no-alternative title

ក្រុមហ៊ុន Mazda បានត្រៀមខ្លួនរួចរាល់ហើយ ក្នុងការបញ្ចេញរថយន្តស៊េរីថ្មី Mazda CX-3 2020 ដើម្បីប្រកួតប្រជែងទីផ្សារ

នៅក្នុងឆ្នាំ 2020 ខាងមុខនេះ ក្រុមហ៊ុន Mazda នឹងមានការផ្លាស់ប្តូរមួយចំនួនទៅលើរថយន្តត្រកូល Crossover របស់ខ្លួនហើយក្រុមហ៊ុននេះ ប្រហែលជា មិនបង្ហាញវត្តមានរបស់រថយន្ត CX-30 ឬការអាប់ដេតទៅលើតម្លៃនោះទេ។ យោងតាមគេហទំព័រ Cars Direct បានធ្វើការមើលទៅលើព័ត៌មានរបស់រថយន្តស៊េរីថ្មី Mazda CX-3 2020 ហើយនេះ គឺជារថយន្ត Crossover ដែលមានទំហំធំល្មមស្រស់ស្អាតក្នុងការប្រើប្រាស់។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់រថយន្តប្រភេទ Touring និង Grand Touring trims អាច នឹងចាកចេញទៅដោយជំនួសមកវិញនូវរថយន្តប្រភេទ Sport ហើយជាលទ្ធផលនោះ គឺជារថយន្ត CX-3។ សម្រាប់ឆ្នាំ 2020 នេះ រថយន្ត CX-3 នេះនឹងមានតម្លៃចាប់ផ្តើមពី $21,685 ប្រៀបធៀបជាមួយនិងរថយន្ត 2020 Mazda CX-30 គឺចាប់ផ្តើមជាមួយនឹងតម្លៃ $22,945 ហើយបើមើលទៅលើតម្លៃរបស់វានោះ គឺមានភាពខុសគ្នាត្រឹមតែ $1,260 ប៉ុណ្ណោះ។

ក្រុមហ៊ុន Mazda បានអោយដឹងថា ខ្លួននឹងធ្វើអោយរថយន្ត CX-3 Sport មានលក្ខណៈពិសេសល្អច្រើនបើធៀបជាមួយនឹងម៉ូដែលដែលបង្ហាញខ្លួនកាលពីឆ្នាំមុននេះតាមរយៈការបន្ថែមនូវមុខងារ driver assistance ចេញពីកញ្ចប់នៃស្តង់ដារ  i-ACTIVESENSE package។ វាមានប្រព័ន្ធហ្រ្វាំងស្វ័យប្រវត្តិ Full Speed, ការរកឃើញនូវអ្វីដែលឆ្លងកាត់ ការជូនដំណឹងនៅកន្លែងចំណតចតឡាន និងមុខងារ adaptive cruise control ជាដើម។ 

ចំណែកមុខងារ Apple CarPlay និង Android Auto នឹងក្លាយជាមុខងារស្តង់ដារ ដែលខុសប្លែកពីឆ្នាំ 2019 ដែលរថយន្ត CX-3 ដែលមានភ្ជាប់ជាមួយនឹងមុខងារទាំងនេះ គឺមានតម្លៃ $22,535 ហើយវាគឺថោកជាងរថយន្ត CX-30 តែ $410 ប៉ុណ្ណោះ។ រថយន្តថ្មីនេះ ប្រហែលជាមានភាពខុសគ្នាបន្តិចតែប៉ុណ្ណោះ សម្រាប់អតិថិជនដែលទិញរថយន្ត ប្រហែលជាជ្រើសរើសនូវរថយន្ត CX-30។ រថយន្តនេះ គឺមិនធំជាងរថយន្ត CX-3 ខ្លាំងនោះទេ ប៉ុន្តែវាមានកម្លាំងម៉ាស៊ីនខ្លាំងក្លាជាង និងការឌីស្សាញផ្នែកខាងក្នុងដែលស្រស់ស្អាតជាង។ ការបង្ហាញវត្តមានរបស់រថយន្ត 2020 Mazda CX-3 ត្រូវបានគេមើលឃោះញថា អាចនឹងធ្វើការប្រកួតប្រជែងបានជាមួយនឹងរថយន្ត Chevrolet Trax និង Honda HR-V បានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន