no-alternative title

រថយន្ត Ford Super Duty Chassis Cab ស៊េរីថ្មីឆ្នាំ 2020 នឹងបង្ហាញខ្លួនជាមួយកម្លាំងម៉ាស៊ីនខ្លាំង 350 សេះ

ក្រុមហ៊ុន Ford នឹងធ្វើការប្រឡូកចូលទៅក្នុងរថយន្តប្រភេទ Truck រថយន្តធំរបស់ខ្លួន ជាមួយនឹងការប្រកាសបង្ហាញនូវរថយន្តម៉ូឌែលថ្មី  2020 Super Duty Chassis Cabs ក្នុងពេលឆាប់ៗនេះ។ រថយន្តនេះ គឺមានរូបរាងធំនឹងប្រើប្រាស់នូវម៉ាស៊ីន 7.3-liter V8 ជាមួយនឹងកម្លាំង  350 សេះ និងកម្លាំងរមួល 468 lb-ft ថែមទៀត។ តាមការបញ្ជាក់របស់ក្រុមហ៊ុន Ford នោះ កម្លាំងរមួលនេះគឺខ្លាំងក្លាល្អបំផុតនៅក្នុងប្រទេស gas engine នេះ។ ជាមួយនឹងម៉ាស៊ីនជំនាន់ទី 3 របស់ 6.7-liter PowerStroke diesel V8 ដែលមានកម្លាំង 330 សេះ និងកម្លាំងរមួល 825 lb-ft (75 lb-ft ខ្លាំងជាងការពីមុននោះ) រថយន្ត  Super Duty trucks ម៉ូឌែលចុងក្រោយនេះគឺពិតជាខ្លាំងក្លាបំផុត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

សម្រាប់ទម្ងន់នៃការផ្ទុករបស់រថយន្តនេះគឺ 12,750 ផោន (ដែលជិតនឹងការផ្ទុក 2 ដងនៃរថយន្ត  F-350 Super Duty)។ ម៉ាស៊ីនទាំងពីនេះ គឺប្រើប្រាស់នូវចង្កឹះលេខ 10 វគ្គ TorqShift automatic transmission គឺពិតជាខ្លាំង និងល្អក្នុងការប្រើប្រាស់មែនទែន! សម្រាប់រថយន្ត Ford Super Duty Chassis Cabs នេះ គឺមានចំណែកទីផ្សារដល់ទៅ 65.6% នៅក្នុងទីផ្សាររបស់អាមេរិក ហើយសម្រាប់ការ upgrades ចុងក្រោយបំផុតនេះគឺពិតជាធ្វើអោយរថយន្តនេះគ្រងដំណែងបន្តនៅលើទីផ្សារផងដែរ។ តាមការបញ្ជាក់របស់ក្រុមហ៊ុននេះ ភាពជោគជ័យនេះ គឺដោយសារតែក្រុមហ៊ុនមើលទៅលើតម្រូវការពិតប្រាកដរបស់អ្នកប្រើប្រាស់។ 

លោក Nathan Oscarson ដែលប្រធានគ្រប់គ្រងទីផ្សាររបស់ក្រុមហ៊ុននេះ បាននិយាយថា យើងនិយាយជាមួយនឹងអតិថិជនជាច្រើន ហាងចែកចាយរថយន្ត និងអ្នកប្រើប្រាស់ដើម្បីទទួលបាននូវមតិយោបល់ដែលជួយក្រុមវិស្វកររបស់យើងអោយធ្វើការផលិតរថយន្ត Trucks នេះទៅតាមតម្រូវការទីផ្សារបច្ចុប្បន្ននេះ។ រថយន្តនេះក៏មានបន្ថែមនូវបច្ចេកវិទ្យាជាច្រើនទៀតដែលធ្វអោយការបើកបរកាន់តែប្រសើរជាងមុន សុវត្ថិភាពក្នុងការប្រើប្រាស់ជាងមុន និងតម្លៃសមរម្យជាងមុនថែមទៀត។

រថយន្តស៊េរីថ្មីនេះ ក៏មានភ្ជាប់ជាមួយនឹងមុខងារជាច្រើនដូចជា driver-assist ដូចទៅនឹង  pre-collision assist ដែលធ្វើកាចាប់ហ្វ្រាំងភ្លាមៗដោយស្វ័យប្រវត្តិជាមួយនឹងប្រព័ន្ធជូនដំណឹងនៅពេលចាកចេញពីចំណតថែមទៀត។ ប្រព័ន្ធទាំងនេះ គឺជួយកាត់បន្ថយទៅលើគ្រោះថ្នាក់ដែលអាចកើតឡើងជាយថហេតុនោះ។ ខណៈពេលដែលមុខងារទាំងនេះគឺដំណើរការជាមួយនឹង  4G LTE Wi-Fi ដែលអាចប្រើប្រាស់បានដល់ទៅ 10 ម៉ាស៊ីន ហើយសម្រាប់រថយន្ត Super Duty Chassis Cabs របស់ក្រុមហ៊ុន Ford នេះពិតជាមានសមត្ថភាពខ្ពស់មែនទែនក្នុងការប្រើប្រាស់នៅក្នុងវិស័យពាណិជ្ជកម្មក្នុងពេលបច្ចុប្បន្ននេះ។

រថយន្តF-600 Super Duty Chassis Cab នេះ នឹងបង្ហាញខ្លួននៅលើទីផ្សារនៅចុងឆ្នាំ 2020 ខាងមុខនេះហើយ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន