no-alternative title

Toyota Trucks Nightshade Editions នឹងបង្ហាញខ្លួននៅក្នុងព្រឹត្តិការណ៍ពិពរណ៌រថយន្ត Chicago Auto Show 2020

ក្រុមហ៊ុន Toyota បានបញ្ចេញនូវរថយន្តម៉ូឌែល ថ្មីជាច្រើនប្រភេទ Special Editions នៃត្រកូល Tacoma, Tundra និង Sequoia នៅក្នុងព្រឹត្តិការណ៍ពិពរណ៍ Chicago Auto Show 2020។ នៅក្នុងឆ្នាំនេះ ក្រុមហ៊ុន Toyota នឹងមានការតាំងពិពរណ៍ដ៏ធំមួយនៅក្នុងព្រឹត្តិការណ៍  Chicago Auto Show នេះ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសជប៉ុននេះ ក៏ទើបតែបង្ហាញនូវរថយន្តស៊េរីថ្មីប្រភេទ special-edition ចំនួន 7 ម៉ូឌែលនៅក្នុងព្រឹត្តិការណ៍នេះ រួមមានរថយន្ត Highlander XSE និង Trail versions របស់រថយន្ត Tacoma, Tundra និង 4Runner ថែមទៀត។

នៅក្នុងព្រឹត្តិការណ៍ Chicago Auto Show 2020  របស់ក្រុមហ៊ុន Toyota នេះគឺមានការបង្ហាញនូវរថយន្តម៉ូឌែលថ្មី 2021 Nightshade Editions របស់រថយន្ត Tacoma និង  Tundra pickups និង Sequoia SUV ថែមទៀត។ សម្រាប់រថយន្ត  Nightshade ស៊េរីថ្មីជាច្រើនម៉ូឌែលនេះគឺជាប្រភេទ versions ពណ៌ខ្មៅដែលមានដូចជា Corolla Sedan, Corolla Hatchback, Camry, 4Runner និង Sienna van។

ក្រុមហ៊ុនToyota បានបង្ហើបថា កាលពីសប្តាហ៍មុននេះ វានឹងនាំនូវរថយន្តជាច្រើនម៉ូឌែលមកដាក់បង្ហាញក្នុងព្រឹត្តិការណ៍ពិពរណ៌ Chicago Auto Show 2020 ហើយនេះ គឺជាប្រហែលជាអត្ថន័យ ដែលក្រុមហ៊ុន Toyota ចង់លើកឡើងហើយ។

សម្រាប់រថយន្តជាច្រើនម៉ូឌែលរបស់ Toyota Nightshade នេះ គឺផ្អែកទៅលើរថយន្ត SE trims ហើយរថយន្ត 2021 Nightshade Tacoma, Tundra និង Sequoia គឺផ្អែកទៅលើ ម៉ូឌែល Limited ប្រណិត។ រថយន្ត Nightshade pickup 2021 និង SUV 2021 នីមួយៗគឺមានការពង្រឹងទៅលើពូកស្បែក និងការឌីស្សាញផ្នែកខាងក្នុង និងខាងក្រៅដែលពិតជាស្រស់ស្អាតមែនទែន។ សម្របា់រថយន្ត Toyota Nightshade trucks 2021 ទាំង 3 នេះ គឺមានជាប្រភេទ 2WD ឬ 4WD។ រថយន្ត Tacoma Nightshade នេះមានភ្ជាប់ជាមួយនឹងកង់ Dark Smoke 18-inch alloy wheels ខណៈពេលដែលរថយន្ត Tundra Nightshade 2021 គឺមានកង់ពណ៌ខ្មៅ និងរថយន្ត Sequoia Nightshade 2021 ភ្ជាប់ជាមួយនឹងឡូហ្គោក្រូម៉េ 'Sequoia' ថែមទៀតផង។

រថយន្តស៊េរីថ្មី Nightshade Editions 2021  របស់ក្រុមហ៊ុន Toyota គឺមានពណ៌ Midnight Black Metallic ឬ Magnetic Gray Metallic។ សម្រាប់រថយន្ត Tacoma និង Tundra អាចនឹងមានពណ៌ Windchill Pearl ខណៈពេលដែលរថយន្ត  Tundra គឺមានពណ៌ Super White។

ក្រុមហ៊ុន Toyota ក៏បញ្ចេញនូវពណ៌ Blizzard Pearl សម្រាប់រថយន្ត Sequoia Nightshade នេះផងដែរ។ សម្រាប់តម្លៃ និងកាលបរិច្ឆេទនៃការលក់រថយន្តនេះ នៅមិនទាន់បញ្ជាក់នៅឡើយទេ ប៉ុន្តែក្រុមហ៊ុន Toyota មានគម្រោងក្នុងការផលិតរថយន្ត Tacoma និង Tundra Nightshade Editions 2021 ត្រឹមតែ 5,000 គ្រឿង និងរថយន្ត Sequoia Nightshades 2021 ចំនួន 2,500 គ្រឿងប៉ុណ្ណោះ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន
Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

Hongqi EH7 Sedan EV រថយន្តអគ្គិសនីសុទ្ធ ប្រកាសលក់ផ្លូវការនៅទីផ្សារជាមួយតម្លៃ $31,900 ដុល្លារ

ដោយ ប៉េងលីន