no-alternative title

ក្រុមហ៊ុនផលិតរថយន្ត Guangzhou Automotive Company (GAC) ក៏រងនូវឥទ្ធិពលពីរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិកផងដែរ!

ថ្មីនេះ ក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិនដូចជា Guangzhou Automotive Company (GAC) បានបង្ហាញអំពីការចាប់អារម្មណ៍របស់ខ្លួនចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិក ប៉ុន្តែភាពតានតឹងទៅលើពាណិជ្ជកម្មថ្មីៗនេះ ក៏បណ្តាលអោយមានបញ្ហាផងដែរ។ GAC គឺជាក្រុមហ៊ុនមួយនៅក្នុងចំណោមក្រុមហ៊ុនផលិតរថយន្តជាច្រើនរបស់ចិន ដែលនឹងបង្ហាញខ្លួននៅក្នុងទីផ្សារទឹកដីរបស់សហរដ្ឋអាមេរិក បន្ទាប់ពីការបង្ហាញខ្លួននៅក្នុងពិពរណ៍ Detroit Auto Show កាលពី 2 ឆ្នាំមុននេះ។ 

 

រូបភាពពាណិជ្ជកម្ម
no-alternative title

ម៉ាកយីហោនេះក៏ត្រូវគេរំពឺងថា នឹងបង្ហាញខ្លួននៅក្នុងឆ្នាំ 2018 នេះជាមួយនឹងរថយន្ត GA8 sedan, GS8 crossover នឹងរថយន្តអេឡិចត្រូនិចដែលអាចធ្វើដំណើរបានចម្ងាយ 370 ម៉ាយ៍ ប៉ុន្តែតាមការបញ្ជាក់របស់ CNBC នោះ GAC ក៏មានការបង្ខំអោយមានការពន្យារពេលសិនសម្រាប់គម្រោងនៅក្នុងសហរដ្ឋអាមេរិករបស់ខ្លួនរហូតដល់ឆ្នាំ 2020 ដោយសារតែភាពតានតឹងនៃពាណិជ្ជកម្មនោះ។

លោក Hebin Zeng អគ្គនាយកអន្តរជាតិរបស់ក្រុមហ៊ុន GAC Motor និយាយថា “ទំនាក់ទំនងបច្ចុប្បន្នរវាងសហរដ្ឋអាមេរិក និងចិន សង្គ្រាមពាណិជ្ជកម្មនេះ ទំនាក់ទំនងនេះគឺមិនទាន់ច្បាស់លាស់នោះទេ។ យើងធ្វើការពន្យារពេលទៅលើគម្រោងក្នុងការចូលទៅកាន់ទីផ្សាររបស់អាមេរិកខាងជើង។” លោក Zeng មិននិយាយអំពីគម្រោងរបស់ក្រុមហ៊ុន GAC នោះទេ ប៉ុន្តែលោកលើកឡើងថា “បើនិយាយអំពីពេលដែលយើងចូលទៅក្នុងទីផ្សារនោះ យើងនឹងបន្តពិភាក្សាបន្ថែមទៀតផ្អែកទៅលើការផ្លាស់ប្តូរកាលៈទេសៈនោះ។”

នេះគឺជាការផ្លាស់ប្តូរមួយដ៏ធំសម្រាប់ក្រុមហ៊ុនផលិតរថយន្តមួយនេះដែលហាក់ដូចជាត្រៀមខ្លួនចូលទៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកទៅតាមកាលវិភាគរបស់ខ្លួននោះ។ រហូតមកទល់ពេលនេះ នៅមិនទាន់មានក្រុមហ៊ុនរបស់ចិនណាមួយ ដែលអាចចូលទៅកាន់ទីផ្សាររបស់សហរដ្ឋអាមេរិកនៅឡើយទេលើកលែងតែក្រុមហ៊ុន Geely ដែលជាក្រុមហ៊ុនធំរបស់ Volvo នោះ។ 

លោក Geely ក៏បង្ហាញអំពីការចាប់អារម្មណ៍នៅក្នុងការលក់ម៉ាកយីហោ Lynk & CO របស់ខ្លួននៅក្នុងសហរដ្ឋអាមេរិក និងម៉ាកយីហោរបស់ចិនដូចជា Great Wall Motor Company និង Zotye Automobile Company ក៏ប្រកាសអំពីគម្រោងក្នុងការលក់រថយន្តជាច្រើននៅទីនេះផងដែរ។ ក្រុមហ៊ុនរបស់ចិននេះ ក៏ប្រហែលជាកៀកក្នុងការលក់រថយន្តនៅក្នុងទីផ្សាររបស់សហរដ្ឋអាមេរិកផងដែរ។ ប្រសិនបើសង្គ្រាមពាណិជ្ជកម្មរវាងអាមេរិក និងចិននៅតែបន្តនោះ ហាក់ដូចជាត្រូវការពេលវេលាច្រើនឆ្នាំទៀតដែលយើងអាចមើលឃើញនូវរថយន្តចិនជាច្រើនបង្ហាញខ្លួននៅលើផ្លូវរបស់សហរដ្ឋអាមេរិក៕

 

ព័ត៌មានពាណិជ្ជកម្ម
អត្ថបទគួរចាប់អារម្មណ៍
iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

iPhone 16 Plus ត្រូវគេទម្លាយថា អាចនឹងមានជម្រើស 7 ពណ៌ ដោយបន្ថែមនូវពណ៌ថ្មីចំនួនពីរទៀត

ដោយ ប៉េងលីន
បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

បន្ទះឈីប និងថាមពលថ្ម ហើយនិងបច្ចេកវិទ្យាសាក នៅលើ Redmi K70 Ultra ត្រូវគេទម្លាយចេញហើយ!

ដោយ ប៉េងលីន
ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ASUS Zenbook S13 OLED 13.3 អ៊ីង រូបរាងស្អាត កម្រ់ាស់ស្លីម បំពាក់នូវបន្ទះឈីប Intel Core Ultra 7 ដាក់លក់ក្នុងតម្លៃ $1399 ប៉ុណ្ណោះ

ដោយ ប៉េងលីន
Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

Leica Leitz Phone 3 បង្ហាញខ្លួនជាមួយសិនស័រកាមេរ៉ាដ៏ពិសេសកម្រិត 1 អ៊ីង និងបន្ទះឈីប Snapdragon 8 Gen 2

ដោយ ប៉េងលីន
បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

បែកធ្លាយតម្លៃ Huawei P70 Series ខណៈដែលការបង្ហាញវត្តមានស្មាតហ្វូននេះ នៅមិនទាន់ច្បាស់នៅឡើយទេ!

ដោយ ប៉េងលីន
ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ASUS Zenbook DUO 14 អ៊ីង Dual Screen កុំព្យូទ័រអេក្រង់ភ្លោះ ដំបូងបំផុតរបស់ពិភពលោក បង្ហាញខ្លួននៅកម្ពុជា

ដោយ ប៉េងលីន