no-alternative title

រថយន្ដ Toyota Corolla Altis ស៊េរីថ្មីឆ្នាំ 2020 បង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកម្ពុជាហើយ មានតម្លៃជាងបួនម៉ឺនដុល្លា

កាលពីថ្ងៃទី 19 ខែតុលា ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដែលជាក្រុមហ៊ុនត្រូវបានទទួលស្គាល់ នូវសិទ្ធិនាំចូល និងចែកចាយផ្ដាច់មុខ លើផលិតផលយានយន្ដ និងគ្រឿងបន្លាស់ម៉ាក តូយ៉ូតា បានប្រារព្ធកម្មវិធីសម្ពោធ រថយន្ដតូយ៉ូតា COROLLA Altis ស៊េរីថ្មី ឆ្នាំ 2020 នៅ The Premier Sen Sok ក្រោមអធិបតេយ្យភាព លោកឧកញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) លោក ហ៊ីរ៉ូយូគិ អ៊ីតុ អគ្គនាយក ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ព្រម ទាំងថ្នាក់ដឹកនាំ និងភ្ញៀវកិត្ដិយសជាច្រើនទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងទៅតាមប្រសាសន៍លោកឧកញ្ញ៉ា គង់ នួន ប្រធានក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) បានបង្ហាញឲ្យដឹងថា អស់រយៈពេលជាង២៥ឆ្នាំ កន្លងមកនេះ ក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) នៅតែជាក្រុមហ៊ុនរថយន្ត ដែលឈានមុខគេ និងទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជន តាមរយៈការនាំចូលនូវរថយន្តតូយ៉ូតាស៊េរីថ្មី ជាច្រើនប្រភេទ រួមមាន៖ រថយន្តទេសចរណ៍(SUV) រថយន្តទេសចរណ៍ធុនតូច(MPV) រថយន្តដឹកទំនិញធុនតូច(Pick UP)        រថយន្តដឹកអ្នកដំណើរធុនតូច(Van) និងរថយន្តប្រភេទគ្រួសារ(Sedan)។ 

លោកប្រធានក្រុមហ៊ុន បានបន្ថែម ទៀតថា ពីមួយឆ្នាំទៅមួយឆ្នាំ ក្រុមហ៊ុន តូយ៉ូតា(ខេមបូឌា) តែងតែខិតខំប្រឹងប្រែងសម្រិតសម្រាំង ក្នុងការជ្រើសរើស នូវអ្វីដែលថ្មី ល្អប្រសើរ និងសាកសមជាងមុន សម្រាប់បំពេញតម្រូវការអតិថិជន។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុន តែងតែគិតដល់អថិតិជនជាចម្បង ដូច្នេះហើយ ទើបនៅថ្ងៃនេះ ក្រុមហ៊ុនធ្វើការសម្ពោធ រថយន្ត Corolla Altis ស៊េរីឆ្នាំ 2020 នេះឡើង។ រថយន្តនេះ ត្រូវបានរចនារូបរាងថ្មីទាំងស្រុង យ៉ាងប្រណីត សាកសមជាមួយនឹង ពាក្យស្លោកថ្មីនៃរថយន្តនេះ គឺ “ឧត្តមភាពដ៏ប្រណីត”។ 

គោលបំណងក្នុងការរចនារថយន្ត Corolla Altis ជំនាន់ថ្មីនេះឡើង គឺដើម្បីបន្តផ្តល់ស្នាមញញឹមដល់ អតិថិជន នូវអ្វីដែលលើសពីការរំពឹងទុក និងធ្វើឲ្យជិវិតរស់នៅប្រចាំថ្ងៃ របស់អតិថិជនកាន់តែពិសេស បន្ថែមទៀត។ លើសពីនេះទៅទៀត រថយន្តនេះត្រូវបានអភិវឌ្ឍន៍បន្ថែមនូវចំនុច៣សំខាន់ៗគឺ៖ ការរចនាបន្ថែមនូវភាព ទំនើបនិង ស៊ីវីល័យបទពិសោធន៍បើកបរកាន់តែល្អប្រសើរ ជាងមុនជាមួយTNGA និងប្រព័ន្ធសុវត្ថិភាព កាន់តែទំនើបបំពាក់ ជាមួយ Toyota Safety Sense ដែលធ្វើឲ្យអតិថិជន កាន់តែមានភាពរីករាយក្នុងការបើកបរ។ 

គួររំលឹកផងដែរថា រថយន្ត Corolla គឺជារថយន្តដែលទទួលបាន ការពេញនិយមយ៉ាងខ្លាំងពីអ្នកប្រើប្រាស់ អស់រយៈពេលជាយូរមកហើយ ទៅលើគុណភាពនិងភាពសន្សំសំចៃ ហើយរថយន្តនេះ ត្រូវបាននាំចូលជាផ្លូវការ ជាលើកតំបូងមកកាន់ប្រទេសកម្ពុជា នៅឆ្នាំ 2014 ដោយក្រុមហ៊ុនតូយ៉ូតា(ខេមបូឌា)  ផ្ទាល់។  ខ្ញុំបាទសង្ឃឹមថា រថយន្ត Corolla Altis ជំនាន់ថ្មីនេះ នឹងបន្តទទួលបាន ការគាំទ្រយ៉ាងខ្លាំងដដែលពីអតិថិជនទាំងថ្មីនិងចាស់។  លក្ខណៈពិសេស សម្រាប់រថយន្ត COROLLA នេះ មានដូចជា៖

1. ផ្នែកខាងក្រៅ៖ 

- រចនាថ្មីរំលេចរូបរាងកាន់តែទាក់ទាញ (Dynamic Styling)

- ចង្កៀងមុខប្រភេទអំពូល Bi Beam LED ភ្ជាប់ជាមួយអំពូលភ្លើង Daytime Running Light

- ចង្កៀងកាត់អ័ព្ទ LED (Fog Lamp) 

- ចង្កៀងក្រោយប្រភេទ LED រចនារូបរាងថ្មីកាន់តែទំនើប

- ថាសកង់ទំហំ 17 អ៊ីញ 

- កញ្ចក់មើលក្រោយផ្នែកចំហៀង (Auto Fold) បញ្ជាបិទ បើក និងកំណត់ទីតាំងកញ្ចក់ដោយស្វ័យប្រវត្តិ 

- ផ្លិតទឹកដំណើរការស្វ័យប្រវត្តិតាមកម្រិតទឹកភ្លៀង

2. ផ្នែកខាងក្នុង៖ 

-កៅអីស្បែករចនាបែប Sport ស្របតាមទម្រង់ដងខ្លួន កាន់តែផ្តល់នូវផាសុកភាព ជាមួយមុខងារប្តូរទីតាំង  បានកៅអីអ្នកបើកបរបានរហូតដល់ 10 ទិសដៅ 

- កញ្ចក់មើលក្រោយកាត់បន្ថយចំណាំងផ្លាតដោយស្វ័យប្រវត្តិ (EC Mirror)

- ប្រព័ន្ធកម្សាន្តមានមុខងារសំបូរបែបជាលក្ខណៈ Touch Screen ទំហំ ៨ អ៊ីញ 

- ប៊ូតុងបញ្ជាប្រព័ន្ធកម្សាន្ត បំពាក់នៅលើចង្កូតរថយន្ត ផ្តល់ភាពងាយស្រួលដល់អ្នកបើកបរ

- ប្រព័ន្ធបង្ហាញពហុព័ត៌មាន (MID) ទំហំ 17 អ៊ីញ ដ៏ទំនើប 

- សោឆ្លាតវៃ (Smart Key) និងការបញ្ឆេះនិងពន្លត់ម៉ាស៊ីនជាមួយប៊ូតុង Start/Stop ដ៏ទាន់សម័យ

- ភាពធំ ទូលាយ ជាមួយកៅអីពូកស្បែកចំនួន 5

- ប្រព័ន្ធគ្រប់គ្រងម៉ាស៊ីនត្រជាក់ (Dual Zone) មុខក្រោយ ដំណើរការដោយស្វ័យប្រវត្ដិ 

- ប្រអប់លេខថ្មីប្រភេទ CVT 7 វគ្គ ភ្ជាប់ជាមួយប្រព័ន្ធហ្វ្រាំងដៃស្វ័យប្រវត្តិ EPB & Brake Hold

3. ប្រព័ន្ធសុវត្ថិភាព៖

- ពោងសុវត្ថិភាពចំនួន 9  

- កាមេរ៉ាក្រោយជាមួយ Sensor ២គ្រាប់ ផ្តល់សុវត្ថិភាពក្នុងពេលចូលចំណត  

- ប្រព័ន្ធជំនួយដៃចង្កូតដោយស្វ័យប្រវត្តិមិនអោយរថយន្តរេចង្កូតចេញពីគន្លងផ្លូវ(LDA)

- ប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ និងចាប់ហ្រ្វាំងបន្ទាន់ បញ្ឈប់រថយន្តដោយស្វ័យប្រវត្តិ(PCS)

- ប្រព័ន្ធជំនួយដៃចង្កូត អោយបត់បែនតាមរថយន្តខាងមុខដោយស្វ័យប្រវត្តិ(DRCC)

- ប្រព័ន្ធភ្លើងចង្កៀងមុខ ហ្វាកូដ ដោយស្វ័យប្រវត្តិ (AHB)

- ប្រព័ន្ធគ្រប់គ្រងលំនឹង(VSC) 

- ប្រព័ន្ធគ្រប់គ្រងទំនាញសកម្ម (TRC) 

- ប្រព័ន្ធហ្រ្វាំងសុវត្ថិភាព(ABS)

- ប្រព័ន្ធបែងចែក កម្លាំងសម្ពាធហ្រ្វាំង(EBD) 

- ប្រព័ន្ធហ្វាំងជំនួយ(BA)

- កាប៊ីនរថយន្តត្រូវបានអភិវឌ្ឍន៍យ៉ាងរឹងមាំមានសមត្ថភាពខ្ពស់ក្នុងការផ្តល់លំនឹងក្នុងការបើកបរ

- កញ្ចប់ប្រព័ន្ធសុវត្ថិភាពជំនាន់ថ្មី (TSS)

រថយន្តតូយ៉ូតា COROLLA ស៊េរី 2020 នេះមានតម្លៃ 47,700 ដុល្លាសហរដ្ឋអាមេរិច ជាមួយនឹងជម្រើសជាច្រើន ពណ៌ដូចជា៖ ពណ៌សកាំម៉ៃ ពណ៌សក្បោះ ពណ៌ប្រាក់ ពណ៌ខ្មៅ ពណ៌ទឹកសមុទ្រ ពណ៌ត្នោត ពណ៌ក្រហម។ 

ចំពោះលោកអ្នកដែលមានចំណាប់អារម្មណ៍ក្នុងការជាវរថយន្ត COROLLA ស៊េរី 2020 អាចអញ្ជើញមក ទស្សនាដោយ ផ្ទាល់នៅសាខាលក់របស់ ក្រុមហ៊ុន តូយ៉ូតា (ខេមបូឌា) ដូចជា៖ ទីស្នាក់ការកណ្តាល សាខាទួលសង្កែ សាខាបឹងកេង កង សាខាខេត្តសៀមរាប និងសាខាខេត្តបាត់ដំបង។ លោកអ្នកក៏អាចយក រថយន្តចាស់ របស់អ្នកមកប្តូរយករថយន្ត ថ្មីនេះផងដែរ តាមរយៈសាខាលក់រថយន្តមួយទឹកដែលមានការធានា (Toyota Plus)។

លើសពីនេះទៀត ក្រុមហ៊ុន ក៏មានផ្តល់នូវសេវាបង់រំលស់ តាមរយៈ ក្រុមហ៊ុនតូយ៉ូតា កម្ពុជាហ្វាយនែន ដែលជា ដៃគូរផ្តាច់មុខក្នុងការផ្តល់ជូននូវ សេវាបង់រំលស់រថយន្តប្រកបដោយ ទំនុកចិត្ត ភាពងាយស្រួល និងសេវាកម្មរហ័សទាន់ចិត្ត។ 

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង តាមរយៈទូរស័ព្ទ៖ 017 333 503/ 017 222 532 ឬតាមគេហទំព័រ www.toyota.com.kh  ឬតាមទំព័រហ្វេសប៊ុកផ្លូវការ Toyota Cambodia។ សូមអរគុណ! 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន