Zero' នឹងធ្វើអោយចក្រភពអង់គ្លេស ក្លាយជាឋានសួគ៌សម្រាប់អ្នកបើកបរយានយន្តអគ្គិសនី

ដោយសារតែមានការប្រកាសពីបំរាមលើការលុបបំបាត់ការប្រើប្រាស់ម៉ាស៊ីនឧស្ម័ន និងប្រេងម៉ាស៊ូតទាំងអស់ នៅឆ្នាំ 2040 នៅក្នុងកិច្ចប្រឹងប្រែងមួយ ដើម្បីកាត់បន្ថយការបំពុលបរិយាកាស និងសម្អាតខ្យល់អាកាស រដ្ឋាភិបាលចក្រភពអង់គ្លេស បានប្រកាសចេញនូវជំហានបន្ទាប់របស់ក្រសួងរដឹកជញ្ជូន នៅក្នុងផែនការ 'Road to Zero'។ ដែលផែនការថ្មីនេះ នឹងកំណត់ទិស ដៅផលិតយ៉ាងហោចណាស់ 50% និង 70% នៃរថយន្តថ្មីទាំងអស់ ដែលបានលក់នៅចក្រភពអង់គ្លេស។ ផែនការ 'Road to Zero' ក៏រួមបញ្ចូលទាំងថវិកាចំនួន 531 លានដុល្លារ សម្រាប់ការកែលម្អហេដ្ឋារចនាសម្ព័ន្ធផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាមួយនឹងផែនការ 'Road to Zero' នេះ ក៏មានការវិនិយោគបន្ថែម 400 លានផោន នឹងត្រូវបានផ្តល់ឱ្យក្រុមហ៊ុនមួយ ដើម្បីដំឡើងទីតាំងសាកថាមពល Charge Port អោយមានគ្រប់ នៅទូទាំងប្រទេស ដែលនេះ គឺជាផ្នែកមួយនៃផែនការថ្មីដោយផ្ទះថ្មីទាំងអស់ ដែលបានសាងសង់នៅចក្រភពអង់គ្លេស អាចនឹងត្រូវ បានតម្រូវឱ្យមាន Charge Point សម្រាប់សាកថាមពលរថយន្តអគ្គិសនីថែមទៀតផង។ Charge Point ក៏នឹងត្រូវបានតំឡើងនៅ តាមបង្គោលភ្លើងបំភ្លឺផ្លូវផងដែរ ដូច្នេះ រថយន្ត ដែលចតនៅតាមផ្លូវ នឹងអាចសាកថ្មបាន។ ផែនការនេះ ក៏រួមបញ្ចូលកម្មវិធី 40 លានផោន ដើម្បីសាកល្បងនូវបច្ចេកវិទ្យាសាកថ្មឥតខ្សែ  Wirless Charging ផងដែរ។ 

គោលដៅចុងបញ្ចប់នោះគឺ រដ្ឋាភិបាលនេះ នឹងធានាថា ទីតាំងសម្រាប់សាកថ្ម ទាំងអស់ អាចរកបាន នៅតាមស្ថានីយ៍ ផ្តល់សេវាផ្លូវ អាកាស និងស្ថានីយឧស្ម័នធំៗ។ គំនិតផ្តួចផ្តើមទាំងអស់នេះ គួរតែមានការពិភក្សាបន្ថែម ដើម្បី ធ្វើឱ្យភាពជាម្ចាស់កម្មសិទ្ធិរថយន្ត អគ្គិសនី មានភាពងាយស្រួល សម្រាប់សាធារណជន។ បច្ចុប្បន្ននេះ រថយន្តអេឡិចត្រូនិច មានភាពរអាក់រអួល ដោយសារតែចំនួន នៅមានកម្រិត និងបរិមាណនៃទីតាំងសម្រាប់បញ្ចូលថ្ម មិនគ្រប់គ្រាន់។ ចក្រភពអង់គ្លេស មានឡាន EV ចំនួន 150.000 គ្រឿង រួច ទៅហើយ នៅលើផ្លូវថ្នល់របស់ខ្លួនសព្វថ្ងៃនេះ ប៉ុន្តែមានផ្លូវវែងឆ្ងាយមួយដើម្បីដើរមុនពេលដែលមនុស្សគ្រប់គ្នាបើកបរឡានអេឡិច ត្រូនិច៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន