no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

ក្រុមហ៊ុន Ford Motor នឹងបញ្ចេញនូវរថយន្តស៊េរីថ្មី Roush Mustang ដែលមានសមត្ថភាពខ្លាំបំផុតនៅក្នុងពេលឆាប់ៗនេះ!

ថ្មីៗនេះ យោងតាមព័ត៌មាននានាបានអោយដឹងថា ក្រុមហ៊ុនផលិតរថយន្ត Ford Motor បញ្ចេញនូវរថយន្តស៊េរីថ្មី Roush Mustang ដ៏ខ្លាំងក្លាបំផុតនៅក្នុងពេលឆាប់ៗនេះ! រថយន្តស៊េរីថ្មី Roush គឺមានកម្លាំងដល់ទៅ 710 សេះ។

 

no-alternative title

កម្លាំងម៉ាស៊ីនរបស់រថយន្តនេះនៅទាបជាងរថយន្ត GT500 ប៉ុន្តែ រថយន្ត Roush នេះ អាចធ្វើការប្រកួតប្រជែងបាន។ រថយន្តស៊េរីថ្មីនេះនឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ SEMA Show 2019 នៅក្នុងទីក្រុង Las Vegas ដែលក្រុមហ៊ុនផលិតរថយន្តនេះ នឹងប្រកាសបង្ហាញវត្តមានរបស់រថយន្តស៊េរីថ្មី  Jack Roush Edition Mustang 2020 ផងដែរ។

រថយន្តស៊េរីថ្មី Roush Mustang គឺមានការផលិតឡើងជាមួយនឹងកម្លាំងដ៏ខ្លាំងក្លាបំផុតជាពិសេសសម្រាប់រថយន្តស៊េរិថ្មី Jack Roush Edition នេះ គឺក្រុមហ៊ុននឹងធ្វើការផលិតនៅក្នុងចំនួនត្រឹមតែ 60 គ្រឿងប៉ុណ្ណោះនៅក្នុងសហរដ្ឋអាមេរិក។ វានៅមិនទាន់ការបញ្ជាក់អំពីតម្លៃរបស់រថយន្តនេះនៅឡើយទេ ប៉ុន្តែគេគ្រាន់តែដឹងថាចំនួននៃការផលិតត្រឹមតែ 60 គ្រឿងនេះគឺមិនមែនមានតម្លៃថោកនោះទេ។ នៅមិនទាន់មានការបង្ហាញអំពីរូបភាពរបស់រថយន្តនេះនៅឡើយទេ ប៉ុន្តែគេជឿជាក់ថា រថយន្តម៉ូឌែល Roush នេះ នឹងមានស្ទាយ៍រូបរាងជាប្រភេទស្ព័រជាក់ជាមិនខាន។ 

គួរបញ្ជាក់ថា នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្ត Ford Motor Company បាននឹងកំពុងតែរីករាយជាមួយនឹងលក់រថយន្ត Mustang Shelby GT500 ដែលមានកម្លាំងខ្លាំងដល់ទៅ 760 សេះ ជាមួយនឹងតម្លៃចាប់ផ្តើមគឺ $73,995។ ជាមួយនឹងការប្រើប្រាស់រថយន្តនេះ អ្នកប្រើប្រាស់អាចធ្វើការជ្រើសរើសបន្ថែមនូវ Options ជាច្រើនទៀតនៅលើរថយន្តនេះផងដែរ។ តម្លៃនេះ គឺជាតម្លៃខ្ពស់ផងដែរសម្រាប់ក្រុមហ៊ុន Mustang ដែលបានដាក់លក់សម្រាប់រថយន្តដែលមានកម្លាំងម៉ាស៊ីនដ៏ខ្លាំងបំផុតនេះ។ 

ដើម្បីបានឃើញផ្ទាល់ភ្នែកនោះ យើងត្រូវធ្វើការរង់ចាំរហូតទាល់តែរថយន្តស៊េរីថ្មីនេះ បង្ហាញខ្លួននៅថ្ងៃអង្គារ៍ទី 5 ខែវិច្ឆិកា ឆ្នាំ 2019 ខាងមុខនេះ នៅវេលាម៉ោង 3 ល្ងាចនៅក្នុងព្រឹត្តិការណ៍  SEMA 2019។ លោកអ្នកអាច តាមដានទៅលើទំព័រ Roush Performance Facebook បានផងដែរ៕

 

no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម