no-alternative title

Kia ដែលជាក្រុមហ៊ុនផលិតរថយន្តធំបំផុតរបស់កូរ៉េខាងត្បូង បានចូលរួមក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងទៅនឹងកូវីដ 19 នៅសហរដ្ឋអាមេរិក

នៅពេលដែលមេរោគកូរ៉ូណាមានការផ្ទុះឡើងន មានប្រទេសជាច្រើន គឺមិនទាន់បានត្រៀមខ្លួននៅឡើយទេក្នុងការផលិតទៅលើឧបករណ៍ការពារខ្លួន personal protective equipment (PPE) សម្រាប់ក្រុមគ្រូពេទ្យជំនាញនោះទេ។ ដូច្នេះ ដើម្បីជួយបំពេញនូវកង្វះខាតនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើននៅលើពិភពលោក ក៏បានចាប់ផ្តើមក្នុងការផលិតទៅលើឧបករណ៍  PPE នៅក្នុងរោងចក្រជាច្រើនរបស់ពួកគេផងដែរ។ ក្រុមហ៊ុន Lamborghini ធ្វើការផលិតម៉ាស និងរបាំងមុខការពារថែមទៀត ខណៈពេលដែលក្រុមហ៊ុន Ford ធ្វើការផលិតនូវម៉ាស ម៉ាស៊ីនជំនួយប្រព័ន្ធដង្ហើម និងរបស់របជាច្រើនទៀត ។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅក្នុងផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនក្នុងការប្រយុទ្ធប្រឆាំងទៅនឹងមេរោគកូរ៉ូណានេះ ក្រុមហ៊ុន Kia ដែលជាក្រុមហ៊ុនផលិតរថយន្តរបស់កូរ៉េខាងត្បូង ក៏បានធ្វើការបង្កើតនូវកម្មវិធីមួយឈ្មោះហៅថា Accelerate the Good ។ កម្មវិធីនេះគឺមានការចាប់ផ្តើមតាមរយៈការពង្រីកទៅលើការធានាទៅលើរថយន្តដែលមានការផុតកំណត់ ហើយពេលនេះក៏ធ្វើការតម្លើងនូវឧបករណ៍  PPE នៅក្នុងរោងចក្ររបស់ខ្លួននៅក្នុងតំបន់ West Point, Georgia ដែលជាកន្លែងរថយន្ត Kia Telluride, Kia Sorento និង  Kia Optima គឺធ្វើការផលិតនៅពេលនោះ។

ក្រុមហ៊ុន Kia គឺគោរពតាមគោលការណ៍របស់ CDC ក្នុងការបម្លែងនូវផ្នែកខ្លះនៃរោងចក្ររបស់ខ្លួនជាមួយនឹងការផលិតនូវម៉ាសចំនួន 200,000 ក្នុងមួយខែ ដើម្បីប្រយុទ្ធប្រឆាំងទៅនឹងមេរោគ Covid-19។ ការដឹកជញ្ជូននឹងចាប់ផ្តើមនៅក្នុងសប្តាហ៍នេះ នៅក្នុងតំបន់ដែលមានការព័ទ្ធជុំវិញដោយរោងចក្រនេះ ហើយវាក៏មានការដឹកជញ្ជូនទៅកាន់ Georgia Emergency Management Agency និងរោងចក្រផលិតផ្នែកវេជ្ជសាស្រ្តនៅភាពខាងត្បូងនៃរដ្ឋ California និង New York។

ផលិតកម្មទៅលើម៉ាសនេះ គឺជាផ្នែកមួយរបស់ក្រុមហ៊ុនផលិតរថយន្តរបស់ប្រទេសកូរ៉េខាងត្បូងនេះ ដែលបានបរិច្ចាកនូវប្រាក់ចំនួន 1 លានដុល្លារដល់ដៃគូដែលមិនស្វែងរកនូវផលចំណេញ ដែលក្នុងនោះរួមមាន Covenant House, StandUp for Kids និង Family Promise និងអ្នកដែលគ្មានផ្ទះសម្បែងដែលជាយុវជនវ័យក្មេងនៅសហរដ្ឋអាមេរិក។

លោក Sean Yoon អគ្គនាយក និងនាយកប្រតិបត្តិរបស់ក្រុមហ៊ុន Kia Motors នៅអាមេរិកខាងជើង បាននិយាយថា “នេះគឺជាផ្នែកមួយដ៏សំខាន់នៃយុទ្ធសាស្រ្ត Give It Everything'របស់ក្រុមហ៊ុន Kia Motors នៅក្នុងសហរដ្ឋអាមេរិក។ នៅក្នុងកម្មវិធី Accelerate the Good នេះ គឺជាការបង្ហាញថា ក្រុមហ៊ុន Kia គឺមានមោទនភាពក្នុងការជួយផលិតនូវម៉ាសសម្រាប់ការងារក្រុមបុគ្គលិកសុខាភិបាលរបស់អាមេរិក។

ក្រុមការងារនៅក្នុងរោងចក្ររបស់ក្រុមហ៊ុន Kia Motors នៅក្នុងប្រទេស Georgia ក៏ចូលរួមចំនែកដើម្បីជួយអោយអស់ពីលទ្ធភាពសម្រាប់ការប្រយុទ្ធប្រឆាំងទៅនឹងមេរោគរាតត្បាតនេះដែរ៕”

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ស្មាតហ្វូនជំនាន់ថ្មី OPPO Reno 12 Series ត្រូវគេទម្លាយថា អាចនឹងបង្ហាញខ្លួននៅក្នុងខែឧសភានេះ

ដោយ ប៉េងលីន