no-alternative title

អាងថាឡាន Tesla បើកបរស្វ័យប្រវត្តិ មានអីទីបំផុតរថយន្តម៉ូដែល Tesla 3 ដឹកម្ចាស់ចូលក្នុងគ្រោះថ្នាក់ចរាចរណ៍ទាល់តែបាន

កុំសូវទុកចិត្តលើបច្ចេកវិទ្យាទាំងស្រុងខ្លាំងពេក ទោះជាបច្ចុប្បន្នការវិវឌ្ឍន៍ផ្នែកបច្ចេកវិទ្យានៅលើពិភពលោក បានឈានមកដល់សម័យឧស្សាហកម្ម 4.0 (បច្ចេកវិទ្យាដំណើរការដោយស្វ័យប្រវត្តិ) ក៏ដោយ ព្រោះថា គ្មានអ្វីដែលឥតខ្ចោះនោះទេ។  ជាក់ស្ដែង ដូចករណី គ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដោយម្ចាស់រថយន្ត Tesla 3 បញ្ជាប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិ(Tesla Autopilot system) រួចព្រលែងដៃចង្កូតនេះអ៊ីចឹង។ ម្ចាស់រថយន្តខំទុកចិត្តថា រថយន្តខ្លួនបើកបរដោយស្វ័យប្រវត្តិ តែទីបំផុតTesla 3 បែរជាដឹកម្ចាស់ខ្លួន ចូលទៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ បិះនឹងបុកប៉ះត្រូវរថយន្តប៉ូលិសថែមទៀតផង។  

 

រូបភាពពាណិជ្ជកម្ម
no-alternative title

យោងតាម ការបង្ហោះលើទំព័រហ្វេសប៊ុកផ្លូវការរបស់សមត្ថកិច្ចប្រចាំតំបន់ បានបញ្ជាក់ថា៖ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាព្រឹក ថ្ងៃសៅរ៍ ទី07 ខែធ្នូ 2019, ខណៈពេលដែល ប៉ូលិសកំពុងជិះរថយន្តល្បាតតាមផ្លូវលេខ95 ក្នុងតំបន់Northbound នៃទីក្រុង Norwalk ក៏ប្រទះឃើញរថយន្តមួយគ្រឿង ដែលខូចនៅអែបចិញ្ចើមផ្លូវ។  ឃើញដូច្នេះ ប៉ូលិសក៏ចតរថយន្តខ្លួននៅពីក្រោយរថយន្តខូចនោះ រួចប៉ូលិសបានដាក់ភ្លើងសញ្ញាសម្គាល់នៅក្បែរនោះ ដើម្បីងាយស្រួលឲ្យម្ចាស់រថយន្តផ្សេងងាយស្រួលចំណាំ និងប្រុងប្រយ័ត្ន។ 

ពិតជា ស៊យប៉ះស៊យ ដូចរឿងជួបស៊យមែន! ខណៈពេលដែលក្រុមប៉ូលិស កំពុងជួយសង្គ្រោះ និងរងចាំ រថយន្តសណ្ដោង មកស្ទូចរថយន្តខូចនោះ ទៅជួសជុល ស្រាប់តែរថយន្តកំពូលទំនើប របស់ក្រុមហ៊ុន Tesla បើកបរដោយស្វ័យប្រវត្តិ ស៊េរី Tesla 3 ឆ្នាំ2018 ពាក់ស្លាកលេខ CT Reg. ធ្វើដំណើរឆ្ពោះទៅទិសខាងជើង បើកមកបុកគូទរថយន្តប៉ូលិសចរាចរណ៍ពីក្រោយយ៉ាងកំរោលពេញទំហឹង រួចក៏បង្ហួសទៅបុករថយន្តដែលខូចនោះថែមមួយតង់ទៀត ទើបរថយន្តTesla 3 អស់ល្បឿនឈប់នៅក្បែរនោះ។  បើយោងតាម ម្ចាស់រថយន្តបើកបរដោយស្វ័យប្រវត្តិ Tesla 3 បានបញ្ជាក់ថា៖ មុន គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើង គាត់បានចុចបញ្ជាប្រព័ន្ធបើកបរដោយស្វ័យប្រវត្តិនៅក្នុងរថយន្ត រួចទៅអង្គុយលេងជាមួយសត្វសុនករបស់គាត់ នៅកៅអីអង្គុយខាងក្រោយ។ 

តែជាសំណាងល្អ ក្នុងហេតុការណ៍គ្រោះថ្នាក់នេះ មិនបានបង្កឲ្យមានមនុស្សគ្រោះថ្នាក់ដល់អ្នកបើកបរ និងសុនកឡើយ តែយ៉ាងណាក៏ដោយ ក្រោយបង្កគ្រោះថ្នាក់ ម្ចាស់រថយន្ត Tesla 3 នោះ ត្រូវបានប៉ូលិសចោទពីបទបើកបរធ្វេសប្រហែសមិនប្រុងប្រយ័ត្ន បង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ដោយអចេតនា។  យោងតាម រដ្ឋបាលផ្នែកសុវត្ថិភាពចរាចរណ៍លើដងផ្លូវ បានណែនាំ និងដាស់តឿន ដល់អ្នកបើកបររថយន្តទាំងអស់ថា ទៅបីជាបច្ចុប្បន្ន បច្ចេកវិទ្យាបើកបរដោយស្វ័យប្រវត្តិរបស់រថយន្តមានក៏ដោយ ប៉ុន្តែភាគរយនៃសុវត្ថិភាពលើដងផ្លូវ ដែលប្រើមុខងារឆ្លាតវៃនេះ នៅមិនទាន់ធានាបានមួយរយភាគរយនៅឡើយ ហេតុដូច្នេះហើយ ចុងក្រោយមានតែម្ចាស់រថយន្តខ្លួនឯងទេ ដែលអាចធានាសុវត្ថិភាព និងគ្រប់គ្រងវាសនាខ្លួនឯងលើដងផ្លូវបាន។  

Tesla 3 គឺជារថយន្តប្រើអគ្គិសនីឆ្លាតវៃ បើកបរដោយស្វ័យប្រវត្តិរបស់ក្រុមហ៊ុន Tesla ដែលចេញលក់តាំងពីពាក់កណ្ដាលឆ្នាំ2017មកម៉្លេះ។ ហើយសម្រាប់រថយន្តTesla Model 3 ឆ្នាំ2018នេះវិញ មានសមត្ថភាពអាចជិះបានរហូតដល់ទៅចម្ងាយ 402km សម្រាប់ការសាកភ្លើងមួយពេញ និងអាចបង្កើនស្ទុះពី០ ដល់ ១០០ គីឡូម៉ែត្រ ដោយប្រើពេលត្រឹម ៤,៥ វិនាទីប៉ុណ្ណោះ៕  

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន