no-alternative title

MSI GS75 Stealth កុំព្យូទ័រយួដៃស៊េរីថ្មី មានសមត្ថភាពខ្លាំងអាចអោយអ្នកលេងហ្គេមបានស្រួល គ្មានដែនកំណត់

នៅក្នុងខណៈពេលដែលសម័យកាលចេះតែប្រែប្រួលអភិវឌ្ឍទៅមុខជានិច្ចនោះ ការកម្សាន្តបានក្លាយជានិន្នាការថ្មីសម្រាប់មនុស្ស ហើយក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនក៏ខិតខំក្នុងការស្វែងរកនូវអ្វីដែលថ្មីដែលអាចបំពេញនូវសេចក្តីត្រូវការរបស់ពួកគេផងដែរ។ ជាក់ស្តែង នៅក្នុងពេលបច្ចុប្បន្ននេះ ការលេងហ្គេមបានក្លាយជាការកម្សាន្តដែលមនុស្សជាច្រើនចូលចិត្តលេងនៅក្នុងពេលសម្រាកពីការងាររបស់ពួកគេ។ ក្រុមហ៊ុន MSI ដែលជាក្រុមហ៊ុនបច្ចេកវិទ្យានាំមុខគេទៅលើផ្នែក Hardware នៅក្នុងការលេងហ្គេមនៅលើទីផ្សារពិភពលោកនោះ ថ្មីៗនេះទើបតែបញ្ចេញនូវកុំព្យូទ័រយួរដៃស៊េរិថ្មីរបស់ខ្លួនដែលមានឈ្មោះថា MSI GS75 Stealth ដែលមានរូបរាងទាន់សម័យ ស្រស់ស្អាតទាក់ទាញ និងល្អបំផុតក្នុងការប្រើប្រាស់ជាទីបំផុត។

MSI GS75 Stealth ដំណើរការនូវបន្ទះឈីប Intel Core i7 ជំនាន់ទី 9 ប្រព័ន្ធប្រតិបត្តិការ Windows 10 Home / Windows 10 Pro និងក្រាហ្វិកកាត NVIDIA GeForce RTX 2080 8GB GDDR6 ជាមួយនឹងស្ថាបត្យកម្ម Max-Q Design ថែមទៀត។ អេក្រង់របស់ម៉ាស៊ីននេះ មានទំហំ 17.3" Full HD (1920x1080), 144Hz, IPS-level gaming display ជាមួយនឹងគែម Bezel ដែលពិតជាស្តើងមែនទែនក្នុងការប្រើប្រាស់។ កុំព្យូទ័រយួរដៃស៊េរីថ្មីនេះមានកម្រាស់ស្តើងត្រឹមតែ 18.9mm និងទម្ងន់ត្រឹមតែ 2.28 kg និងភ្ជាប់ជាមួយនឹង Dragon Center gaming mode ផ្តាច់មុខគេ ងាយស្រួលដល់អ្នកលេងហ្គេម ជាពិសេសវាមានភ្ជាប់មកជាមួយ MSI App Player សម្រាប់បទពិសោធន៏ នៃការលេងហ្គេម យ៉ាងអស្ចារ្យរវាងស្មាតហ្វូន និង PC ជាមួយក្តារចុច Per-Key RGB gaming keyboard របស់ក្រុមហ៊ុន SteelSeries ថែមទៀតផង។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

សមត្ថភាពខ្លាំងក្លាគ្មានព្រំដែន

ជាការពិតណាស់ កុំព្យូទ័រនេះ ពិតជាមានសមត្ថភាពខ្លាំងក្លាមិនធម្មតានោះទេដោយសារតែវាប្រើប្រាស់ជាមួយនឹងក្រាហ្វិកកាត NVIDIA GEFORCE RTX 20 SERIES GRAPHICS ជំនាន់ចុងក្រោយដែលផ្តល់នូវល្បឿនក្នុងការប្រើប្រាស់លឿន និងការលេងហ្គេមដ៏ល្អឥតខ្ចោះសម្រាប់អ្នកប្រើប្រាស់។ ក្រាហ្វិកកាតនេះប្រើប្រាស់នូវស្ថាបត្យកម្ម NVIDIA Turing GPU ថ្មី និងការធ្វើបដិវត្តន៍ទៅលើ RTX platform ផងដែរ។ សម្រាប់ក្រាហ្វិកកាតថ្មីនេះ មានភ្ជាប់ជាមួយនឹងសមត្ថភាពខ្លាំងទៅលើផ្នែក real-time ray tracing នៅក្នុងការលេងហ្គេម, AI និងជាច្រើនទៀតដែលធ្វើការបង្កើនទៅលើល្បឿននៃការប្រើប្រាស់ដែលអ្នកនឹកស្មានមិនដល់នោះទេ។ បើពិនិត្យមើលទៅលើល្បឿនក្រាហ្វិកកាតរបស់វាគឺលឿនជាងមុនដល់ទៅ 57% ថែមទៀត។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងបន្ទះឈីប INTEL 6-CORE PROCESSORS ជំនាន់ទី 9 ចុងក្រោយបំផុតដែលធ្វើការបង្កើនទៅលើល្បឿនរបស់ម៉ាស៊ីននេះលឿនជាងមុនដល់ទៅ 40% ថែមទៀតដោយសារតែវាមានការបន្ថែមនូវអង្គគណនាដល់ទៅ 6-cores ។

 

អេក្រង់គែម BEZEL ស្តើងធំទូលាយក្នុងការកម្សាន្ត និងការទស្សនាដ៏ល្អឥតខ្ចោះ

MSI GS75 Stealth គឺជាកុំព្យូទ័រយួរដៃដ៏ប្រណិតដែលមានគែម Bezel ពិតជាស្តើងមែនទែន និងល្អឥតខ្ចោះក្នុងការទស្សនា និងការកម្សាន្តរបស់អ្នក។ សម្រាប់ទំហំអេក្រង់របស់វាគឺ 85% បើធៀបជាមួយនឹងតួខ្លួនរបស់វា ជាពិសេសគែម Bezel របស់វាគឺមានកម្រាស់ត្រឹមតែ 5.2mm តែប៉ុណ្ណោះ។ MSI GS75 Stealth ត្រូវគេចាត់ទុកថាជាកុំព្យូទ័រលេងហ្គេមដែលល្អបំផុតក្នុងការប្រើប្រាស់ផងដែរ។ ក្រឡេកទៅមើលអេក្រង់របស់កុំព្យូទ័រដ៏ប្រណិតនេះវិញនោះ វាមានភ្ជាប់ជាមួយនឹង TOUCHPAD ដែលមានភាពងាយស្រួលនៅក្នុងការបញ្ជាប្រើប្រាស់ និងមុខងារ MULTI-TOUCH GESTURES ថែមទៀត។ អ្នកនឹងមានអារម្មណ៍ងាយស្រួលនៅក្នុងការ Click, Scroll និង Multi-Touch តាមតែចិត្តរបស់អ្នកត្រូវការថែមទៀតផង។ សម្រាប់ថាសរឹងផ្ទុកទិន្នន័យរបស់ម៉ាស៊ីនកុំព្យូទ័រលេងហ្គេមស៊េរីថ្មីនេះគឺជាប្រភេទ M.2 SSD storage ដែលអាចដាក់បានដល់ទៅ 3 SSD ផងដែរ។ អេក្រង់របស់កុំព្យូទ័រនេះគឺជាប្រភេទ 144HZ IPS-LEVEL THIN-BEZEL ដែលផ្តល់នូវពណ៌ពន្លឺភ្លឺច្បាស់គ្មានគូប្រៀបនោះទេ។

លោកអ្នកនឹងរីករាយជាមួយនឹងការប្រើប្រាស់ដោយមិនមានអារម្មណ៍ឈឺរោយភ្នែកនោះទេនៅពេលដែលសម្លឹងយូរទៅលើអេក្រង់នេះ។ អេក្រង់នេះមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា MATRIX DISPLAY MULTI-TASK ដែលអាចភ្ជាប់ទៅកាន់ម៉ូនីទ័រចំនួន ៣ តាមរយៈការប្រើប្រាស់នូវខ្សែ HDMI និង Thunderbolt 3 ហើយអ្នកនឹងរីករាយជាមួយនឹងការទស្សនានៅលើអេក្រង់ដែលមានកម្រិតភាពច្បាស់ដល់ទៅ 4K (3840x2160) ដែលពិតជាល្អមែនទែន។ កុំព្យូទ័រនេះក៏មានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា TRUE COLOR 2.0 ដែលផ្តល់នូវពណ៌ល្អបំផុតក្នុងការប្រើប្រាស និងបច្ចេកវិទ្យា MSI True Color Technology ដែលធ្វើអោយពណ៌របស់វាគឺដល់ទៅកម្រិត 100% sRGB ។

ប្រព័ន្ធសំឡេងលឺខ្លាំងពិរោះរណ្តំចិត្ត

MSI GS75 Stealth មានការពង្រឹងទៅលើប្រព័ន្ធសំឡេងរបស់ម៉ាស៊ីននេះកាន់តែល្អប្រសើរជាងមុនជាមួយនឹងបច្ចេកវិទ្យា ESS Sabre Hi-Fi DAC (Digital-Analog-Converter) ដែលទ្រទ្រង់នូវកម្រិតរលកសំឡេងដល់ទៅ 24bit/192kHz ថែមទៀត។ សម្រាប់ Speaker របស់វាដែលមានភ្ជាប់ជាមួយនឹងបច្ចេកវិទ្យា Dynaudio sound system នឹងធ្វើអោយការលេងហ្គេម និងការស្តាប់តន្រ្តីរបស់អ្នកកាន់តែអស្ចារ្យ និងធ្វើអោយជីវិតរស់នៅរបស់អ្នកកាន់តែប្រសើរឡើងថែមទៀត។  ជាមួយនឹងម៉ាស៊ីនកុំព្យូទ័រដ៏ប្រណិតនេះ អ្នកមិនចាំបាច់ប្រើប្រាស់នូវ Speakers បន្ថែមពីខាងក្រៅទៀតនោះទេដោយសារតែកម្លាំងសំឡេងរបស់វាគឺលឺខ្លាំងស្រាប់ទៅហើយ។ កាន់តែពិសេសជាងនេះទៀតនោះ វាមានភ្ជាប់ជាមួយនឹងប្រព័ន្ធសំឡេងថ្មី NAHIMIC 3 ដែលធ្វើការពង្រឹងទៅលើសំឡេង 3D surround sound នៅក្នុងហ្គេមរបស់អ្នកថែមទៀត។ សម្រាប់ការស្តាប់តន្ត្រី ការទស្សនាខ្សែភាពយន្ត និង Conference Calls គឺពិតជាអស្ចារ្យដែលអ្នកនឹកស្មានមិនដល់៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ទិញរថយន្ត ទៅលេងអឺរ៉ុប! PEUGEOT Cambodia ធ្វើសេចក្តីប្រកាសពត៌មានជាផ្លូវការ សំរាប់កម្មវិធីដ៏រីករាយនេះជូនដល់អតិថិជនពើហ្សូទាំងអស់!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន