no-alternative title

បន្ទាប់ពីរថយន្ត CyberTruck ក្រុមហ៊ុន Tesla នៅមានរថយន្តម៉ូឌែលថ្មីមួយទៀត ដែលខ្លួនត្រូវធ្វើការផលិត និងបង្ហាញខ្លួនឆាប់ៗនេះ

ត្រឡប់ទៅកាន់ឆ្នាំ 2006 នោះ លោក Elon Musk ដែលជា CEO របស់ក្រុមហ៊ុន Tesla ធ្វើការបង្ហោះនូវសារមួយថា "The Secret Tesla Motors Master Plan (just between you and me)" ហើយសម្រាប់ជំហានដំបូងនោះ គឺការបង្កើតនូវរថយន្តតូចដែលមានតម្លៃថ្លៃនៅក្នុងចំនួនតិចប៉ុណ្ណោះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន Tesla ក៏ចាប់ផ្តើមប្រឡូកនៅក្នុងឧស្សាហកម្មផលិតរថយន្តនេះ ហើយសម្រាប់ជំហានទី 2 របស់ក្រុមហ៊ុន Tesla នេះគឺការបង្កើតនូវរថយន្តដែលមានទំហំមធ្យមនៅក្នុងតម្លៃទាបសម្រាប់ដាក់លក់ហើយនោះគឺជាម៉ូឌែល Model S ខណៈពេលដែលរថយន្ត Tesla Model 3 គឺជាជំហានទី 3 របស់ក្រុមហ៊ុននេះ ដែលជារថយន្តដែលមានទំហំធំបន្តិច ហើយមានតម្លៃសមរម្យថែមទៀត។ សម្រាប់ជំហានទី 4 របស់ក្រុមហ៊ុននេះ គឺការផ្តល់នូវថាមពលសូឡា ហើយការធ្វើដំណើរត្រូវតែបានឆ្ងាយក៏ជាការបេសកកម្មរបស់ក្រុមហ៊ុននេះដែលបន្តផងដែរ។

Elektra បានធ្វើការរំលឹកយើងថានៅក្នុងឆ្នាំ 2016 លោក Musk ធ្វើការបង្ហាញអំពីផ្នែកទី 2 នៃគម្រោងនេះ។ នៅក្នុងរថយន្តជាច្រើននេះ លោក Musk និយាយអំពីរថយន្ត Trucks ដែលមានកាតព្វកិច្ចសម្រាប់ការងារធ្ងន់ៗ និងងការដឹកជញ្ជូនតាមទីក្រុងដែលអាចផ្ទុកបានមនុស្សច្រើន រួមជាមួយនឹងរថយន្ត SUV រូបរាងតូច និងងរថយន្តប្រភេទថ្មីនៃ Pickup Truck ផងដែរ។ 

រហូតមកទល់ពេលនេះ យើងបានឃើញនូវគំនិតរបស់រថយន្ត Tesla Semi និងរថយន្ត Tesla Cybertruck ហើយរថយន្តទាំងពីរនេះនឹងធ្វើការចាប់ផ្តើមផលិតនៅក្នុងពេលណាមួយនៅថ្ងៃអនាគតផងដែរ។ នេះគឺជារថយន្តដែលអាចដឹកជញ្ជូនអ្នកដំណើរបានច្រើននៅក្នុងទីក្រុង ហើយនេះនៅតែស្ថិតនៅក្នុងបញ្ជីការងារដែលត្រូវធ្វើរបស់ក្រុមហ៊ុន Tesla ។

សម្រាប់រថយន្ត Truck ដែលមានតួនាទីដឹកទំនិញធ្ងន់ៗនេះ និងរថយន្តដឹកជញ្ជូនមនុស្សក្នុងទីក្រុងនេះគឺជាជំហានដំបូងនៅក្នុងការអភិវឌ្ឍរបស់ក្រុមហ៊ុន Tesla ហើយវាអាចនឹងរួចរាល់នៅឆ្នាំក្រោយនេះ ប៉ុន្តែយើងមិនឃើញមានអ្វីចេញជាផ្លែផ្កានោះទេអំពីរថយន្តដឹកជញ្ជូននៅក្នុងទីក្រុងក្នុងរយៈពេល 3 ឆ្នាំនេះចាប់តាំងពីការប្រកាសនេះ ផងដែរ។ វាប្រហែលជាមិនមានអ្វីដែលថ្មីយកមកបង្ហាញនោះទេ។ 

សម្រាប់ទូរថភ្លើងដើរដោយថាមពលអគ្គីសនីដែលធ្វើដំណើរជុំវិញផ្លូវរូងក្នុងដីមិនមែនជារឿងថ្មីនោះទេហើយវាជាការចង់ដឹងចង់ឃើញប្រសិនបើធ្វើឱ្យទូរថភ្លើងទាំងនោះមានថាមពលថ្មនិងអាចសាកបាននឹងផ្តល់អត្ថប្រយោជន៍ដល់ប្រព័ន្ធដឹកជញ្ជូនថែមទៀត។ គួរបញ្ជាក់ផងដែរថា រថយន្តម៉ូឌែលចុងក្រោយដែលស្ថិតនៅក្នុងគម្រោងបច្ចុប្បន្នរបស់ក្រុមហ៊ុនTesla អាចនឹងបងង្ហាញខ្លួននៅក្នុងពេលណាមួយឆាប់ៗខាងមុខនេះជាក់ជាមិនខាន៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន