no-alternative title

ដំណើរកំសាន្ត និងបោះជំរុំរបស់គ្រួសារ Ford ឆ្នាំនេះ គឺពិតជាបង្ហាញនូវភាពអស្ចារ្យមែនទែនជាមួយនឹងក្បួនរថយន្តចំនួន 130 គ្រឿង

កាលពីថ្ងៃទី 06 ដល់ថ្ងៃទី 09 ខែធ្នូ ឆ្នាំ 2019 កន្លងទៅនេះ ក្រុមហ៊ុន Ford បានរៀបចំនូវដំណើរកំសាន្តបោះជំរុំ និង Adventure របស់អតិថិជន Ford ប្រចាំឆ្នាំ 2019 ដែលដំណើរកម្សាន្តឆ្នាំនេះ គឺបានឆ្លងកាត់ទឹកដីខេត្តស្ទឹងត្រែងឆ្ពោះទៅកាន់ទឹកដីឡាវ ជាមួយនឹងក្បួនដង្ហែរថយន្ត Ford ចំនួនដល់ទៅជាង 130 គ្រឿង។ ម្ចាស់រថយន្ត Ford គ្រប់រូប ដែលជាអតិថិជនរបស់ក្រុមហ៊ុន អ អិម អេ ខេមបូឌា នឹងកាន់តែសប្បាយរីករាយជាមួយ ដំណើរកំសាន្តដែលរៀបចំ ដោយក្រុមហ៊ុន អ អិម អេ ខេមបូឌា (RMA Cambodia) នៅក្នុងប្រទេសកម្ពុជានៅពេលនេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្បួនរថយន្តពីភ្ញៀវទេសចរកម្ពុជាប្រមាណ 130 គ្រឿងដែលជារថយន្តម៉ាកហ្វដ ទាំងអស់នោះ បានចេញពីភ្នំពេញ ត្រូវសម្រាកនៅខេត្តស្ទឹងត្រែងទឹកដីកម្ពុជា បន្ទាប់មកក៏បន្តដំណើរទៅកាន់ខេត្តចំប៉ាសាក់ នៃប្រទេសឡាវ ដោយមានភ្ញៀវទេសចរកម្ពុជាប្រមាណ 600 នាក់ទៅកម្សាន្តនៅ រមណីយដ្ឋានទឹកដីឡាវផងដែរ។ ព្រឹត្តិការណ៍ត្រូវបានគេហៅថា ដំណើរកម្សាន្តផ្សងព្រេង ដែលរៀបចំឡើងដោយក្រុមហ៊ុនលក់រថយន្តម៉ាក Ford នៅកម្ពុជា ។ 

លោក សេង វឹង ដែលជាប្រធានគ្រប់គ្រងរថយន្តហ្វដនៃក្រុមហ៊ុនអ អិម អេ ខេមបូឌា នឹងជាអ្នករៀបចំកម្មវិធីនេះ បានមានប្រសាសន៍ថា ដំណើរកម្សាន្តផ្សងព្រេងរបស់ក្រុមហ៊ុនហ្វដ គឺបានធ្វើឡើងចាប់តាំងពីឆ្នាំ  2007 មកម្ល៉េះ បានធ្វើដំណើរទៅកាន់ខេត្តមណ្ឌលគីរី ខេត្តរតនគីរី ខេត្តប៉ៃលិន ប្រទេសឡាវ និងប្រទេសថៃជាដើម ។ សម្រាប់ឆ្នាំ  2019 នេះ ដំណើរកម្សាន្តផ្សេងព្រេងរបស់ប្រជាពលរដ្ឋកម្ពុជា ដែលប្រើប្រាស់រថយន្តហ្វដ នឹងទៅកាន់ទឹកដីឡាវម្ដងទៀត ជាមួយនឹងក្បួនរថយន្តប្រមាណ 130 គ្រឿងដែលមានអ្នកចូលរួមប្រមាន 600 នាក់ ។

លោកបន្តថា កាលពីឆ្នាំ 2012 និងឆ្នាំ 2013 យើងក៏បាននាំភ្ញៀវទេសចរពីកម្ពុជា ទៅកាន់ទឹកដីឡាវរួចមកហើយ ដើម្បីអោយដឹងពីបទពិសោធន៍នៃការបើកបរនៅក្នុងទឹកដីប្រទេសគេ និងបទពិសោធន៍បោះជំរុំគេងនៅតំបន់រមណីយដ្ឋានក្នុងទឹកដីឡាវ ។ លោកថាកាលពីឆ្នាំនោះ អាកាសធាតុនៅក្នុងទឹកដី ឡាវគឺត្រជាក់ខ្លាំង ហើយឆ្នាំក៏ដូចគ្នាដូច្នេះសូមអ្នកដែលចូលរួមត្រូវត្រៀមនូវសម្ភារៈមួយចំនួនដើម្បីទប់ទល់នឹងអាកាសធាតុដ៏ត្រជាក់នៃខេត្តមួយនេះ ។ 

លោកបន្ថែមថា គោលបំណងនៃការរៀបចំកម្មវិធីនេះ គឺដើម្បីអោយប្រជាពលរដ្ឋដែលបានទិញរថយន្តរបស់ខ្លួនទៅប្រើប្រាស់អាចទទួលបានបទពិសោធន៍បើកបរចំងាយផ្លូវវែង និងពិបាកៗមួយចំនួន ធ្វើអោយដឹងពីសមត្ថភាពនៃកំលាំងរថយន្តទាំងនោះ ម្យ៉ាងទៀត វាក៏ជាឱកាសសម្រាប់ពាណិជ្ជករកម្ពុជា ជួបគ្នាជជែកពីការងារផង និងកម្សាន្តជាមួយគ្នាផងដែរ ។

សូមជំរាបផងដែរថា នៅក្នុងព្រឹត្តិការណ៍នៃដំណើរកំសាន្ត និងបោះជំរុំរបស់គ្រួសារ Ford នេះដែរ យើងក៏មានរៀបចំអំណោយមួយចំនួនសម្រាប់ចែកជូនដល់ពលរដ្ឋក្រីក្រ នៅខេត្តតំបន់ដាច់ស្រយ៉ាល ដែលពួកយើងធ្វើដំណើរកាត់តាមនោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន