no-alternative title

Ford Mustang ដែលជារថយន្តស្ព័រលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិក ត្រៀមបង្ហាញខ្លួននូវជំនាន់ថ្មីរបស់ខ្លួនហើយនៅពេលដ៏ខ្លីខាងមុខនេះ

គិតមកត្រឹមឆ្នាំនេះ រថយន្ត Ford Mustang បានក្លាយជាម៉ាកយីហោរថយន្តដែលពេលនេះ មានអាយុកាលបាន 56 ឆ្នាំហើយ។ នៅថ្ងៃទី 17 ខែមេសា ឆ្នាំ 1964 គឺជាពេលវេលាដែល Henry Ford II បានប្រកាសបង្ហាញនូវរថយន្ត Mk I Ford Mustang របស់ខ្លួនទៅកាន់ពិភពលោកនៅក្នុងព្រឹត្តិការណ៍ World's Fair នៅ Flushing Meadows ទីក្រុងញ៉ូវយ៉ក។ នៅក្នុងឆ្នាំនេះ រថយន្តនេះ នឹងក្លាយជារថយន្តដែលជាប់ឈ្មោះថា គឺជារថយន្តស្ព័រដែលលក់ដាច់បំផុតរបស់ពិភពលោករយៈពេល 5 លើកជាប់ៗគ្នា។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

មិនត្រឹមតែប៉ុណ្ណោះ សម្រាប់រថយន្ត Mustang ទ្វារពីរពេលនេះក៏មានរយៈពេល 50 ឆ្នាំហើយដែលស្ថិតនៅក្នុងបញ្ជីនៃរថយន្តស្ព័រដែលលក់ដាច់បំផុតនៅក្នុងសហរដ្ឋអាមេរិកនោះ។ Mustang បានក្លាយជារថយន្តដែលលក់ដាច់បំផុតចាប់តាំងពីក្រុមហ៊ុន Ford សម្រេចចិត្តក្នុងការចាប់ផ្តើមការផលិតរថយន្តម៉ូឌែលចង្កូតស្តាំនៅក្នុងឆ្នាំ 2015 ហើយវាក៏មានការពេញនិយមបំផុតនៅក្នុងប្រទេសអូស្រា្តលី និងចក្រភពអង់គ្លេស។  

រថយន្តនេះលក់ដាច់ច្រើនជាង 1 សែន គ្រឿងនៅជុំវិញពិភពលោកកាលពីឆ្នាំមុននេះ ហើយវាគឺជាប់ចំណាត់ថ្នាក់លេខ 1 នៅក្នុងក្រុម "best-selling sports car" និង "best-selling sports coupe" របស់ IHS Markit។ សម្រាប់ទីផ្សារមួយចំនួនដូចជាអាល្លឺម៉ង់ គឺមានការពេញនិយមខ្លាំងមែនទែនសម្រាប់រថយន្ត Ford Mustang ដែលមានការកើនឡើង 33% ហើយនៅក្នុងប្រទេសប៉ូឡូញវាមានការកើនឡើងជិត 50% ផងដែរ។ សម្រាប់ទីផ្សារនៅក្នុងប្រទេសបារាំងវិញនោះ ការលក់រថយន្ត Mustang គឺមានការកើនឡើងទ្វេរដងបើធៀបទៅនឹងឆ្នាំមុននេះ។

លោក Jim Farley នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Ford និយាយថា “យើងពិតជាមានមោទនភាពមែនទែនសម្រាប់កំណើននៃរថយន្ត Mustang របស់យើង។ ចាប់ពីប្រទេសស៊ុយអ៊ែតទៅដល់ទីក្រុងសាងហៃនោះ មនុស្សជាច្រើន រីករាយជាមួយនឹងសេរីភាពពេញលេញក្នុងការប្រើប្រាស់រថយន្តនេះ ហើយផ្លូវជាច្រើននៅក្នុងសហរដ្ឋអាមេរិក ក៏មានរថយន្តថ្មី Mustangs នេះផងដែរ។ យើងគឺមានមោទនភាពដែលមានអ្នកគាំទ្រយើងអស់រយៈពេល 56 ឆ្នាំមកហើយ។”

រថយន្ត Ford Mustang នេះមានតម្លៃសមរម្យ រូបរាងស្ព័រ និងក្លាយជានិមិ្មត្តិរូបមួយដូចទៅនឹងរថយន្ត Chevrolet Camaro, Dodge Challenger និង AMC Javelin ផងដែរ។ នៅថ្ងៃនេះ មានរថយន្តដែលមានកម្រិតខ្ពស់ជាច្រើនទៀតដូចជា Shelby GT350, Hollywood-bred Bullitt និង 760-horsepower Shelby GT500 ផងដែរ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
 HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

HONOR X7b ថ្មអមតៈ ធន់មាំស្វិត ថតរូបច្បាស់ស្អាតកម្រិតអាជីព មានលក់ជាផ្លូវការហើយតម្លៃត្រឹមតែ 169$ ប៉ុណ្ណោះ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

រថយន្តអគ្គិសនី Xpeng P7i Wing Edition បង្ហាញខ្លួនជាមួយលក្ខណៈសម្បត្តិខ្ពស់ជាងម៉ូដែលមុន នឹងមានតម្លៃ 30900 ដុល្លារ

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

រថយន្តអគ្គិសនី Aito M9 មានការបញ្ជាទិញច្រើនជាង 60,000 គ្រឿងហើយក្រោយពីការប្រកាសចេញបាន 86 ថ្ងៃ

ដោយ ប៉េងលីន
ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ការឌីស្សាញផ្នែកខាងក្រៅ និងខាងក្នុងនៃរថយន្ត Kia K4 ត្រូវបានបង្ហាញចេញនៅមុនការមកដល់នៅថ្ងៃទី 27 ខែមេសា

ដោយ ប៉េងលីន
Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

Geely Radar RD6 Horizon នឹងក្លាយជារថយន្តអគ្គិសនីប្រភេទ Pick Up Truck ដែលមានសន្ទុះល្បឿនលឿនបំផុត ហើយនឹងបង្ហាញវត្តមានលើទីផ្សារឆាប់ៗនេះ

ដោយ ប៉េងលីន
នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

នៅពេលនេះ តាក់ស៊ីហោះ បានចាប់ផ្តើមដាក់លក់នៅលើទីផ្សារអនឡាញនៅក្នុងប្រទេសចិនហើយ

ដោយ ប៉េងលីន