no-alternative title

រថយន្ត Rolls-Royce ស៊េរីថ្មី មានភ្ជាប់ជាមួយនឹង Accessory ថ្មីកាន់តែប្លែកអស្ចារ្យឈានដល់កម្រិតថ្មីមួយទៀត កាន់តែសំបូរបែប!

ជីវិតការងារជាអ្នកជំនួញ ឬជាមហាសេដ្ឋី តែងតែចង់បាននូវអ្វីដែលអស្ចារ្យជាងគេនៅក្នុងចំណោមមនុស្សទូទៅ មិនថាពេលណា កន្លែងណានោះទេ គឺចូលចិត្តធ្វើរឿងអ្វីដែលគេធ្វើមិនបាន។ ឧទាហរណ៏នៅពេលកំពុងតែធ្វើដំណើរនៅតាមដងផ្លូវជាដើម ជីវិតអ្នកទាំងនោះអាចនឹងធ្វើរៀងថ្មីៗ ដូចជាការហូបចុក និងការប្រជុំនៅលើរថយន្តជាដើម។ នៅពេលនេះ រថយន្តស៊េរីថ្មីទំនើប Rolls-Royce Cullinan អាចជួយជីវិតការងារជាអ្នកជំនួញ ឬជាមហាសេដ្ឋី បានតាមរយៈនៃការភ្ជាប់នូវ Accessory ថ្មីមានសមត្ថភាពរឹតតែសំបូរបេប ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ស្តាប់មួយភ្លេតទៅ លោកអ្នកអាចដឹងថា នៅក្នុងស្ថានភាពបែបនេះ ពិតជាពិបាកមែនទែន នៅក្នុងការស្រម៉ៃថា វាល្អបែបណានោះ ហើយគ្រប់គ្នាក៏ប្រហែលជាចង់សម្រាកលំហែរកាយ និងពិសារស្រានៅក្នុងដៃរបស់អ្នកជាក់ជាមិនខានដូចជាជីវិតអ្នកស្តុកស្តមចឹងដែរ។  សម្រាប់រថយន្តស៊េរីទំនើប Rolls-Royce គឺរចនាឡើងជាមួយនឹងកន្លែងសម្រាប់ធ្វើការរក្សាទុកនូវភេសជ្ជៈ ប៉ុន្តែវាស្ថិតនៅក្នុងបរិមាណតិចតួចប៉ុណ្ណោះ នៅក្នុងសហរដ្ឋអាមេរិក ជាកន្លែងដែលការបើកបរនៅក្នុងស្ថានភាពស្រវឹង គឺល្មើសច្បាប់ (បើទោះបីជាស្ថិតនៅខាងក្រោយរថយន្តក៏ដោយ)។

ប៉ុន្តែសម្រាប់រថយន្ត Rolls-Royce នេះ គឺមានភ្ជាប់ជាមួយនឹង Accessory ថ្មីដែលពិតជាមានសារៈសំខាន់មែនទែនសម្រាប់អ្នកប្រើប្រាស់នៅក្នុងសហរដ្ឋអាមេរិក។ រថយន្ត Rolls-Royce ពេលនេះ មានការភ្ជាប់ជាមួយនឹងកន្លែងដាក់ស្រាសាំប៉ាញថ្មីដែលលោក Gavin Hartley ប្រធានផ្នែកឌីស្សាញរបស់ក្រុមហ៊ុន Rolls-Royce Motor Cars បាននិយាយថា វាត្រូវបានរចនាឡើងជាមួយនឹងការច្នៃប្រឌិតខ្ពស់ និងអស្ចារ្យបំផុត ផ្តល់នូវការកម្សាន្តដែលទាក់ទាញបំផុតក្នុងការប្រើប្រាស់។

សម្រាប់កន្លែងរក្សាទុកនូវស្រាសាំប៉ាញនៅលើ រថយន្ត Rolls-Royce នេះ គឺបង្កើតឡើងដោយសម្ភារៈដ៏ប្រណិតល្អបំផុត។ វាប្រើប្រាស់នូវអាលុយមីញ៉ូម និងកាបូន Fiber ជាមួយនឹងពូកស្បែកពណ៌ខ្មៅដ៏ប្រណិតគ្មានគូប្រៀបនោះទេ។ ជាក់ស្តែង ពេលនេះ សម្រាប់ម្ចាស់នៃរថយន្ត Rolls-Royce នឹងសប្បាយរីករាយជាក់ជាមិនខាន។នៅកន្លែងនេះមានប៊ូតុងមួយដែលអាចធ្វើការបើកបង្ហាញនូវស្រាសាំប៉ាញដែលមានកន្លែងអង្គុយបានមនុស្សចំនួន 4 នាក់ថែមទៀត។

សម្រាប់ប្រអប់ស្រានេះត្រូវរចនាឡើងយ់ាងពិសេស ហើយកន្លែងសម្រាប់ដាក់ស្រាសាំប៉ាញនេះ គឺអាចរកទិញបាននៅក្នុងតម្លៃ r £37,000 ($47,000) ដែលវាពិតជាល្អគ្រប់គ្រាន់សម្រាប់រក្សាទុកនូវស្រាសាំប៉ាញ ដ៏ឆ្ងុយឆ្ងាញ់របស់អ្នកជាក់ជាមិនខាន៕ 

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ក្រសួងព័ត៌មាន និងក្រុមហ៊ុន OPPO បានធ្វើសន្និសីទកាសែតពីការប្រកួតថតរូបទូរស័ព្ទដៃ SEE CAMBODIA 2024 នៅក្នុងប្រទេសកម្ពុជា ដែលមានរង្វាន់ធំជាទឹកប្រាក់រហូតដល់ 12 លានរៀល

ដោយ ប៉េងលីន
iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

iPhone 17 Pro ទំនងជានឹងប្រើបន្ទះឈីបស្តង់ដារថ្មីខ្នាត 2nm ដំបូងគេរបស់ក្រុមហ៊ុន TSMC

ដោយ ប៉េងលីន
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

Redmi Turbo 3 និង Redmi Pad Pro Harry Potter Edition បានបង្ហាញវត្តមានជាផ្លូវការណ៍

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

រថយន្តអគ្គិសនី Xiaomi SU7 មានការបំពាក់នូវបច្ចេកវិទ្យា Super Power-Saving Mode អាចកំណត់ល្បឿនបានទៀតផង

ដោយ ប៉េងលីន