no-alternative title

Hyundai ធ្វើអោយអ្នកប្រើប្រាស់មានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងវត្តមាន Sonata ជំនាន់ថ្មីរបស់ខ្លួន

ខណៈពេលដែលក្រុមហ៊ុនផលិតរថយន្តមួយចំនួនរួមមានដូចជាក្រុមហ៊ុន Ford បាននឹងកំពុងតែចេញលក់រថយន្តម៉ូដែលថ្មីៗនោះ ក្រុមហ៊ុន Hyundai ក៏គ្រោងនឹងបញ្ចេញនូវរថយន្តថ្មីៗរបស់ខ្លួនផងដែរ។ ថ្លែងនៅឯពិព័រណ៍រថយន្តក្រុងញូវយ៉កឆ្នាំ 2019 នេះ លោក Brian Smith ដែលជាអគ្គនាយកក្រុមហ៊ុន Hyundai Motor America បាននិយាយថា " រថយន្តស៊េរីថ្មីនេះដែលមានវត្តមាននៅពេលនេះ គឺខុសគ្នាយ៉ាងខ្លាំង" Hyundai Sonata ជំនាន់ថ្មី គឺស្ថិតនៅក្នុងស្នាដៃមួយ ដែលនឹងក្លាយជាម៉ូឌែល N Line ដែលមានកម្លាំងជាង 275 សេះ។

រូបភាពពាណិជ្ជកម្ម
no-alternative title

ក្រុមហ៊ុន បានបញ្ជាក់ថា កន្លងរថយន្ដមួយចំនួន ដែលផ្អែកលើម៉ាស៊ីនប្រភេទ 1.6 លីត្រ និងប្រើប្រាស់នូវស៊ីឡាំងចំនួន 4 គ្រាប់នោះ គឺមានសមត្ថភាពអាចបង្កើតនូវកម្លាំងម៉ាស៊ីនបានត្រឹមតែទំហំ 180 សេះប៉ុណ្ណោះ ខណៈដែលម៉ាស៊ីនដែលមានទំហំ 2.5 លីត្រ ដោយមានការប្រើប្រាស់ turbocharged ថែមទៀតនោះ គឺមានសមត្ថភាព អាចបង្កើតបានកម្លាំងម៉ាស៊ីនបានទំហំ 191 ប៉ុណ្ណោះ។ មានសំណួរថា តើនាពេលអនាគត Sonata N Line ថ្មីនេះ អាចនឹងប្រើប្រាស់ម៉ាស៊ីនទំហំ 2.0 លីត្រដូចគ្នាទៅនឹងម៉ាស៊ីនដែលគេបានរកឃើញនៅក្នុង Veloster ដែរឬទេ ស្របពេលរថយន្តនេះ អាចបង្កើតកម្លាំងបានរហូតដល់ទៅ 275 សេះឯណោះ? 

ទាក់ទងនឹងសំណួរខាងលើនេះ Hyundai ដែលជាក្រុមហ៊ុនផលិតរថយន្តដ៏ធំរបស់កូរ៉េខាងត្បូងមួយនេះ បានបដិសេធ មិននិយាយអ្វី ក៏ដូចជាបង្ហាញនូវព័ត៌មានលម្អិតសនៃរថយន្តថ្មីនេះ សម្រាប់ពេលនេះនោះទេ។ ប៉ុន្តែការពិតសម្រាប់វត្តមាននៃសែស្រឡាយនៃរថយន្ត Sonata N Line គឺពិតជាព័ត៌មានដ៏ល្អមួយសម្រាប់អតិថិជន។

ក្រុមហ៊ុន Hyundai បានបង្ហាញពីភាពសប្បាយចិត្តជាខ្លាំងនៅពេលដែលខ្លួនអាចធ្វើដូច្នេះបាន។ រថយន្ដ Line N ត្រូវបានផលិតចេញដោយការចាប់យកគំនិតពីរថយន្ត Veloster (និង i30N នៅឯបរទេស)។ ក្រុមហ៊ុននេះ ក៏បានធ្វើការកោតសសើរ និងថ្លែងអំណរគុណដល់ក្រុមវិស្វករ និងអ្នកផលិតទាំងអស់ ដែលបានធ្វើការប្តេជ្ញាចិត្តយ៉ាងខ្ពស់ ដែលអាចបង្កើតចេញនូវរថយន្តថ្មីមួយ ដែលមានអនុភាពខ្លាំងបែបនេះ។ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

Changan E07 រថយន្តអគ្គិសនីប្រភេទ SUV ស៊េរីថ្មីនឹងបង្ហាញវត្តមាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៌រថយន្ត Beijing Auto Show

ដោយ ប៉េងលីន
កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

កាមេរ៉ានៅលើ iPhone 16 Pro នឹងមានសមត្ថភាពខ្ពស់អាចដោះស្រាយបានទៅលើបញ្ហា Flare និង Ghosting

ដោយ ប៉េងលីន
ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ការលក់ថ្ងៃដំបូងរបស់ស្មាតហ្វូន Huawei Pura 70 Ultra និង Pro អស់ស្តុករលីង នៅក្នុងពេលតែមួយនាទីប៉ុណ្ណោះ!

ដោយ ប៉េងលីន
Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

Huawei Nova 13 Series ក៏អាចនឹងបំពាក់នូវបន្ទះឈីបជំនាន់ថ្មី Kirin 9010 ដូច Pura 70 Series អញ្ចឹងដែរ

ដោយ ប៉េងលីន
កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

កំពូលរថយន្ត BYD Leopard 8 នឹងដាក់លក់នៅលើទីផ្សារនាត្រីមាសទី 3 ជាមួយតម្លៃ 69050 ដុល្លារ

ដោយ ប៉េងលីន
ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ស្មាតហ្វូនដំបូងបំផុតរបស់ពិភពលោកភ្ជាប់នូវបច្ចេកវិទ្យា IP69 អាវក្រោះការពារទឹក និងធូលី ចេញលក់តម្លៃ $300 ប៉ុណ្ណោះ

ដោយ ប៉េងលីន