no-alternative title

Canon EOS 6D Mark II គឺជាប្រភេទកាមេរ៉ា Full Frame ដែលមានសមត្ថភាពខ្លាំង និងមុខងារពិសេសៗបំផុត

Canon EOS 6D Mark II គឺជាកាមេរ៉ាស៊េរីថ្មី ដែលមានរូបរាងស្រស់ស្អាត សមត្ថភាពខ្លាំង ដែលត្រូវបាន ក្រុមហ៊ុន Canon នាំយកនូវមកកាន់ទីផ្សារកាលពីពេលថ្មីៗនេះ។ កាមេរ៉ាស៊េរីថ្មីនេះ គឺជាប្រភេទ Full Frame DSLR ដែលមានសមត្ថភាព អាចចាប់រូបភាពល្អឥតខ្ចោះ ហើយទម្ងន់របស់កាមេរ៉ានេះ គឺស្រាលល្មមកាន់ក្នុងដៃថែមទៀតផង។ កាមេរ៉ាស៊េរីនេះ គឺប្រើប្រាស់នូវសែនស័រ APS-C Sensor មុខងារសំខាន់ៗ និងបច្ចេកវិទ្យាកម្រិតខ្ពស់បំផុតជាច្រើន សម្រាប់បំពេញតម្រូវការរបស់អ្នកប្រើប្រាស់។ ដើម្បីជ្រាបអោយកាន់តែច្បាស់ថែមទៀតពីកាមេរ៉ាថ្មីនេះ អតិថិជនទាំងអស់ អាចទៅកាន់ Senze Bistro Bar & Electronics ដែលស្ថិតនៅលផ្លូវ ប៉ាស្ទ័រ https://goo.gl/maps/Uw3GkCBVCzD2 ដើម្បីតេស្ត៍ផ្ទាល់ក៏បានដែរ។   

 

រូបភាពពាណិជ្ជកម្ម
no-alternative title

កាមេរ៉ាស៊េរីថ្មី Canon EOS 6D Mark II ត្រូវបានបំពាក់នូវកាមេរ៉ា 26.2 MP CMOS Imaging Sensor និងមានភ្ជាប់ជាមួយនឹងមុខងារ Dual Pixel CMOS AF និង 45-Point AF System ថែមទៀតផង។ ហើយបើនិយាយអំពីប្រព័ន្ធ ISO របស់កាមេរ៉ានេះវិញ គឺមានកម្រិតរហូតដល់ទៅ 40000 (ISO 50 (L), 51200 (H1) និង 102400 (H2)) បច្ចេកវិទ្យា DIGIC 7 និង Viewfinder ដែលមានសមត្ថភាពអាចចាប់យករូបភាពទំហំដល់ទៅ 98% និងភ្ជាប់ជាមួយអេក្រង់ Vari-Angle Touchscreen LCD (កម្រិត 1.04 លាន Dots) និងអាចចាប់រូបភាពក្នុងល្បឿនលឿនដល់ទៅ 6.5fps ។ 

ការប្រើប្រាស់នូវមុខងារថ្មីៗសំរាប់ជំនួយទៅដល់អ្នកប្រើប្រាស់ នៅក្នុងការទទួលបានរូបភាព គឺពិតជាមានភាពស្រស់ស្អាតគ្មានគូប្រៀប ជាក់ស្តែងកាមេរ៉ានេះ ប្រើប្រាស់នូវ Flicker Mode អាចកែប្រែនូវ Shutter ដើម្បីជៀសវាងបញ្ហាពន្លឺនៅក្នុងការថតរូបផងដែរ។ ពិសេសជាងនេះទៀត Canon EOS 6D Mark II អាចធ្វើការថតវីដេអូនៅក្នុងកម្រិត Full HD 1080p 60p ជាមួយនឹងបច្ចេកវិទ្យា 5-Axis Electronic Image Stabilization និងបច្ចេកវិទ្យានៃការតភ្ជាប់នៅលើ Connectivity ដូចជា Wi-Fi, NFC, Bluetooth និង GPS ។ អ្វីដែលអស្ចារ្យនោះ ការថតរូប Continuous Shooting អាចធ្វើបាននៅ 10 វិនាទី Self-Timer ពិសេសភ្ជាប់ជាមួយនឹងមុខងារ 4K Timelapse Movie Mode ដែលមានកម្រិតភាពច្បាស់ 3840p UHD ។

កាមេរ៉ា Canon EOS 6D Mark II ត្រូវបានរចនាឡើងសម្រាប់ការគ្រប់គ្រងកាន់តែប្រសើរ ហើយរូបរាងរបស់វាពិតជាទំនើបងាយស្រួលកាន់បំផុត។ កាមេរ៉ាស៊េរីថ្មីនេះភ្ជាប់ជាមួយនឹងមុខងារការពារនូវការជ្រាបទឹក និងការការពារធូលីហើយវាមានទម្ងន់ត្រឹមតែ 685 ក្រាមដែលលោកអ្នកមិនមានអារម្មណ៍រោយដៃនោះទេ នៅពេលកាន់កាមេរ៉ាដ៏ទំនើបមួយនេះ។ កាមេរ៉ា Canon EOS 6D Mark II ប្រើប្រាស់ភិចសែលធំ នៅក្នុងការចាប់រូបភាពកម្រិតខ្ពស់ ហើយវាអាចប្រើប្រាស់ជាមួយម៉េមូរីកាតប្រភេទ SD/SDHC/SDXC (UHS-I) ។ កាមេរ៉ា Canon EOS 6D Mark II ផ្តល់នូវ Options សម្រាប់ប្រើប្រាស់មួយចំនួនដូចជា Single-Point AF, Zone AF, Large Zone AF, Shot AF និង Auto AF Point Selection ថែមទៀត។ 

ការផ្តល់ជម្រើសច្រើនក្នុងការថតរូបនេះពិតជាអស្ចារ្យបំផុតសម្រាប់អ្នកប្រើប្រាស់មិនថាអ្នកចាប់ផ្តើមតំបូង ឬអ្នកថតរូបអាជីពនោះទេ។ សម្រាប់ការថតវីដេអូតាមរយៈកាមេរ៉ា Canon EOS 6D Mark II គឺជាប្រភេទ  .MP4 or .MOV format ប្រើប្រាស់នូវ MPEG-4 AVC / H.264 codec និងប្រព័ន្ធសំឡេងលឺច្បាស់នៅក្នុងប្រភេទ Linear PCM (.MOV) ឬ AAC (.MP4) តាមរយៈ microphones នៅខាងមុខ ឬការប្រើប្រាស់រន្ធ 3.5mm stereo input jack ផងដែរ។ ការថតសំឡេងក៏ប្រើប្រាស់ជាទម្រង់ Auto, Manual (64 levels) ឬ Disabled កាន់តែសម្បូរបែប ខណៈពេលដែលមុខងារ Wind Filter និង Attenuator ក៏អាចប្រើប្រាស់នៅក្នុងមុខងារនៃ Sound Recording បានផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន