no-alternative title

ក្រុមហ៊ុន LG បង្ហាញនូវព័ត៌មានលម្អិតអំពីទូរទស្សន៍ NanoCell 8K និង TV OLED 4K 2020 របស់ខ្លួន ដែលគ្រោងនឹងដាក់លក់នៅក្នុងខែឧសភានេះ

នៅថ្ងៃនេះ ក្រុមហ៊ុន LG បានបង្ហាញនូវព័ត៌មានលម្អីតនៃទូរទស្សន៍ថ្មីចំនួន 12 ម៉ូឌែល នៅក្នុងត្រកូលនៃទូរទស្សន៍ NanoCell TV របស់ខ្លួន។ នៅក្នុងឈ្មោះរបស់ទូរទស្សន៍នេះ NanoCell TV គឺមានអេក្រង់ដែលផ្អែកនៅលើ LCD ដែលក្រុមហ៊ុននេះបាននិយាយថា នឹងប្រើប្រាស់នូវស្រទាប់ដែលមានទំហំ 1nm ដើម្បីផ្តល់នូវកម្រិតនៃពណ៌កាន់តែច្បាស់ជាងមុន។ ទូរទស្សន៍ដ៏ធំបំផុតរបស់វានោះគឺ  Nano90 4K TV ដែលមានទំហំ 86-inch ដែលពេលនេះគឺមានតម្លៃ $3,299។ សម្រាប់ម៉ូឌែលជាច្រើនទៀតនៅក្នុងត្រកូលនេះ គឺនឹងដាក់លក់នៅចុងខែនេះ និងខែក្រោយនេះ។ ទូរទស្សន៍  Nano99 8K series នេះគឺមានអេក្រង់ទំហំ 75-inch និង 65-inch ដែលគ្រោងនឹងដាក់លក់នៅក្នុងខែឧសភានិងមិថុនាខាងមុខនេះ។

ទូរទស្សន៍ Nano99 series និង Nano90 4K series គឺប្រើប្រាស់នូវ array local dimming ដែលផ្តល់នូវកម្រិតពណ៌ខ្មៅបានច្បាស់ល្អបំផុតក្នុងការទស្សនា។ ទូរទស្សន៍ Nano 99 series នេះគឺប្រើប្រាស់នូវបន្ទះឈីប Alpha 9 Gen 3 AI Processor 8K ដែលស្រដៀងគ្នាទៅនឹងទូរទស្សន៍ដែលប្រើប្រាស់នៅលើ  2020 OLED TVs របស់ក្រុមហ៊ុន LG នោះ។ ក្រុមហ៊ុននេះនិយាយថា ខ្លួនប្រើប្រាស់នូវបច្ចេកវិទ្យា “deep learning technology” ក្នុងការផ្តល់នូវកម្រិតទស្សនាដល់ទៅ 8K នេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

 

ក្រុមហ៊ុននេះ បានកត់សម្គាល់ថា ទូរទស្សន៍ ម៉ូឌែល 8K ទាំងនេះនឹងលើសពីតម្រូវការរបស់សមាគមន៍អ្នកប្រើប្រាស់បច្ចេកវិទ្យាដែលមានការទាមទារសម្រាប់កម្រិតភាពច្បាស់នៅលើទូរទស្សន៍  8K TVs នេះជាមួយនឹងទូរទស្សន៍ 2020 ZX series របស់ក្រុមហ៊ុន LG សម្រាប់ទូរទស្សន៍ 8K OLED TVs ដែលនឹងក្លាយជាម៉ូឌែលដំបូងបមផុតដែលមានការប្រើប្រាស់នូវឡូហ្គោ CTA 8K Ultra HD នេះ។ សម្រាប់ទូរទស្សន៍ទាំង 12 នេះនឹងមានការទ្រទ្រង់នូវ HDR formats ជាច្រើនដូចជា Dolby Vision និង HDR 10 នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន LG។ 

ទូរទស្សន៍ នឹងទ្រទ្រង់នូវសំឡេង Dolby Atmos រួមជាមួយនឹងមុខងារជាច្រើនទៀតដែលមានការពង្រឹងទៅលើបទពិសោធន៍នៃការទស្សនានៅលើខ្សែភាពយន្ត កីឡា និងហ្គេមជាច្រើនទៀត។ ទូរទស្សន៍នេះ នឹងមានការទ្រទ្រង់នូវ Google Assistant និង Amazon Alexa។ វាក៏មានការទ្រទ្រង់ទៅលើ Apple’s AirPlay 2 និង HomeKit និងការដំណើរការនូវ webOS Smart TV platform។ ខាងក្រោមនេះគឺជាតម្លៃរបស់ទូរទស្សន៍ទាំងនេះ៕

LG Nano99 Series:

75-inch – 75NANQ99UNA: ខែឧសភា ឆ្នាំ2020, $4,999

65-inch – 65NAN099UNA: ខែមិថុនា ឆ្នាំ 2020, $3,499

LG Nano90 Series:

86-inch – 86NANO90UNA: អាចរកទិញបានពេលនេះ, $3,299

75-inch – 75NANO90UNA: ខែឧសភា ឆ្នាំ 2020, $2,499

65-inch – 65NAN9O0UNA: ខែឧសភា ឆ្នាំ 2020, $1,499

55 -inch – 55NANO90UNA: ខែមេសា ឆ្នាំ 2020, $1,049

LG Nano85 Series:

75-inch – 75NANO85UNA: ខែកញ្ញា ឆ្នាំ 2020

65-inch – 65NANO85UNA: ខែមេសា ឆ្នាំ 2020, $1,199

55-inch – 55NANO85: ខែឧសភា ឆ្នាំ 2020, $849

49-inch – 49NANO85UNA: អាចរកទិញបានពេលនេះ, $649

LG Nano81 Series:

65-inch – 65NANO81ANA: ខែមេសា ឆ្នាំ2020, $899

55-inch – 55NANO81ANA: អាចរកទិញបានពេលនេះ, $599

ព័ត៌មានលំអិតសូមចុចតំណរខាងក្រោម៖ https://www.lg.com/us/nanocell 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន