no-alternative title

ដើម្បីចូលរួមប្រយុទ្ធប្រឆាំងទៅនឹងមេរោគ Covid-19 ក្រុមហ៊ុន Ford បានផលិតនូវឧបករណ៍សង្គ្រោះបន្ទាន់ រួមនិងឧបករណ៍បំពង់ខ្យល់ដកដង្ហើម

កាលពីសប្តាហ៍មុននេះ លោកប្រធានាធិបតី  Donald Trump បាននិយាយថា រដ្ឋបាលរបស់លោកគឺកំពុងតែពិភាក្សាជាមួយនឹងក្រុមហ៊ុន Ford និង  General Motors ក្នុងការបង្កើតនូវសម្ភារៈពេទ្យជាច្រើន ដើម្បីជួយមន្ទីរពេទ្យជាច្រើនក្នុងការទប់ទល់ទៅនឹងការផ្ទុះឡើងនៃមេរោគ COVID-19 នេះ។ ក្រុមហ៊ុន Tesla ក៏ស្ម័គ្រចិត្តក្នុងការជួយបង្កើតនូវសម្ភារៈពេទ្យ ប៉ុន្តែពេលនេះវាហាក់ដូចជាក្រុមហ៊ុន Ford នឹងក្លាយជាក្រុមហ៊ុនផលិតរថយន្តដំបូងបំផុត ដែលទទួលយកនូវការអំពាវនាវក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគនេះ នេះបើតាមសេចក្តីប្រកាសរបស់ក្រុមហ៊ុននេះនៅថ្ងៃអង្គារ៍។

ក្រុមហ៊ុន Ford ទើបតែប្រកាសថា ខ្លួននឹងធ្វើការសហការជាមួយនឹងក្រុមហ៊ុន 3M និង GE Healthcare ក្នុងការផលិតទៅលើម៉ាស 3M Powered Air-Purifying Respirators (PAPRs) និងបំពង់ខ្យល់ GE ថែមទៀត។ ក្រុមហ៊ុននេះ ក៏ធ្វើការជាមួយនឹងក្រុមហ៊ុន United Auto Workers ក្នុងការបង្កើតនូវរបាំងការពារផ្លាស្ទិកនៅក្នុងក្រុមហ៊ុនបុត្រសម្ព័ន្ធ TDM របស់ខ្លួននៅក្នុងទីក្រុង Michigan និងបង្កើននូវសមត្ថភាពនៃការព្រីន 3D របស់ខ្លួនក្នុងការបង្កើតនូវឧបករណ៍ការពារជាច្រើនទៀតក៏ដូចជាឧបករណ៍សម្រាប់ដកដង្ហើមផងដែរ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុន Ford ពេលនេះ កំពុងតែធ្វើការសហការគ្នាជាមួយនឹងក្រុមហ៊ុន 3M ក្នុងការបង្កើតនូវការឌីស្សាញថ្មីសម្រាប់ឧបករណ៍បន្សុទ្ធខ្យល់អាកាស Powered Air-Purifying Respirators ថែមទៀត។ ជាក់ស្តែង គំនូសព្រាងមួយនៅក្នុងចំណោមការឌីស្សាញជាច្រើននៃឧបករណ៍បំពង់ខ្យល់នេះ គឺប្រើប្រាស់នៅក្នុងរថយន្តដឹកទំនិញ Ford F-150 ផងដែរ។ ក្រុមហ៊ុន Ford និង GE Healthcare ក៏ធ្វើការទៅលើការឌីស្សាញទៅលើឧបករណ៍បំពង់ខ្យល់របស់ក្រុមហ៊ុននេះដែលមានស្រាប់ផងដែរ។

លោក Bill Ford នាយកប្រតិបត្តិរបស់ក្រុមហ៊ុននេះ បាននិយាយថា “នេះគឺជាពេលវេលាដ៏សំខាន់សម្រាប់អាមេរិក និងពិភពលោក។ វាគឺជាពេលមួយសម្រាប់ធ្វើសកម្មភាព និងកិច្ចសហប្រតិបត្តិការ។ នៅក្នុងការរួមគ្នានេះ យើងអាចនាំយកនូវអ្វីដែលថ្មីសម្រាប់បំពេញនូវតម្រូវការរបស់មនុស្សផ្សេងៗគ្នា និងសម្រាប់អ្នកដែលនៅជួរមុខគេនៅក្នុងវិបត្តិនេះ។ នៅក្នុងក្រុមហ៊ុន Ford នេះ យើងមានអារម្មណ៍ថាយើងមានកាតព្វកិច្ចយ៉ាងមុតមាំក្នុងការបោះជំហាន និងការរួមចំណែកនៅក្នុងពេលដែលមានតម្រូវការនេះ យើងគឺមានប្រវត្តិដល់ទៅ 117 ឆ្នាំមកហើយ។”

ខណៈពេលដែលឧបករណ៍សម្រាប់ដកដង្ហើមនេះគឺស្ថិតនៅក្នុងដំណាក់កាលនៃការឌីស្សាញ ក្រុមហ៊ុន Ford នឹងធ្វើការយ៉ាងឆាប់រហ័សក្នុងការផលិតនូវរបាំងមុខការពារសម្រាប់បុគ្គលិកពេទ្យ និងអ្នកឆ្លើយតបបន្ទាន់នោះ។ សម្រាប់របាំងការពារមុខចំនួន 1000 នឹងធ្វើការតេស្តនៅក្នុងសប្តាហ៍នេះ នៅក្នុងព្រឹត្តិការណ៍ Detroit Mercy នេះ បើតាមការបញ្ជាក់របស់ក្រុមហ៊ុន Henry Ford Health Systems និង Detroit Medical Center Sinai-Grace Hospitals ។ របាំងការពារចំនួន  75,000 នឹងធ្វើការផលិតនៅក្នុងសប្តាហ៍នេះ ខណៈពេលដែលរបាំងចំនួន 100,000 នេះនឹងធ្វើការផលិតបានក្នុងមួយសប្តាហ៍នៅពេលដែលក្រុមហ៊ុន Ford បានធ្វើការផលិតពេញលេញរបស់ខ្លួននោះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន