no-alternative title

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន បានរៀបចំនូវព្រឹត្តិការវគ្គបណ្ដុះបណ្ដាលអំពីផលិតផល APC ជូនដល់អតិថិជនរបស់ខ្លួន

កាលពីថ្ងៃទី 18 ខែតុលា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន (ECI Distribution) ដែលត្រូវបានគេទទួលស្គាល់ថាជាក្រុមហ៊ុន នាំចូល នឹង ចែកចាយដ៏ធំជាងគេទៅលើផលិតផល អេឡិកត្រូនិក ក៏ដូចជាដំណោះស្រាយអំពីព័ត៌មានវិទ្យាឈានមុខគេតែមួយគត់នៅកម្ពុជា បានសហការជាមួយក្រុមហ៊ុន APC បង្កើតនូវព្រឹត្តិការដ៏អស្ចារ្យមួយ ដែលមានឈ្មោះថា " APC Solution for Distributed IT " ក្នុងគោលបំណងដើម្បីបណ្ដុះបណ្ដាល និងចែករំលែកនូវចំណេះដឹងថ្មីៗជូនទៅដល់បណ្តាដៃគូសហការ ក្នុងការផ្តល់ដំណោះស្រាយបញ្ហាពិតជាក់ស្ដែងរបស់អតិថិជន។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា APC ដែលជាផលិតផលរបស់ប្រទេសបារាំង កំពុងតែទទួលបានការគាំទ្រយ៉ាងខ្លាំងពីសំណាក់អ្នកប្រើប្រាស់ជុំវិញពិភពលោក ថាជាឧបករណ៍ផ្គត់ផ្គង់ថាមពលអគ្គិសនីបណ្តោះអាសន្នដ៏មានគុណភាព។ ជាពិសេស Smart UPS អាចបំពេញតាមតម្រូវការទៅតាមទំហំខ្នាតនៃអាជីវកម្ម ដោយចាប់ពី អាជីវកម្មខ្នាតតូច រហូតដល់ខ្នាតធំ និងសម្រាប់បណ្តាញ Data Center ធំៗ។  

នៅក្នុងកម្មវិធីដ៏ពិសេសនេះ មានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីសំណាក់លោក Neng Vanney និងលោក Hak Srun ដែលបានអញ្ជើញមកពីក្រុមហ៊ុន APC ផ្ទាល់ បានធ្វើបទបង្ហាញជូនយ៉ាងក្បោះក្បាយអំពីផលិតផល APC ដោយទទួលបានការគាំទ្រ ក៏ដូចជាឆ្លើយតបនូវសំនួរជាច្រើនពីសំណាក់អ្នកសារព័ត៌មាន ។ កម្មវិធីនេះ បានរៀបចំឡើងនៅសណ្ឋាគារ ហ៊ីម៉ាវ៉ារី វេលាម៉ោង9:00 ព្រឹក រហូតដល់ម៉ោង 1:00 រសៀល ដោយមានការអញ្ជើញចូលរួមជាកិត្តិយស ក្នុងការបើកកម្មវិធីដោយ លោក ញ៉េប ចន្ថា ប្រធានគ្រប់គ្រងទូទៅ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន និង ភ្ញៀវកិត្តិយសជាច្រើនដែលជាអតិថិជនរបស់ក្រុមហ៊ុនបានចូលរួមយ៉ាងច្រើនកុះករ។ 

ឆ្លៀតក្នុងឱកាសនេះផងដែរ ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ក៏សូមថ្លែងអំណរគុណដល់ អតិថិជនទាំងអស់ដែលតែងតែគាំទ្រដល់ក្រុមហ៊ុនកន្លងមក ហើយសន្យាថា និង ខិតខំប្រឹងប្រែងពង្រឹង គុណភាព និង សេវាកម្មរបស់ខ្លួនជាបន្តទៀតជូនដល់អតិថិជនទាំងអស់។ 

ក្រុមហ៊ុន អ៊ី ស៊ី អាយ ឌីស្រ្ទីប៊្យូសិន ជាក្រុមហ៊ុននាំចូល និង ចែកចាយផលិតផលបច្ចេកវិទ្យាឈានមុខគេនៅក្នុង ព្រះរាជាណាចក្រកម្ពុជា  ដែលមានផលិតផលជាច្រើនប្រភេទដូចជា៖ DELL, Lenovo, Asus APC, Razer, DxRacer , Sony Projector, Sony Pro Bravia, Fuji Xerox, Targus , Synology, Transcend, SonicWALL, Trendnet , Link basic, Aerohive, Bitdefender ហើយផលិតផលបច្ចេកវិទ្យាដ៏ទៃៗទៀតជាច្រើន និង ជាក្រុមហ៊ុនផ្តល់នូវដំណោះស្រាយនានាពាក់ព័ន្ធទៅនឹងបច្ចេកវិទ្យាដែលមាន គុណភាពល្អ តំលៃសមរម្យ និង សេវាកម្មរហ័ស។  

សម្រាប់ព័ត៌មានលម្អិតសូមទំនាក់ទំនងមកកាន់បណ្តាញដូចខាងក្រោម៖  

- អាស័យដ្ឋាន៖ ផ្ទះលេខ១៦Eo ផ្លូវលេខ ២៩០ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន រាជធានីភ្នំពេញ 

- លេខទំនាក់ទំនង៖ ០៧៨ ៨៨៨ ០៥០ / ០៧៧ ៨៨៨ ៤៥២ 

- ហ្វេសបុក៖ APC Distributor Cambodia 

- យូធូប ៖ ECI Distribution

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន