no-alternative title

រថយន្ត Hyundai Palisade ឆ្នាំ 2020 ដែលត្រូវបានគេហៅថាជា King of SUV បានបង្ហាញវត្តមានជាផ្លូវការនៅប្រទេសកម្ពុជា

កាលពីថ្ងៃទី 13 ខែធ្នូ 2019 ក្រុមហ៊ុន Hyundai Camko Motor បានធ្វើការណែនាំជាផ្លូវការរថយន្ត Palisade ដែលជារថយន្តប្រភេទ SUV ទទួលបាននូវពានរង្វាន់ល្អជាងគេ នៅក្នុងចំនោមរថយន្តប្រភេទ SUV ផ្សេងទៀតដូចជា Kona, Tucson និង Santa Fe បានបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសកកម្ពុជាហើយ។ រថយន្ត Hyundai Palisade ឆ្នាំ 2020 ថ្មី ត្រូវបានក្រុមហ៊ុន ផ្តល់រហ័សនាមថា King of SUV នាពេលច្ចប្បន្ននេះផងដែរ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ព្រឹត្តិការណ៍នេះ ត្រូវបានក្រុមហ៊ុន Hyundai Camko Motor ប្រារព្ធធ្វើឡើងនៅសណ្ឋាគារ Sokha ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ភ្ញៀវកិត្តិយស អតិថិជន និងអ្នកសារព័ត៌មានយ៉ាងច្រើនកុះករ ដែលបានធ្វើអោយកម្មវិធីសម្ភោធជាផ្លូវការ The All-new Palisade ឆ្នាំ2020 នេះ មានភាពសប្បាយរីករាយ និងទទួលយកបទពិសោធផ្ទាល់ជាមួយនិងការមកដល់នៃរថយន្ត Palisade របស់ ក្រុមហ៊ុន Hyundai Camko Motor។ 

តាមការបញ្ជាក់របស់លោល Brian Ko ដែលជានាយកប្រតិបិត្តរបស់ក្រុមហ៊ុន Hyundai បានមានប្រសាសន៏ថា ការមកដល់នៃ “The All-New-Palisade ថ្មីនេះ គឺប្រាកដជា នឹងអាចវាយលុកទីផ្សារប្រទេសកម្ពុជា បានជាក់ជាមិនខាន ពីព្រោះថា រថយន្ត SUV មួយនេះ គឺមានទំហំធំ ជាមួយនឹងតម្លៃប្រកួតប្រជែងទៀតផង។ រថយន្តនេះ ត្រូវបានបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយដែលធានាបាននូវសុត្ថិភាព និងភាពងាយស្រួលសម្រាប់អ្នកបើកបរ។ លោកជឿជាក់ថា រថយន្ត Hyundai SUV ស៊េរីថ្មីនេះ ពិតជាសាកសមឥតខ្ចោះមិនថាការប្រើប្រាស់ជាប្រចាំថ្ងៃ និងការធ្វើដំណើរកំសាន្តនោះទេ។”

រថយន្ត The All-new Palisade ឆ្នាំ2020 ជាប្រភេទរថយន្ត SUV ដែលបានបង្ហាញពីប្រណិតភាព និងភាពខ្លាំង ទាំងការរចនា និងដំណើរការម៉ាស៊ីន។ ដើម្បីជ្រាបកាន់តែច្បាស់សូមស្វែងរកលក្ខណៈពិសេសរបស់ រថយន្ត Palisade ខាងក្រោមនេះ

ការចនាម៉ូត

ការរចនាផ្នែកខាងក្នុង និងខាងក្រៅរបស់រថយន្ត Hyundai Palisade ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីប្រណិតភាព និងភាពលេចធ្លោនៅពេលដែលអ្នកធ្វើដំណើរនៅតាមដងផ្លូវ។ Palisade បានឈ្នះពានរង្វាន់ “ការរចនាផលិតផល រថយន្ត និងម៉ូតូ” នៅក្នុងកម្មវិធីប្រកួតប្រជែងការរចនាជាលក្ខណៈអន្តរជាតិដ៏ល្បីល្បាញរបស់ Red Dot កាលពីថ្ងៃទី 25 ខែមិនា ឆ្នាំ 2019 ។

ចំពោះការរចនាប៉ាណាខាងមុខជារាងសំណាញ់ប្រទាក់ក្រឡាដែលស្តែងឲ្យឃើញពីភាពអង់អាច រឹងមាំ និងប្រណិតភាពនៃរថយន្ត SUV។ ជាមួយនឹងការរចនាគ្រប់ប្រភេទភ្លើងបែប LED ដែលមានភាពទាក់ទាញ និងភ្លឺច្បាស់ល្អ។ ជាពិសេសយ៉ាន់កង់ដែលមានទំហំដល់ទៅ 20 អ៊ីង រឹងមាំ និងអាចធ្វើដំណើរគ្រប់ស្ថានភាពផ្លូវ។

ផ្នែកខាងក្នុងត្រូវបានរចនាឡើងយ៉ាងប្រណិតដែលធ្វើឲ្យអ្នកបើកបរ និងអ្នកដំណើរទទួលបាននូវអារម្មណ៏ស្រស់ស្រាយ និងផាសុខភាព រូមជាមួយកៅអីដល់ទៅ7សម្រាប់ការធ្វើដំណើរជាលក្ខណៈគ្រួសារ។ កៅអីស្បែកពិតជាផ្តល់នូវអារម្មណ៏ដ៏ពិសេសជាមួយនឹងការរចនាជាឈើក្រូមេនៅជុំវិញឡានដែលធ្វើឲ្យផ្ទៃខាងក្នុងមើលទៅកាន់តែធំទូលាយ។

ដំណើរការថាមពលដ៏អស្ចារ្យ

The All-new Palisade ដំណើរការដោយម៉ាស៊ីន 3.5L ជាមួយនឹងថាមពលអតិបរិមាដល់ទៅ 277ps និងដំណើរការដោយ 8 លេខ អូតូម៉ាទិច។ Palisade ប្រើប្រាស់ប្រព័ន្ធ HTRAC និង Multi-Terrain Mode ដែលបង្កើនប្រសិទ្ធភាពលើដំណើរការលើស្ថានភាពផ្លូវផ្សេងគ្នា ដូចជា ផ្លូវភក់ ខ្សាច់ រលាក់ និងផ្លូវសើមរអិល។

បច្ចេកវិទ្យាឆ្លាតវៃៈ សុវត្ថិភាព និងភាពងាយស្រួល

The All-new Palisade ផ្តល់ជូននូវបច្ចេកវិទ្យាទំនើបចុងក្រោយលើផ្នែកសុវត្ថិភាព និងភាពងាយស្រួលដែលពិតជាមិនអាចខ្វះបានចំពោះឡានក្នុងក្តីសុបន្តិរបស់អ្នក។

-អេក្រង់ touchscreen 10.25 អ៊ីញ និងអេក្រង់ពហុព័ត៌មានដែលមានទំហំដល់ទៅ 12.3 អ៊ីងដែលផ្តល់នូវលោកអ្នកនៅព័ត៌មាន និងការកម្សាន្តផ្សេងៗ។

-ប្រព័ន្ធ Shift-by-wire  ដែលមាននៅក្នុងចង្កឹះលេចអេឡិចត្រូនិច ដែលវានឹងផ្លាស់ប្តូរទៅអក្សរ P នៅពេលដែលម៉ាស៊ីនរលត់ និងនៅពេលដែលអ្នកបើកបរបើកទ្វាររថយន្ត។

-កន្លែងសាកថ្មីអត់ខ្សែ (Wireless charger) ពិតជាងាយស្រួលដែលអាចប្រើបានចំពោះ Android deices និង Apple IPhone ។

-Heads-Up Display ដែលបង្ហាញព័ត៌មាននៅលើកញ្ចក់ និងជួយឲ្យអ្នកបើកបរផ្តោតអារម្មណ៏នៅលើផ្លូវពេលកំពុងបើកបរ។

-Blind Spot View Monitor ដែលជាប្រព័ន្ធសុវត្ថិភាពជួយអ្នកបើកបរអាចមើលឃើញរថយន្តដែលមកពីចំហៀង ប្រព័ន្ធនេះនឹងដំណើរការនៅពេលដែលអ្នកបើកភ្លើងបត់ឆ្វេងស្តាំ។

-Safe Exit Assist and Rear Occupant Alert បានបង្កើតឡើងដើម្បីធានាសុត្ថិភាពដល់អ្នកដំណើរផ្នែកខាងក្រោយ។

-លោកអ្នកកាន់តែរីករាយនឹងដំណើរកំសាន្តរបស់លោកអ្នកជាមួយ ដំបូលបើកភ្លោះដែលបញ្ជាដោយប៊ូតុង។

គួរបញ្ជាក់ថា  ក្រុមហ៊ុន Hyundai Camko Motor ត្រូវបានបង្កើតឡើងនៅឆ្នាំ 2009 ក្រុមហ៊ុនបានផ្តល់ជូននូវសេវាកម្មលក់ដែលមានគុណភាពខ្ពស់ និងសេវាកម្មក្រោយពេលលក់ដល់អតិថិជនជាទីស្រលាញ់របស់យើង។ ទីផ្សាររថយន្តថ្មី គឺមានការប្រកួតប្រជែងខ្លាំង។ អ្នកប្រើប្រាស់កាន់តែច្រើនឡើង ៗ ដែលទិញរថយន្តហ៊ីយ៉ាន់ដាយមួយគ្រឿងទិញមួយផ្សេងទៀត និងច្រើនជាងឡានដទៃទៀតក្នុងតម្លៃណាមួយ។ ជាក់ស្តែងក្នុងរយៈពេល 8 ឆ្នាំចុងក្រោយនេះ ក្រុមហ៊ុនហ៊ីយ៉ាន់ដាយត្រូវបានជាប់ចំណាត់ថ្នាក់ខ្ពស់ជាងគេក្នុងវិស័យឧស្សាហកម្មយានយន្តនៅកម្ពុជា។

រថយន្ដ H1 ដែលមាន 12 កៅអី លក់ដាច់បំផុតរបស់យើងគឺទទួលបានការពេញចិត្តពីសំណាក់អតិថិជនក្នុងស្រុក និងសហប្រតិបត្ដិការក្រៅស្រុក។ ដើម្បីផ្តល់ជូនសេវាកម្មកាន់តែប្រសើរដល់អតិថិជនយើងក៏មានកម្មវិធីរីករាយសម្រាប់អតិថិជនផងដែរ ដែលរួមបញ្ចូលទាំងការធានារយៈពេល 5 ឆ្នាំ សើ្មនឹង 100,000 គីឡូម៉ែត្រ។

អ្នកក៏នឹងទទួលបានសេវាថែទាំរថយន្តនៅមជ្ឈមណ្ឌលសេវាកម្មរបស់យើងដែលមានឧបករណ៏ និងគ្រឿងបន្លាស់គ្រប់គ្រាន់ ចាប់ពីការផ្លាស់ប្តូរប្រេងនិងតម្រងរហូតដល់ការត្រួតពិនិត្យពហុចំណុច។ លើសពីនេះទៅទៀតយើងផ្តល់ជូនសេវាកម្មលាងរថយន្តដោយឥតគិតថ្លៃ និងការបញ្ចុះតម្លៃទៅលើផលិតផលមួយចំនួន ។ ព័ត៌មានបន្ថែមអំពីក្រុមហ៊ុនHyundai Camko Motor និងផលិតផល អាចរកបាននៅ http://camko-motor.com 

 

 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន