no-alternative title

ចង់ដឹងថា Ford Ranger Wildtrak 2020 មានភាពអស្ចារ្យយ៉ាងណាទេ? តោះមកមើលចំណុចផ្លាស់ប្តូរថ្មីរបស់រថយន្ត Pick Up នេះ ទាំងអស់គ្នា!

សម្រាប់អ្នកដែលនិយមជិះរថយន្ត Pickup ប្រាកដជាស្គាល់រថយន្ត Ford Ranger នេះហើយ ដោយសារភាពធន់ រឹងមាំ និងទំនើបមិនចាញ់រថយន្ត SUV នោះឡើយ។ កត្តានេះបានធ្វើឲ្យ   រថយន្ត Pickup មួយនេះទទួលបានប្រជាប្រិយភាពមិនត្រឹមតែនៅក្នុងប្រទេសកម្ពុជាប៉ុណ្ណោះទេ នៅក្រៅប្រទេសក៏ទទួលបានការពេញនិយមយ៉ាងច្រើនកុះករដែរ។  យ៉ាងណាមិញ Ford Ranger 2020 ក៏បានមកដល់ប្រទេសកម្ពុជា ហើយរថយន្តដែលកំពុងចរាចរណ៍លើដងផ្លូវក៏មានចំនួនច្រើនគួរឲ្យកត់សំគាល់ផងដែរ។ សម្រាប់ឆ្នាំ 2020 នេះក្រុមហ៊ុន Ford បានធ្វើការកែច្នៃប៉ុន្មានចំណុចថ្មីៗ នៅលើ Ford Ranger រួមមានដូចជា៖

 

រូបភាពពាណិជ្ជកម្ម
no-alternative title

1.ចង្កៀងខាងមុខប្រើចង្កៀងគុជ LED រាងជ្រុង (High Performance Bi-LED Projector Headlights) ដែលប្រើភ្លើងព៌ណស ធ្វើឲ្យកម្រិតពន្លឺរបស់ភ្លើងកូដភ្លឺច្បាស់ជាងមុនដល់ទៅ 17% រីឯភ្លើងហ្វាវិញគឺភ្លឺជាងមុនដល់ទៅ 20%

2.យ៉ាន់កង់ធ្វើពីដែកអាលុយមីញ៉ូមគុណភាពខ្ពស់ និងបានរចនាថ្មីបែបស្ព័រកាន់តែស្រស់ស្អាត និងទាក់ទាញ 

3.មានបំពាក់ជាមួយរន្ធ USB នៅក្បែរកញ្ចក់មើលក្រោយ ដែលអាចឲ្យអ្នកសាកទូរស័ព្ទ ឬឧបករណ៍អេឡិចត្រូនិចផ្សេងៗបានផងដែរ កាន់តែពិសេសសម្រាប់អ្នកដែលចង់តកាមេរ៉ាសុវត្ថិភាពដើម្បីថតរូបភាពចរាចរណ៍ខាងមុខរថយន្ត ក៏អាចយកខ្សែកាមេរ៉ាមកដោតជាមួយរន្ធ USB នេះផ្ទាល់ ដោយពុំចាំបាច់បន្លាយខ្សែតាមកញ្ចក់រថយន្តដែលមើលទៅរញ៉េរញៃ និងគ្មានសណ្ដាប់ធ្នាប់ទៀតនោះទេ

4.បច្ចេកវិទ្យា SYNC 3 ជំនាន់ថ្មី និងអេក្រង់ Touchscreen 8 អ៊ីញ មានភាពរស់រវើកជាងមុន កាន់តែផ្ដល់ភាពងាយស្រួលក្នុងការប្រើប្រាស់ដូចជា ការស្ដាប់វិទ្យុ តន្ត្រី និងការកំសាន្តនានា

ក្រៅពីនេះ Ford Ranger 2020 ក៏នៅមានភ្ជាប់មកជាមួយនូវប្រព័ន្ធសុវត្ថិភាពដែលមាននៅលើម៉ូដែល 2019 ដូចគ្នា មានដូចជាប្រព័ន្ធផ្តល់សញ្ញាគ្រោះថ្នាក់ពេលមានឧបសគ្គ ឬអ្នកថ្មើរជើងឆ្លងកាត់ (Pre-Collision Assist) និងប្រព័ន្ធចាប់ហ្វ្រាំងបន្ទាន់ដោយស្វ័យប្រវត្តិ (Autonomous Emergency Braking) ប្រព័ន្ធផ្តល់ដំណឹងនៅពេលបើកបរចេញពីគន្លង (Lane Keeping System) ប្រព័ន្ធបន្ថយល្បឿននិងរក្សាគំលាតសុវត្ថិភាពដោយស្វ័យប្រវត្តិ (Adaptive Cruise Control) ប្រព័ន្ធផ្ដល់សញ្ញាដល់អ្នកបើកបរឲ្យឈប់សំរាកពេលមានអារម្មណ៍ងងុយគេង (Driver Alert System) ប្រព័ន្ធជំនួយចូលចតដោយស្វ័យប្រវត្តិ (Parallel Parking Assist) ប្រព័ន្ធទប់រថយន្តកុំឲ្យរអិលថយក្រោយពេលឡើងចំណោត (Hill Launch Assist) និងប្រព័ន្ធទប់លំនឹងរថយន្តពេលចុះចំណោត (Hill Descent Control) និងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត។

ម្យ៉ាងទៀត រាល់ការទិញរថយន្ត Ford ពីក្រុមហ៊ុន Ford ផ្ទាល់លោកអ្នកនឹងទទួលបានអត្ថប្រយោជន៍ជាច្រើនរួមមានដូចជាទទួលបានការធានាពីក្រុមហ៊ុនផ្ទាល់រហូតដល់ទៅ 3 ឆ្នាំ ឬ 100,000km ដែលកាលពីមុនត្រឹមតែ 3 ឆ្នាំ ឬ 60,000km តែប៉ុណ្ណោះ ហើយក្រុមហ៊ុនក៏មានសេវាជួសជុលចល័ត 24ម៉ោង គ្រប់ខេត្តក្រុងផងដែរ។ ក្រៅពីនេះក្រុមហ៊ុនក៏មានផ្ដល់សេវាកម្មប្ដូររថយន្តចាស់យករថយន្តថ្មី ដោយទិញចូលរថយន្តមួយទឹកពីអតិថិជនដែលមានបំណងប្ដូររថយន្ត Ford ម៉ូដែលថ្មី រីឯការបង់រំលោះរថយន្តវិញក៏មានលក្ខណៈងាយស្រួល មិនស្មុគស្មាញ និងឆាប់រហ័សផងដែរ។ បើចង់ដឹងច្បាស់សូមទស្សនា Video ខាងក្រោម៖ 

 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

Samsung ឡើងឈរលើកំពូលតារាងនៅក្នុងត្រីមាសទី 1 ឆ្នាំ 2024 បន្ទាប់ពីការនាំចេញទៅលើ iPhone មានការធ្លាក់ចុះ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

បញ្ហាការផលិត Huawei Pura 70 Series អាចនឹងធ្វើអោយការផ្គត់ផ្គង់ទៅលើម៉ូដែល Pro មានការលំបាក

ដោយ ប៉េងលីន
iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

iPhone 16 Pro នឹងបំពាក់នូវ Lens ថ្មី ដែលនឹងមានការពង្រឹងគុណភាពរូបភាពកាន់តែប្រសើរ

ដោយ ប៉េងលីន