no-alternative title

តោះមកទស្សនារថយន្តប្លែកៗ និងមានតម្លៃថ្លៃៗ ដែលបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ Chicago Auto Show 2020!

ខណៈពេលដែលរថយន្តម៉ូឌែលថ្មីៗជាច្រើន ប្រកាសបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ Chicago Motor Show 2020 នេះ យើងក៏ឃើញមានរថយន្តតូចៗ ជាច្រើនដែលត្រូវបានរៀបចំដោយអង្គការ Klairmont Kollections ដែលមានមូលដ្ឋាននៅក្នុងទីក្រុងឈីកាហ្គោ បានបង្ហាញនូវរថយន្តកម្ររច្រើនជាង 300 គ្រឿងនៅលើផ្ទៃដី 100,000 ហ្វីតការ៉េនេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

Klairmont Kollections គឺជាអង្គការមិនរកប្រាក់ចំណេញដែលជួយមនុស្សជំនាន់ក្រោយអោយចូលរួមនៅក្នុងសកម្មភាពសិក្ខាសិលា ដំណើរកម្សាន្ត និងភាពជាដៃគូថែមទៀតផង។ ដើម្បីស្វែងយល់អំពីអ្វីដែលអង្គការនេះ បានប្រមូលផ្តុំនោះ ក្រុមហ៊ុននេះ នាំគ្នាទិញយកនូវគំនិតដ៏អស្ចារ្យជាច្រើន ដែលធ្វើអោយគ្រប់គ្នាឈប់មើល និងសម្លឹងមើលមិនដាក់ភ្នែកនោះទេ។

Studebaker Ice Princess

នេះគឺជារថយន្ត Studebaker Ice Princess ដែលមានកង់ចំនួន 6។ សម្រាប់រថយន្តនេះ ប្រើប្រាស់នូវម៉ាស៊ីន 8.2-liter Cadillac V8 ដែលមានកម្លាំង 400 hp ថែមទៀត។ រថយន្តនេះមានរូបរាងទាក់ទាញខ្លាំងជាមួយនឹងកៅអីស្បែកមាសប្រណិត ភ្លើងចង្កៀងខាងមុខដែលមានទម្រង់ដូចទៅនឹងទសវត្សរ៍ឆ្នាំ 50s អិញ្ចឹងដែរ។ 

Golden Sahara II

Golden Sahara II នេះ គឺចាប់ផ្តើមមានជីវិតដូចទៅនឹងរថយន្ត 1953 Lincoln Capri ដែលត្រូវបានបំផ្លាញចោលទាំងស្រុងនៅក្នុងទសវត្សរ៍ 1950s។ នេះគឺជាគំនិតដ៏អស្ចារ្យមួយរបស់លោក George Barris ដែលធ្វើការឌីស្សាញទៅលើរថយន្ត Batmobile  នៅក្នុងទសវត្សរ៍  1960s។ រថយន្តនេះ បង្កើតឡើងនៅក្នុងហាង Ohio នៅក្នុងឆ្នាំ 1956 ដែលមានតម្លៃ $75,000 ដែលបច្ចុប្បន្ននេះ គឺមានតម្លៃប្រហែលជា 30 ម៉ឺនដុល្លារអាមេរិក។

សម្រាប់អ្នកបើកបរនៅលើរថយន្ត Golden Sahara II នេះ អាចធ្វើការទស្សនាទូរទស្សន៍នៅលើអេក្រង់ពណ៌ខ្មៅ និងស និងអាចញ៉ាំស្រាក្រឡុកជាមួយនឹងទូរទឹកកកដែលមានស្រាប់ថែមទៀតនៅលើសាឡុងវែងនេះ។

Corvette Nomad

តើអ្នកនឹងយល់ឃើញយ៉ាងណាប្រសិនបើអ្នកក្រឡេកមើលទៅលើរថយន្ត Chevrolet Corvette Nomad នេះ? សម្រាប់រថយន្ត Corvette Nomad នេះ គឺដាក់បង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍  New York Motorama នៅក្នុងឆ្នាំ 1954 ផងដែរ។

Rolls-Royce Silver Spur

រថយន្តជាច្រើននៃត្រកូល Rolls-Royce គឺពិតជាមានភាពទាក់ទាញខ្លាំងមែនទែន ប៉ុន្តែក្រុមហ៊ុន Diamond Clubដែលធ្វើការផលិតរថយន្តប្រណិតមានមូលដ្ឋាននៅក្នុងរដ្ឋហ្ល័រីដាក៏ធ្វើការផលិតទៅលើរថយន្ត 1983 Silver Spur របស់ខ្លួនដែលជាជំនាន់មុនរបស់រថយន្ត Rolls-Royce Phantom។

ក្រុមហ៊ុន Diamond Club នេះ គឺភ្ជាប់ជាមួយនឹងត្បូងគ្រីស្តាល់ Swarovski Crystals ចំនួន 1 លានគ្រាប់ដែលមានត្បូងពណ៌ខៀវចំនួន 2 តោនថែមទៀត៕

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន