no-alternative title

Mazda CX-5 Signature Diesel AWD គឺជារថយន្ត SUV ជំនាន់ថ្មី ដែលអ្នកប្រើប្រាស់កំពុងរង់ចាំ!

សព្វថ្ងៃនេះ សម្រាប់រថយន្តដែលជាបំពាក់នូវម៉ាស៊ីនម៉ាស៊ូត គឺភាគច្រើនប្រើប្រាស់នៅលើរថយន្តប្រភេទ Crossovers និងរថយន្តសាមញ្ញជាច្រើនទៀត។ សម្រាប់ក្រុមហ៊ុនផលិតរថយន្ត Mazda វិញថ្មីៗនេះ ក៏ទើបតែប្រកាសបង្ហាញនូវរថយន្តស៊េរីថ្មី CX-5 Signature Diesel AWD 2019 របស់ខ្លួនផងដែរ ដោយបំពាក់នូវកម្លាំងម៉ាស៊ីន twin turbocharger ដែលមានកម្លាំងប្រហែលជា 168 សេះ នៅក្នុងកម្រិត 4,000 rpm និងកម្លាំងរមួលដល់ទៅ 290 lb-ft នៅក្នុងកម្រិត 2000 rpm។ 

ក្រុមហ៊ុន Mazda បញ្ជាក់ថា ការប្រើប្រាស់នូវកម្លាំង turbocharger តូចជាងនៅក្នុងកម្រិត rpm ទាបជាងនេះ គឺសម្រាប់ការឆ្លើយតបបានរហ័សលឿន។ បន្ទាប់មកវាក៏ដំណើរការទៅលើ turbocharger ដែលមានទំហំធំជាងនៅក្នុងកម្រិត rpm ខ្ពស់ជាងផងដែរ។ ក្រុមហ៊ុន Mazda បាននិយាយថា កម្រិតម៉ាស៊ីននេះ នឹងផ្តល់អោយនូវការឆ្លើយតបកាន់តែរលូនពីកម្រិតនៃម៉ាស៊ីនទាបរហូតដល់ម៉ាស៊ីនកម្រិតខ្ពស់ ហើយវាក៏មានកម្លាំងរមួលពីកម្រិតទាបទៅកាន់កម្រិតខ្ពស់ផងដែរ។ ម៉ាស៊ីននេះ មានការកំណត់ត្រឹម 5,500 rpm។ សម្រាប់កម្រិត EPA នៃម៉ាស៊ីនម៉ាស៊ូតរបស់រថយន្ត CX-5 គឺប្រហែលជា 27/30/28 mpg សម្រាប់ទីក្រុង ផ្លូវហាយវេ និងការបញ្ចូលគ្នា។

រូបភាពពាណិជ្ជកម្ម
no-alternative title

នៅពេលនេះ ក្រុមហ៊ុន Mazda បានភ្ជាប់មកជាមួយនូវមុខងារ all-wheel-drive ដែលអាចដំណើរការបានតែនៅលើរថយន្ត Signature trim នេះ។ បើសិនជាប្រៀបធៀបសម្រាប់រថយន្តដែលជាប្រភេទសាំងរបស់រថយន្ត CX-5 AWD គឺខុសគ្នា ដោយក្រុមហ៊ុនបានធ្វើការកំណត់នូវកម្លាំងត្រឹមតែ 187 សេះ រួមនិងកម្លាំងរមួល 186 lb-ft ជាមួយនឹង 24/30/26 mpg។ សម្រាប់រថយន្ត CX-5 Turbo ត្រូវបានក្រុមហ៊ុនបំពាក់នូវកម្លាំងម៉ាស៊ីន 250 សេះ និងកម្លាំងរមួល 310 lb-ft ជាមួយនឹងកម្រិត 22/27/24 mpg។ រថយន្តដែលប្រើប្រាស់ម៉ាស៊ូត SkyActiv-D diesel គឺជាអ្វីដែលមនុស្សជាច្រើនទន្ទឹងរង់ចាំនៅក្នុងសហរដ្ឋអាមេរិក ប៉ុន្តែកម្រិតនៃការសន្សំសំចៃរបស់វា គឺមិនទាន់អស្ចារ្យនៅឡើយទេ។ សម្រាប់រថយន្ត CX-5 Signature យើងសង្ឃឹមថាវានឹងមានលក្ខណៈពិសេសជាង។ 

ក្រុមហ៊ុន Mazda បាននិយាយថា ពេលនេះក្រុមហ៊ុន បានចាប់ផ្តើមទទួលនូវការកម្មង់ទិញមុនហើយសម្រាប់រថយន្ត CX-5 Signature Diesel AWD 2019 ដែលមានត្រឹមតែ $42,045 ជាមួយនឹងថ្លៃដឹកជញ្ជូន $1,045។ សម្រាប់រថយន្ត CX-5 Signature AWD ដែលប្រើប្រាស់នូវ turbo four gas engine ចាប់ផ្តើមជាមួយនឹងតម្លៃ $38,235 ។ សម្រាប់អតិថិជនដែលធ្វើការកម្មង់ទិញរថយន្តម៉ាស៊ូតនេះ វាមាន 4 ពណ៌សម្រាប់ធ្វើការជ្រើសរើសគឺពណ៌ខ្មៅ Jet Black, ពណ៌ប្រផេះ Machine Gray Metallic, ពណ៌ក្រហម Soul Red Chrystal និង ពណ៌ស Snowflake White Pearl៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន