no-alternative title

BMW M850i xDrive 2019 ដែលជារថយន្តស៊េរីថ្មី ត្រូវបានក្រុមហ៊ុន BMW ចាប់ផ្តើមប្រកាស ដាក់លក់ហើយជាមួយនឹងតម្លៃ $111,900

កាលពីខែមុននេះ យើងបាននិយាយអំពីរថយន្តស៊េរីថ្មី BMW M850i xDrive 2019 រួមជាមួយនិងព័ត៌មាន ហើយនឹងតម្លៃរបស់រថយន្តនេះផងដែរ ហើយពេលនេះ ក្រុមហ៊ុន BMW បានប្រកាសផ្តល់នូវព័ត៌មានលម្អិតអំពីរថយន្តនេះហើយ។ ក្រុមហ៊ុន BMW បានចាប់ផ្តើមដាក់តម្លៃរបស់រថយន្តស៊េរីថ្មី  M850i xDrive 2019 ជាមួយនឹងតម្លៃចាប់ផ្តើមគឺ $111,900។ នេះគឺជារថយន្តដ៏ប្រណិតស៊េរី BMW 8 series ដំបូងបំផុតប្រភេទ  sports coupe នៅក្នុងរយៈពេល 20 ឆ្នាំនេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់អតិថិជនដែលទិញរថយន្តនេះ នឹងទទួលបានរថយន្តដ៏ប្រណិតដែលមានកម្លាំងម៉ាស៊ីន 523 សេះ ម៉ាស៊ីន 553 lb-ft V8 engine ដែលអាចជម្រុញរថយន្តនេះ ដល់ទៅល្បឿន 60mph នៅក្នុងរយៈពេល 3.6 វិនាទីប៉ុណ្ណោះ។ ពាក្យថា រថយន្ត  xDrive នេះមានន័យថា ការប្រើប្រាស់នូវ wheel drive ហើយក្រុមហ៊ុន BMW ក៏ប្រើប្រាស់នូវ 4-wheel steering សម្រាប់ការគ្រប់គ្រងកាន់តែប្រសើរនៅក្នុងការបើកបរនោះ។ សម្រាប់មុខងារជាច្រើនទៀតរបស់រថយន្តនេះក៏មានការប្រើប្រាស់ភ្លើង  LED headlights ជាមួយនឹងបច្ចេកវិទ្យា BMW LaserLight Technolog ។ 

រថយន្តនេះ ប្រើប្រាស់នូវស្បែកប្រភេទ BMW Individual Merino Leather និងប្រព័ន្ធសំឡេង 16 speaker Harman Kardon audio system ដ៏ពិរោះរងំ ប្រព័ន្ធ Sport Automatic transmission និងប្រព័ន្ធ Adaptive M Suspension ជាមួយនឹងស្ថេរភាពនៃ  Active-Roll Stabilization ផងដែរ។ ប្រព័ន្ធហ្រ្វាំង M Sport ប្រព័ន្ធជំនួយសម្រាប់ចតយានយន្តជាមួយនឹងមុខងារ  BMW Live Cockpit Professional ជាមួយនឹងអេក្រង់ 12.3-inch និង 10.25-inch digital displays ដែលជាស្តង់ដារនេះ។ 

រថយន្តដ៏ទំនើបនេះ ក៏មានការប្រើប្រាស់ជាមួយនឹងប្រព័ន្ធ Navigation និង iDrive ជាស្តង់ដារផងដែរ។ សម្រាប់ជម្រើសជាច្រើនទៀតនៅក្នុងរថយន្តនេះគឺមានដូចជាប្រព័ន្ធ Driving Assistant Professional និងប្រព័ន្ធសំឡេង 1,400-watt Bowers & Wilkins Diamond Surround Sound system។ រថយន្តដ៏ស្រស់ស្អាតនេះ ប្រើប្រាស់នូវដំបូល Carbon Fiber ដំបូងបំផុតដែលមិនទាន់មានប្រើប្រាស់នៅលើរថយន្ត M Model នោះទេ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន