no-alternative title

ក្រុមហ៊ុន Ford បង្ហាញនូវរថយន្តអេឡិចត្រូនិច Mustang Cobra Jet 1400 ដំបូងបំផុតរបស់ខ្លួន អស្ចារ្យមែនទែន

នេះគឺជាលើកដំបូងបំផុតដែលក្រុមហ៊ុន Ford Performance ដែលបានបង្ហាញនូវរថយន្ត Mustang Cobra Jet ដែលដំណើរការនូវអេឡិចត្រូនិចទាំងស្រុងនោះ។ សម្រាប់គំរូរបស់រថយន្ត Mustang Cobra Jet 1400 ដែលប្រើប្រាស់នូវថាមពលថ្មនេះគឺមានល្បឿនដល់ទៅ 1,400 សេះ ហើយវាមានកម្លាំងរមួលដល់ទៅ 1,100 ft.-lbs។ នេះពិតជារថយន្តមួយដែលអស្ចារ្យបំផុតក្នុងការប្រើប្រាស់។

 

រូបភាពពាណិជ្ជកម្ម
no-alternative title

លោក Dave Pericak អគ្គនាយកគ្រប់គ្រងពិភពលោករបស់ក្រុមហ៊ុន Ford Icons នោះនិយាយថា “ក្រុមហ៊ុន Ford តែងតែប្រើប្រាស់នូវ motorsport នៅក្នុងប្រកាសបង្ហាញនូវភាពច្នៃប្រឌិតរបស់ពួកគេ។ ការប្រើប្រាស់នូវ powertrains អគ្គីសនីនេះគឺជាកម្លាំងម៉ាស៊ីនថ្មីដ៏អស្ចារ្យ ហើយសម្រាប់រថយន្តអេឡិចត្រូនិច Cobra Jet 1400 គឺជាឧទាហរណ៍មួយនៅក្នុងការជម្រុញទៅលើបច្ចេកវិទ្យាថ្មីនេះនៅក្នុងកម្រិតមួយទៀតកាន់តែអស្ចារ្យដែលអ្នកនឹកស្មានមិនដល់នោះទេ។

យើងពិតជារំភើបមែនទែនដែលនៅឆ្នាំនេះ រថយន្តអេឡិចត្រូនិច Mustang Mach-E នឹងចូលរួមនៅក្នុងគ្រួសាររបស់ក្រុមហ៊ុន Mustang នោះ។” រថយន្ត Mustang Cobra Jet 1400 គឺពិតជាបង្ហាញនូវភាពលេចធ្លោនៃរថយន្ត Cobra Jet បើប្រៀបធៀននឹងការបង្ហាញខ្លួនជាលើកដំបូងបំផុតនៅក្នុងចុងទសវត្ស៍ឆ្នាំ 1960s ហើយនេះ គឺជារថយន្តស្ព័រដែលមានកម្លាំងខ្លាំងមែនទែនក្នុងការប្រើប្រាស់។ 

លោក Mark Rushbrook អគ្គនាយកពិភពលោករបស់ក្រុមហ៊ុន Ford Performance Motorsports បាននិយាយថា “គម្រោងមួយនេះ ពិតជាមានការប្រកួតប្រជែងខ្លាំងមែនទែនសម្រាប់យើងនៅក្នុងក្រុមហ៊ុន Ford Performance ប៉ុន្តែយើងពិតជារីករាយខ្លាំងមែនទែន។

យើងបានឃើញនូវគម្រោងនៃរថយន្ត Cobra Jet 1400 project ដែលជាឱកាសក្នុងការចាប់ផ្តើមក្នុងការអភិវឌ្ឍទៅលើកម្លាំងម៉ាស៊ីនអេឡិចត្រូនិចនៅក្នុងរថយន្តស្ព័រនេះ។”ក្រុមហ៊ុន Ford Performance បន្តក្នុងការធ្វើតេស្តទៅលើរថយន្ត Cobra Jet 1400 ដែលនឹងប្រកាសបង្ហាញនៅចុងឆ្នាំនេះ៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន
កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

កំពូលស្មាតហ្វូនស៊េរីថ្មី HONOR Magic6 Pro 5G យុគ្គសម័យ AI កាមេរ៉ា 180MP ហ្សូមបាន 100X នឹងបង្ហាញវត្តមានឆាប់នេះ!

ដោយ ប៉េងលីន