no-alternative title

KIA នឹងបង្ហាញនូវរថយន្ត SUV ដ៏ប្រណិតដែលពោពេញដោយភាពទាក់ទាញបំផុតរបស់ខ្លួនក្នុងពេលឆាប់ៗនេះ

កាលពីខែមិថុនានេះ ក្រុមហ៊ុនផលិតរថយន្ត Kia បានប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មី Seltos ដែលជាប្រភេទរថយន្ត SUV រូបរាងតូចនៅចន្លោះរថយន្ត Soul និង Sportage។ នៅក្នុងពេលនោះ នៅមិនទាន់ច្បាស់នោះទេថាតើរថយន្ត SUV នេះនឹងបង្ហាញខ្លួននៅក្នុងទីផ្សាររបស់អាមេរិកឬយ៉ាងណានោះ ប៉ុន្តែក្រុមហ៊ុន KIA បញ្ជាក់ថា នៅក្នុងព្រឹត្តិការណ៍ 2019 LA Auto Show ខាងមុននេះក្រុមហ៊ុននឹងប្រកាសបង្ហាញនូវរថយន្ត Seltos នេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងព្រឹត្តិការណ៍នេះ គឺមានការបង្ហាញនូវគំនិតពីរសម្រាប់រថយន្ត Seltos សម្រាប់ដំណើរការនៅលើផ្លូវ Off-road នេះនោះគឺ Kia Seltos X-Line Trail Attack Concept និង Kia Seltos X-Line Urban Concept ។

ពេលនេះ Kolesahasក៏បង្ហាញអំពីគំនិតសម្រាប់រថយន្ត Kia Seltos ដែលនឹងមានរូបរាងស្រស់ស្អាតយ៉ាងណាផងដែរ។ ដើម្បីធ្វើអោយរថយន្ត Seltos នេះកាន់តែមានភាពទាក់ទាញខ្លាំងក្លានោះ Kolesa ក៏ធ្វើការ Render ទៅលើរថយន្ត SUV នេះជាមួយនឹងភ្លើងចង្កៀងថ្មី និងការឌីស្សាញកាន់តែអស្ចារ្យប្រណិតបំផុត។ សម្រាប់ផ្នែកខាងក្រោយរបស់រថយន្តនេះនឹងមានការឌីស្សាញកាន់តែប្លែកទាក់ទាញចិត្តអ្នកប្រើប្រាស់តែម្តង។ 

តាមការបញ្ជាក់របស់ Kolsea រថយន្តស៊េរីថ្មីនេះគឺមានការឌីស្សាញតាមការបំផុសគំនិតរបស់រថយន្ត BMW X5 M ។ នៅក្នុងសហរដ្ឋអាមេរិក រថយន្ត Kia Seltos នេះនឹងមានពីរប្រភេទសម្រាប់ធ្វើការជ្រើសរើសនោះគឺប្រភេទ Base Model ដែលជាប្រភេទ 2.0-liter four-cylinder engine ដែលមានកម្លាំងម៉ាស៊ីន 146 hp និងកម្លាំងរមួល 132 lb-ft ថែមទៀត។ សម្រាប់ម៉ូឌែលមួយទៀតគឺប្រភេទ Turbo Model ដែលជាប្រភេទ 1.6-liter four-cylinder turbocharged engine ដែលមានកម្លាំងម៉ាស៊ីន 175 hp និងកម្លាំងរមួល 195 lb-ft ។ 

រថយន្តទាំងពីរម៉ូឌែលនេះមានចង្កឹះលេខអូតូ 6 វគ្គ ហើយវាមានប្រភេទ front- ឬ all-wheel drive ។ រថយន្តនេះនឹងមានតម្លៃប្រហែលជា $17,000 ។ រថយន្ត Kia Seltos នឹងបង្ហាញខ្លួននៅតាមហាងចែកចាយជាច្រើននៅក្នុងសហរដ្ឋអាមេរិកនៅឆ្នាំក្រោយនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន