no-alternative title

ក្រុមហ៊ុន Hyundai Camko Motor បានប្រារព្ធកម្មវិធីអបអរសារទរខួបគម្រប់ 10 ឆ្នាំរបស់ខ្លួននៅភោជនីយ៍ដ្ឋាន La Residence

កាលពីថ្ងៃទី 17 ខែតុលា ឆ្នាំ 2019  ក្រុមហ៊ុន Hyundai Camko Motor បានប្រារព្ធកម្មវិធីអបអរខួប 10 ឆ្នាំរបស់ក្រុមហ៊ុន ដោយជោគជ័យនៅ La Residence ដែលជាភោជនីយដ្ឋានល្បីមួយនៅក្នុងទីក្រុងភ្នំពេញ។ ក្រុមហ៊ុន Hyundai បានក្លាយជាក្រុមហ៊ុនឈានមុខគេក្នុងវិស័យយានយន្តក្នុងប្រទេសកម្ពុជា នេះក៏ព្រោះតែការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការផ្តល់ជូនរថយន្តដែលមានគុណភាពខ្ពស់ ការយកចិត្តទុកដាក់លើសេវាកម្មក្រោយការលក់ ជាពិសេសការផ្តល់ពេលវេលាដ៏មានន័យជាមួយអតិថិជនរបស់ខ្លួន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Hyundai Camko Motor គឺជាក្រុមហ៊ុនធំដំបូងគេដែលបានបង្កើតរោងចក្រតម្លើងរថយន្តនៅក្នុងប្រទេសកម្ពុជាហើយរោងចក្រនេះ បានដើរតួរយ៉ាងសំខាន់ក្នុងការផ្តល់ការងារ និងចំនេះដឹងបច្ចេកទេសដល់ប្រជាជននៅក្នុងតំបន់នោះ។ Hyundai មានការរីកចំរើនគួរឲ្យកត់សម្គាល់ក្នុងរយៈពេល3ឆ្នាំនេះ ហើយក្រុមហ៊ុនរថយន្តជាច្រើនជម្រើសជូនដល់អតិថិជនដូចជា រថយន្ត SUV Mini Van ឡានដឹក និងរថយន្តក្រុងជាដើម។

លោក Brian Ko ដែលជា CEO និង President ប្រចាំក្រុមហ៊ុន Hyundai Camko បានមានប្រសាសន៍ថា “លោកមានមោទនភាពបំផុតដែលឃើញភាពរីកចម្រើនយ៉ាងឆាប់រហ័សរបស់ក្រុមហ៊ុន និងភាពជោគជ័យលើសពីការរំពឹងទុក។ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅទៅដល់អតិថិជនដែលអនុញ្ញាតឲ្យយើងជួយក្នុងការសម្រេចគោលដៅអាជីវកម្មរបស់លោកអ្នក។ ការជឿទុកចិត្តទៅលើម៉ាកផលិតផលរបស់យើង បានអនុញ្ញាតឲ្យ Hyundai ផ្តល់ជូននូវរថយន្តដែលមានគុណភាពខ្ពស់ និងសេវាកម្មល្អឥតខ្ចោះ ដែលអាចបំពេញតម្រូវការរបស់លោកអ្នក។

យើងនឹងបន្តប្តេជ្ញាផ្តល់ជូននូវគុណតម្លៃដាច់គេ ដោយអនុវត្តវិធីសាស្រ្តមួយចំនួនដូចជាៈ

•ទីប្រឹក្សាផ្នែកលក់ដ៏ឆ្នើម និងមានឯកទេសក្នុងការប្រឹក្សាយោបលយានយន្ត

•ផលិតផលដែលមានគុណភាពល្អផ្តាច់ ជាមួយនឹងការរចនាដ៏លេចធ្លោ និងដំណើរការល្អ

•ការផ្តល់ជូនសេវាកម្មដ៏ល្អឥតខ្ចោះ (ការផ្តល់ជូនការធានាយូរឆ្នាំ ការផ្តល់ជូនតម្លៃសមរម្យលើគ្រឿងបន្លាស់ និងកម្មវិធីផ្សេងៗជាមួយអតិថិជន )

លោក ឡេង  អៀង ប្រធានក្រុមហ៊ុន Daily Material Future បានមានប្រសាសន៍នៅក្នុងកម្មវិធីអបអរគម្រប់ខួប 10 ឆ្នាំក្រុមហ៊ុន Hyundai ថា “ខ្ញុំជាអតិថិជនក្រុមហ៊ុន Hyundai មួយរូប ហើយក្នុងឱកាសគម្រប់ខួប 10 ឆ្នាំនេះ ខ្ញុំសូមជូនពរឲ្យក្រុមហ៊ុន Hyundai កាន់តែរីកចម្រើន។ ខ្ញុំស្គាល់ Hyundai តាំងពីឆ្នាំ 2012 មកម្ល៉េះ ហើយខ្ញុំតែងតែណែនាំផលិតផលHyundai ទៅអតិថិជនផ្សេងទៀតឲ្យស្គាល់។ ផលិតផលក្រុមហ៊ុន Hyundai មានគុណភាពល្អ និងតម្លៃសមរម្យទៀតផង។ ជាចុងក្រោយ ខ្ញុំសំណូមពរសុំឲ្យក្រុមហ៊ុន Hyundai ពង្រឹងសេវាកម្មកាន់តែល្អថែមទៀត ហើយខ្ញុំនឹងបន្តណែនាំផលិតផល Hyundai ទៅកាន់អតិថិជនផ្សេងទៀត។ “

ក្រុមហ៊ុន Hyundai Camko Motor មានមោទនភាពដែលមានបុគ្គលិកធ្វើការប្រកបដោយភាពសប្បាយរីករាយ ការបំពេញចិត្តអតិថិជន និងអារម្មណ៏ដូចគ្រួសារតែមួយ។ លោក ឆាយ សុខសាន្ត ជាបុគ្គលិកដែលនៅជាមួយក្រុមហ៊ុនតាំងពីចាប់ផ្តើមដំបូង។ លើសពីនេះទៅទៀត ក្រុមហ៊ុនតែងតែគិតគូរទៅលើទំនួលខុសត្រូវទៅលើសង្គម ដូចជាក្រុមហ៊ុនបានធ្វើការជាមួយ វិទ្យាស្ថានជាតិពហុបច្ចេកវិទ្យាកម្ពុជា (NPIC) ដើម្បីឲ្យនិស្សិតមានឱកាសទទួលបទពិសោធន៍នៅក្នុងក្រុមហ៊ុន ។ ក្រុមហ៊ុនក៏មានចូលរួមឧបត្ថម្ភលើយុទ្ធនាការណ៍សុវត្ថិភាពចរាចរណ៍ផ្លូវគោកនៅក្នុងឆ្នាំ 2018 ជាពិសេសក្រុមហ៊ុនបានចូលរួមសកម្មភាពលើកកម្ពស់សិទ្ធិអំណាចរបស់ស្រ្តី តាមរយៈ CWEA ។

លោក Brian Ko មានប្រសាសន៍ទៀតថា “Hyundai Camko Motor នឹងបន្តការអភិវឌ្ឍលើវិស័យយាន យន្ត និងបន្តផលិតយានយន្តប្រកបដោយគុណភាព និងផ្តល់សេវាកម្មដ៏ល្អឥតខ្ចោះជូនអតិថិជន។ ជាពិសេសយើងចង់បន្តធ្វើអាជីវកម្មដែលអ្នកគ្រប់គ្នាចង់ធ្វើការ និងរកស៊ីជាមួយ។”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន