no-alternative title

ហាង បេប៊ី អោតឡេត ដាក់រថយន្ត Ford Ecosport ជារង្វាន់ធំដល់អតិថិជន

កាលពីពេលថ្មីនេះ ហាងលក់ទំនិញសម្រាប់កុមារ បេប៊ីអោតឡេត បានធ្វើការប្រកាសនូវប្រូម៉ូសិនធំពិសេសេមិនធ្លាប់មានសម្រាប់ដល់អតិថិដែលតែងគាំទ្របេប៊ីអោតឡេតកន្លងមក ដោយ អតិថិជនគ្រាន់តែចំណាយអស់ 70ដុល្លារ នឹងទទួលបានសន្លឹកឆ្នោតមួយសន្លឹកសម្រាប់ធ្វើការចាប់រង្វាន់ផ្សងសំណាង ដែលរង្វាន់សរុបរួមមានដូចជា iPhone 11 Pro Max ចំនួន 3 គ្រឿង, ម៉ូតូ Honda Zoomer-X ចំនួន 3 គ្រឿង និងរង្វាន់ធំរថយន្ត Ford EcoSport 2020 ចំនួន 1 គ្រឿង រួមទាំងរង្វាន់ផ្សេងៗជាច្រើនទៀតសរុប 5 ម៉ឺនដុល្លារ។ អ្វីដែលធ្វើឲ្យកម្មវិធីចាប់រង្វាន់ឆ្នាំនេះកាន់តែពិសេសជាងរាល់ដងនោះគឺអតិថិជនមានឳកាសឈ្នះរង្វាន់ធំ គឺរថយន្ត Ford Ecosport 2020 មួយគ្រឿងថ្មីស្រឡាង ហើយកម្មវិធីនេះ ចាប់ផ្តើមពីថ្ងៃទី 1 ខែមេសានេះតទៅ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

គួរបញ្ជាក់ផងដែរថា ហាងបេប៊ីអោតឡេត ជាហាងលក់ទំនិញសម្រាប់កុមារឈានមុខគេនៅប្រទេសកម្ពុជា ដែលត្រូវបានបង្កើតឡើងតាំងពីឆ្នាំ2014មកម៉្លេះ ហើយសព្វថ្ងៃនេះហាងបេប៊ីអោតឡេត ត្រូវបានគេចាត់ទុកថាជាអ្នកជំនាញលក់រាយដែលគួរឱ្យទុកចិត្តបំផុតសម្រាប់ផលិតផលទារក កុមារ និងសម្រាប់អ្នកម្តាយផងដែរ។ បេប៊ីអោតឡេត មានសាខាចំនួន៣ ដោយមានទីតាំងស្ថិតនៅលើតំបន់សំខាន់ៗនៃរាជធានីភ្នំពេញ រួមមានដូចជាសាខាទួលគោក, សាខាកម្ពុជាក្រោម និងសាខាវិមានឯករាជ្យ។ 


បេប៊ីអោតឡេតជ្រើសរើស Ford Ecosport 2020 ជារង្វាន់ធំសម្រាប់ឆ្នាំនេះគឺដើម្បីលើកទឹកចិត្តដល់អតិថិជនបេប៊ីអោតឡេត ហើយម្យ៉ាងទៀតដោយសាររថយន្តនេះ ទទួលបានការពេញនិយមសម្រាប់អ្នកដែលមានសមាជិកគ្រួសារតិច ដោយផ្តល់ផាសុកភាព និងភាពងាយស្រួលក្នុងការបត់បែនគ្រប់កាលៈទេសៈ និងគ្រប់តម្រូវប្រចាំថ្ងៃរបស់យើង ដូចជាការប្រើប្រាស់នៅក្នុងទីក្រុង ឬការដើរកម្សាន្តតាមខេត្តចុងសប្ដាហ៍ជាដើម។  ថ្វិត្បិត Ford Ecosport ជារថយន្ត SUV ធន់តូច តែមានបំពាក់បច្ចេកវិទ្យាទំនើប និងមានសុវត្ថិភាពខ្ពស់មិនចាញ់រថយន្ត SUV ធន់កណ្ដាលនោះទ។ ក្រៅពីនេះ យើងក៏មានដាក់តាំងរថយន្ត Ford Ecosport ដែលត្រៀមចាប់រង្វាន់នៅខាងមុខហាងប៊ីអោតឡេតផងដែរ។ ដូចនេះសម្រាប់អ្នកដែលមានបំណងចង់ទស្សនារថយន្តផ្ទាល់ អាចអញ្ជើញទៅកាន់ហាងប៊ីអោតឡេត សាខាវិមានឯករាជ្យ។

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន