no-alternative title

រថយន្ត Kia Crossover ស៊េរីថ្មី បានបង្ហាញវត្តមានជាមួយនឹងតារាល្បីរបស់ NFL នៅក្នុងស្ពតពាណិជ្ជកម្មថ្មីមួយ

នៅពេលនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើននឹងប្រើប្រាស់នូវឱកាសផ្សេងៗគ្នាក្នុងការចាប់ផ្តើមយុទ្ធនាការផ្សព្វផ្សាយទៅលើស្ពតពាណិជ្ជកម្មនៃរថយន្តស្ព័រប្រណិតរបស់ខ្លួនទៅកាន់អតិថិជនជាច្រើននៅជុំវិញពិភពលោក។ ក្រុមហ៊ុន KIA គឺជាក្រុមហ៊ុនបន្ទាប់ដែលបង្ហាញអំពីគម្រោងជាច្រើនរបស់ពួកគេជាមួយនឹងស្ពតពាណិជ្ជកម្មថ្មីដែលមានរយៈពេល 60 វិនាទីសម្រាប់រថយន្តស៊េរីថ្មី 2021 Seltos SUV ហើយរថយន្តនេះគឺបើកបរដោយតារាល្បីឈ្មោះ Josh Jacobs។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងវីដេអូនេះ គឺផ្តោតទៅលើការជំនះនូវភាពលំបាក និងការសម្រេចបាននូវក្តីសុបិន្តដែលមិនគួរអោយជឿចាប់តាំងពីលោក Jacobs ជួបជាមួយនឹងជីវិតដែលគ្មានផ្ទះសម្បែងតាំងពីកុមារភាពមុនពេលដែលសម្រេចបាននូវជោគជ័យធំធេងបំផុតនោះ។

ជាមួយនឹងចំណងជើងថា "Tough Never Quits" គឺជាសារមួយដែលមានការជម្រុញទឹកចិត្តខ្ពស់មែនទែនហើយគេឃើញលោក Jacobs បើកបរនូវរថយន្ត Kia Seltos នៅក្នុងរដ្ឋ Oklahoma ដែលជាទីកន្លែងកំណើតរបស់គាត់ ហើយវាក៏បង្ហាញនូវការលំបាកៗជាច្រើនដែលអ្នកបានឆ្លងកាត់ថែមទៀត។ លោក Oklahoma Jacobs ប្រាប់ខ្លួនឯងកាលពីក្មេងថា “ត្រូវជម្រុញខ្លួនអ្នកអោយក្លាយជាអ្នកណាម្នាក់ ហើយខ្ញុំសន្យាថាថ្ងៃណាមួយអ្នកនឹងអាចធ្វើបាន។” សាច់រឿងរបស់លោក Jacobs នេះគឺបានជម្រុញក្រុមហ៊ុន KIA ក្នុងការបង្កើតនូវមូលនិធិសប្បុរសធម៌ Yards Against Homelessness ដែលមានន័យថា ការប្រឆាំងទៅនឹងភាពគ្មានផ្ទះសម្បែងថែមទៀតផង។

នៅក្នុងយុទ្ធនាការមួយទៀតរបស់ក្រុមហ៊ុននេះគឺ Give It Everything ក្រុមហ៊ុន KIA ក៏នឹងប្រើប្រាស់នូវគំនិតផ្តួចផ្តើមក្នុងការបរិច្ចាកទឹកប្រាក់ $1,000 នៅក្នុងកម្មវិធី Super Bowl ហើយក៏បែងចែកទៅកាន់ដៃគូសប្បុរសធម៌ចំនួន ៣ របស់ខ្លួនគឺ Covenant House, Positive Tomorrows និង StandUp for kids ។ លោក Russell Wager ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន Kia Motorsនៅអាមេរិកនិយាយថា យើងនៅក្នុងក្រុមហ៊ុន KIA សូមកោតសរសើរទៅលើការតាំងចិត្ត និងភាពអត់ធ្មត់របស់លោក Josh។

លោក Russell ក៏បាននិយាយថា សម្រាប់រថយន្តស៊េរីថ្មិ Seltos នេះ គឺពិតជាខ្លាំងក្លាមែនទែន ហើយសម្រាប់គំនិតនៅពីក្រោយស្ពតពាណិជ្ជកម្ម 'Tough Never Quits'នេះគឺពិតជាល្អឥតខ្ចោះសម្រាប់ទាំងលោក Josh និងក្រុមហ៊ុន KIA ។ សម្រាប់រថយន្ត Seltos subcompact crossover នេះ នឹងធ្វើការប្រកួតប្រជែងជាមួយនឹងរថយន្ត Ford EcoSport និង Nissan Kicks ។ រថយន្តនេះ នឹងចាប់ផ្តើមជាមួយនឹងតម្លៃតែជាង $20,000 ប៉ុណ្ណោះ (តម្លៃក្រៅប្រទេស)៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

រថយន្តស៊េរីថ្មី TOYOTA Land Cruiser 250 បានប្រកាសចេញលក់ផ្លូវការណ៍នៅទីផ្សារប្រទេសជប៉ុន

ដោយ ប៉េងលីន