no-alternative title

ក្រុមហ៊ុន GM ទើបតែទទួលបាននូវការទទួលស្គាល់លើបច្ចេកវិទ្យាថ្មីពីរដ្ឋកាលីហ្វ័រញ៉ា បន្ទាប់ពីមានភាពដ៏ចម្រូងចម្រ៉ាសអស់មួយរយៈ

បច្ចុប្បន្ននេះ ក្រៅពីរថយន្តអេឡិចត្រូនិចជាច្រើននោះ វាក៏មានបច្ចេកវិទ្យាមួយទៀត ដែលមនុស្សគ្រប់គ្នាទន្ទឹងរង់ចាំ ផងដែរនោះគឺជារថយន្តស្វ័យប្រវត្តិ ដែលអាចបើកបានដោយខ្លួនឯងនោះ។ នៅក្នុងពេលនេះ មានរថយន្តជាច្រើនដែលប្រើប្រាស់នូវបច្ចេកវិទ្យាពាក់កណ្តាលស្វ័យប្រវត្តិនៃបច្ចេកវិទ្យាបើកបររថយន្តជាច្រើនដោយខ្លួនឯង ជាពិសេសគឺប្រព័ន្ធ  Autopilot System ដែលរកឃើញនៅលើរថយន្ត Tesla Model S នេះ។ សម្រាប់ប្រព័ន្ធ Autopilot គឺជួបជាមួយនឹងស្ថានភាពពិបាកមួយចំនួនផងដែរ។ ប៉ុន្តែវាមានរឿងមួយដែលប្រព័ន្ធ Autopilot នេះមិនត្រូវបានអ្នកគ្រប់គ្នាបានដឹងនោះទេ។ បច្ចេកវិទ្យានេះគឺមិនទាន់កើតឡើងនៅឡើយទេ ប៉ុន្តែវាត្រូវរង់ចាំពេលវេលាមួយរយៈទៀត។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ជាក់ស្តែង អាជីវកម្មរថយន្តស្វ័យប្រវត្តិរបស់ក្រុមហ៊ុន GM នោះគឺ Cruise ទើបតែទទួលបាននូវការបញ្ជាក់ពីគណៈកម្មាការសាធារណៈនៃរដ្ឋកាលីហ្វ័រញ៉ាដើម្បីដឹកជញ្ជូនអ្នកដំណើរក្នុងការធ្វើតេស្តបើកបរដោយខ្លួនឯងនៅលើផ្លូវសាធារណៈ។ ទោះជាយ៉ាងណាក៏ដោយនោះ រថយន្ត Cruise AV នេះគឺផ្អែកនៅលើរថយន្ត Chevy Bolt ដែលនៅតែត្រូវការការប្រតិបត្តិនៃការធ្វើតេស្តនៅលើមនុស្សជាមុនសិន។ សរុបមក មនុស្សនៅតែក្លាយជា Backup សម្រាប់ករណីបន្ទាន់។ អាជីវកម្ម Cruise របស់ក្រុមហ៊ុន GM នេះ គឺមិនមែនជាក្រុមហ៊ុនតែមួយគត់នោះទេដែលទទួលបាននូវ License សម្រាប់គំរូប្រភេទនេះក្នុងការធ្វើតេស្តនោះ។ 

Waymo  និង Zoox គឺជាក្រុមហ៊ុនពីរផ្សេងទៀត ប៉ុន្តែសម្រាប់ក្រុមហ៊ុន GM គឺនៅតែជាក្រុមហ៊ុនដំបូងបំផុតដែលមានឈ្មោះហៅថាជាក្រុមហ៊ុនកេរ្តិ៍ដំណែលដំបូងគេដែលឈ្នះនូវការអនុម័តមួយនេះ។ Cruise និយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយរបស់ខ្លួនថា “ខណៈពេលដែលយើងកៀកទៅនឹងថ្ងៃនៃការសម្ភោធន៍ហើយនោះ យើងចង់ផ្តល់នូវឱកាសក្នុងការដាក់នូវបេក្ខជនកំពូល ដៃគូសហការ និងអ្នកសារព័ត៌មានជាច្រើនទៅក្នុងរថយន្តនេះ ហើយសម្រាប់គម្រោង Pilot នេះអនុញ្ញាតអោយយើងអាចធ្វើរឿងនេះបាន។”

ក្រុមហ៊ុន GM មិនចង់ធ្វើការកំណត់ទៅលើការតេស្តនេះនៅក្នុងតែរដ្ឋនៅកាលីហ្វ័រញ៉ាទេ។ បច្ចុប្បន្ននេះ វាមានការធ្វើតេស្តនៅលើផ្លូវNational Highway Transportation Safety Administration  ដែលមានរថយន្តច្រើនជាង 5,000 ដែលគ្មានអ្នកបើកបរ។ សម្រាប់NHTSA នេះគឺផ្តល់ការអនុញ្ញាតរួចហើយសម្រាប់ក្រុមហ៊ុនដែលផ្អែកនៅលើរដ្ឋកាលីហ្វ័រញ៉ាឈ្មោះ Nuro, Inc ដើម្បីដំណើរការនូវការចែកចាយរថយន្តបើកបរដោយខ្លួនឯងនោះ។

នៅក្នុងខែមករានេះ ក្រុមហ៊ុន Chevrolet គឺស្ថិតនៅក្នុងកិច្ចសហការក្នុងភាពជាដៃគូជាមួយនឹងក្រុមហ៊ុន Honda ដែលមានការទម្លាយថា Cruise Origin គឺជារថយន្ត EV ស្វ័យប្រវត្តិ។ វាក៏មានការបោះជំហានទៅលើរថយន្តដែលគ្មានមនុស្សបើក និងរថយន្តដែលគ្មានផ្សែងថែមទៀត៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន