no-alternative title

ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បង្ហាញជាផ្លូវការ Toyota Rush TRD 2020 រថយន្ត SUV ប្រភេទស្ព័រដ៏ទាក់ទាញបំផុត

កាលពីល្ងាចថ្ងៃទី 04 ខែតុលា ឆ្នាំ2019 ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) បានរៀបចំកម្មវិធីសម្ពោធរថយន្ត Toyota Rush TRD ស៊េរីឆ្នាំ2020 របស់ខ្លួនជាផ្លូវការ នៅអាគារដឺ ព្រេមៀ សេនធ័រ សែនសុខ រាជធានីភ្នំពេញ។  វត្តមានរថយន្ត Toyota Rush TRD 2020 ដែលបង្ហាញខ្លួនជាលើកដំបូងក្នុងប្រទេសកម្ពុជានេះ មានលក្ខណៈពិសេសជាច្រើនចំណុច គួរឲ្យចាប់អារម្មណ៍។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ខុសប្លែកពីរថយន្តប្រភេទ SUV ដទៃ Toyota Rush TRD 2020 ត្រូវបានរចនារូបរាងឲ្យកាន់តែសិចស៊ីប បែបរថយន្តស្ព័រ និងបំពាក់ដោយគ្រឿងលម្អជាច្រើនកន្លែងថែមទៀតផង។ 

ចំណុចលេចធ្លោរ និងលក្ខណៈពិសេសរបស់រថយន្ត Toyota Rush TRD ស៊េរីឆ្នាំ2020នេះ មានដូចជា៖ 

1.ចង្កៀងកាត់អ័ព្ទ រចនាបែបស្ព័រជាសំណាញ់

2.កាងខាងមុខ ផ្នែកខាងក្រោមរថយន្ត រំលេចជាមួយអក្សរ TRD អមដោយខ្សែបន្ទាត់ពណ៌ក្រហម

3. កន្ទុយស៊ីម៉ាំង

4. កាងខាងក្រោយ ផ្នែកខាងក្រោម រំលេចជាមួយអក្សរ TRD អមដោយខ្សែបន្ទាត់ពណ៌ក្រហម

5. របាំងការពារទឹកភ្លៀង

6. ផ្នែកខាងក្រោយ រំលេចដោយអក្សរផុស TRD

7. របាំងការពារផ្នែកចំហៀង

ចំពោះតម្លៃរថយន្ត Toyota Rush TRD ស៊េរីឆ្នាំ2020 ត្រូវបានក្រុមហ៊ុនប្រកាសដាក់លក់ ក្នុងតម្លៃ37,500$។ ក្នុងកម្មវិធីដែលមានការចូលរួមពីសំណាក់អតិថិជនរបស់ក្រុមហ៊ុននាល្ងាចនោះដែរ ក្រុមហ៊ុនតូយ៉ូតា ក៏បានរកឃើញអតិថិជនមហាសំណាង ឈ្នះរង្វាន់រថយន្ត Hilux Revo Rally ស៊េរីឆ្នាំ 2020 ថ្មីសន្លាងមួយគ្រឿង និងរង្វាន់ជាច្រើនផ្សេងទៀតរៀបចំកម្មវិធីចាប់ឆ្នោតផ្សងសំណាង ប្រូម៉ូសិនយក្សដ៏ធំរបស់ខ្លួន មិនធ្លាប់មានពីមុនមកផងដែរ។  

ថ្លែងក្នុងកម្មវិធីនេះ លោក ឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា) មានប្រសាសន៍ថា៖ «រថយន្តតូយ៉ូតា Rush ទើបតែនាំចូលមកទីផ្សារប្រទេសកម្ពុជា បានមួយឆ្នាំប៉ុណ្ណោះ ប៉ុន្តែសន្ទុះនៃការគាំទ្រ ពីសំណាក់អតិថិជនទូទាំងប្រទេស មានចំនួនយ៉ាងច្រើនលើសលប់។ ដូច្នេះហើយទើបក្រុមហ៊ុន សម្រេចចិត្ត នាំចូលនូវរថយន្តតូយ៉ូតា Rush TRD    ដែលជាប្រភេទរថយន្តស្ព័រ ស៊េរីឆ្នាំ2020 រចនារូបរាងកាន់តែស្រស់ស្អាត ទំនើប និងមានភាពទាក់ទាញជាងមុន។»

ក្នុងឱកាសដ៏ឱឡារឹកនេះដែរ ក្រុមហ៊ុនក៏បានប្រកាសពីការដាក់ឲ្យដំណើរការនូវទីស្នាក់ការកណ្ដាលថ្មីរបស់ក្រុមហ៊ុន ដែលស្ថិតនៅទីតាំងចាស់ នៅលើមហាវិថីសហព័ន្ធរុស្ស៊ី ទើបបើកដំណើរការឡើងវិញកាលពីថ្ងៃទី 01 ខែតុលា  ឆ្នាំ  2019 នេះ បន្ទាប់ពីការសាងសង់អស់រយៈពេល 2 ឆ្នាំ កន្លងមក។

គួរបញ្ជាក់ថា អគារទីស្នាក់ការកណ្ដាលថ្មីនេះ មានកម្ពស់   5 ជាន់ ប្រកបដោយផាសុកភាព និងភាពធំទូលាយ ភ្ជាប់ជាមួយនឹងការបំពាក់ សម្ភារបរិក្ខារទំនើបៗ។ ដូច្នេះ សម្រាប់អតិថិជន ដែលមានបំណងចង់ទិញរថយន្តថ្មី ឬធ្វើការបើកបរសាកល្បងជាមួយរថយន្តគ្រប់ប្រភេទរបស់ក្រុមហ៊ុន និងទទួលយកសេវាកម្មផ្សេងៗ អាចអញ្ជើញមកទស្សនា និងទទួលយកបទពិសោធថ្មីទាំងអស់នេះបាន នៅអគារទីស្នាក់ការកណ្តាលថ្មីនេះដោយផ្ទាល់បាន។ ក្រៅពីទីស្នាក់ការកណ្តាលថ្មីនេះ ក្រុមហ៊ុនក៏មានសាខាផ្សេងៗជាច្រើនទៀត នៅទីក្រុងភ្នំពេញ ខេត្តសៀមរាប និងខេត្តបាត់ដំបង ផងដែរ៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន