no-alternative title

Xiaomi បង្ហាញនូវ Smart Electric Scooter ម៉ូដែលថ្មីចំនួនពីរម៉ូដែល មានរូវរាងស្អាតៗ និងទំនើបៗមែនទែន

យានយន្តអគ្គិសនី ត្រូវបានរំពឹងថា នឹងក្លាយជាឧបករណ៍សម្រាប់ប្រើប្រាស់នាពេលអនាគត ហើយក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់ចិន Xiaomi ក៏ដឹងរឿងនេះផងដែរ។ ក្រុមហ៊ុន Ninebot ដែលជាដៃគូរបស់ក្រុមហ៊ុននេះ បានបង្ហាញនូវម៉ូឌែលថ្មីចំនួន 2 កាលពីប៉ុន្មានខែមុននេះផងដែរ។ សម្រាប់ខ្សែសង្វាក់ផ្គត់ផ្គង់ទីពីរ របស់ក្រុមហ៊ុន Xiaomi គឺក្រុមហ៊ុន 70mai ក៏ប្រកាសបង្ហាញនូវកង់ E-Scooter ថ្មីរបស់ខ្លួនផងដែរ។ សម្រាប់កង់ 70mai A1 និង A1 Pro Smart Electric Scooters ត្រូវបានប្រកាសនៅក្នុងព្រឹត្តិការណ៍មួយនៅថ្ងៃនេះ។ 

កង់ e-bikes នេះគឺត្រូវបានផលិតឡើងដោយក្រុមហ៊ុន 70mai ហើយក្រុមហ៊ុននេះ គឺធ្វើការផលិតនូវ accessories សម្រាប់រថយន្តជាច្រើនផងដែរដែលក្នុងនោះគឺមានកាមេរ៉ា dashboard កញ្ចក់មើលខាងក្រោយ និងជាច្រើនទៀត។ កង់ 70mai e-scooters នេះ គឺជាប្រភេទកង់អេឡិចត្រូនិច ដែលមានភ្ជាប់ជាមួយនឹងឧបករណ៍បញ្ជាដោយសំឡេងឆ្លាតវៃ XiaoAI smart voice ថែមទៀត។ វាអាចធ្វើដំណើរបានចម្ងាយ 70 គីឡូម៉ែត្រ និងមានតម្លៃចាប់ផ្តើមពី 2999 yuan ($423)។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

កង់ 70mai A1 និង A1 Pro Smart Electric scooters នេះ គឺមានការឌីស្សាញដែលមានរូបរាងប្រហាក់ប្រហែលគ្នាផងដែរ ប៉ុន្តែទំហំថាមពលថ្ម និងមុខងារជាច្រើនទៀតគឺភាពខុសគ្នាផងដែរសម្រាប់ម៉ូឌែលទាំងពីរនេះ។ ការឌីស្សាញនេះគឺធ្វើអោយកង់នេះបានឈ្នះនូវពានរង្វាន់ German iF Design Award 2020 ផងដែរ។ វាមានទម្ងន់ស្រាលត្រឹមតែ 55kg និងមានល្បឿនដល់ទៅ 25km/h ថែមទៀត។

កង់ 70mai e-bike នេះ គឺមានការឌីស្សាញប្លែកជាមួយនឹងការឌីស្សាញពណ៌លឿន និងពណ៌ក្រហមយ៉ាងល្អឯកតែម្តង។ វាប្រើប្រាស់នូវភ្លើង LED ដែលមានរូបរាងជាការ៉េថែមទៀត។ សម្រាប់ភ្លើងចង្កៀងខាងមុខរបស់កង់នេះក៏មានឡូហ្គោរបស់ក្រុមហ៊ុននេះផងដែរ។ វាក៏មានភ្លើងចំណាំងផ្លាតនៅផ្នែកខាងក្រោយរបស់កង់នេះផងដែរ។ កង់អេឡិចត្រូនិចឆ្លាតវៃ 70mai នេះគឺមានភ្ជាប់ជាមួយនឹងកែបដែលមានភាពងាយស្រួលក្នុងការប្រើប្រាស់ជាទីបំផុត ហើយវាក៏ផ្តល់នូវផាសុកភាពថែមទៀត។ នៅក្នុងពេលនេះ ផ្នែកខាងលើនៃកែបនេះគឺមិនមានការជ្រាបទឹកនោះទេ ដូចនេះ អ្នកមិនចាំបាច់មានការព្រួយបារម្ភនោះទេនៅក្នុងការប្រើប្រាស់ប្រចាំថ្ងៃ ឬនៅខាងក្រៅផ្ទះនោះ។

បើនិយាយអំពីតម្លៃវិញនោះ ថ្ងៃដំបូង កង់អេឡិចត្រូនិចឆ្លាតវៃ 70mai A1 នេះ គឺមានតម្លៃ 2999 yuan ហើយវាអាចនឹងមានការកើនឡើងតម្លៃដល់ទៅ 3699 yuan ($522) សម្រាប់តម្លៃធម្មតា។ ម្យ៉ាងវិញទៀតនោះ កង់ A1 Pro នេះគឺមានតម្លៃ 3999 yuan ($565) នៅថ្ងៃរៃអង្គាសប្រាក់ និងតម្លៃធម្មតាគឺ 4699 yuan ($663) ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន