no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title
no-alternative title

រថយន្ត TOYOTA HILUX REVO ស៊េរីឆ្នាំ 2020 ទើបតែចេញសោះ ចំនួនអ្នកកក់ច្រើនពិតជាមិនគួរអោយជឿ (មានវីដេអូ)

គ្រប់គ្នាប្រហែលជាស្គាល់រថយន្ត TOYOTA HILUX REVO ច្បាស់ហើយ ដោយសាររថយន្តនេះ គឺជាប្រភេទរថយន្ត Pick-Up ឈានមុខគេពីគុណភាពនិងភាពធន់ពីអ្នកប្រើប្រាស់ទូទាំងពិភពលោកអស់រយៈពេលជាង 50 ឆ្នាំមកហើយ។ ឥឡូវនេះ HILUX REVO ស៊េរីឆ្នាំ 2020 បានមកដល់ ជាមួយរូបរាងនិង បច្ចេកវិទ្យាទំនើបទាន់សម័យល្អឥតខ្ចោះដែលមានដូចជាៈ

 

no-alternative title

+ ម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិទាំងខាងមុខ និង ខាងក្រោយ (ត្រជាក់សព្វរថយន្ត)

+ ម៉ាស៊ីនជំនាន់ថ្មីចុងក្រោយ GD Engine

•កំលាំងខ្លាំង

•សំលេងស្ងាត់

•ស៊ីប្រេងតិច

•កាត់បន្ថយជាតិពុលទៅបរិយាកាស

+ ប្រព័ន្ធហ្វ្រាំងសុវត្ថិភាពសំខាន់ៗនិងចាំបាច់ទាំង 11 មានដូចជាៈ 

•ABS   ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តមិនអោយអូសកង់ 

•BA     ប្រព័ន្ធហ្វ្រាំងបញ្ឈប់រថយន្តក្នុងស្ថានភាពអាសន្ន

•EBD   ប្រព័ន្ធហ្វ្រាំងជំនួយពេលដឹកធ្ងន់

•VSC   ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវកោង

•TRC   ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិក្នុងស្ថានភាពផ្លូវរអិល

•DAC   ប្រព័ន្ធហ្វ្រាំងទប់លំនឹងស្វ័យប្រវត្តិពេលចុះចំណោត

•HAC   ប្រព័ន្ធហ្វ្រាំងការពារការរអិលថយក្រោយដោយស្វ័យប្រវត្តិ

•BOS   ប្រព័ន្ធចាប់ហ្វ្រាំងដោយស្វ័យប្រវត្តិពេលអ្នកបើកបរបាត់បង់ម្ចាស់ការ

•TSC   ប្រព័ន្ធទប់លំនឹងដោយស្វ័យប្រវត្តិពេលសណ្ដោង រឺ រងសម្ពាធខ្យល់បោក

•ATRC ប្រព័ន្ធជំនួយពេលជាប់ផុង

•EBS   ប្រព័ន្ធប្រកាសភ្លើងអាសន្ន

+ ប្រើប្រាស់ប្រព័ន្ធសោរឆ្លាតវៃ (Smart Key)

+ ពោងសុវត្ថិភាពចំនួន៩ (មួយជុំរថយន្ត)

+ ប្រអប់ក្លាសេភេសជ្ជៈ (Cool box)

+ ចង្កៀងមុខប្រភេទ LED បិទ/បើក និងកំណត់កំពស់ពន្លឺដោយស្វ័យប្រវត្តិ

+ អំពូល LED 24 គ្រាប់ ផ្តល់សុវត្ថិភាពនិងលំអរផ្នែកខាងមុខរថយន្ត

+ ប្រព័ន្ធភ្លើងសុវត្ថិភាព Follow Me Home

+ ប្រអប់លេខស្វ័យប្រវត្តិ 6 វគ្គ អាចប្រើលេខអូតូ រឺ លេខដៃក៏បាន

+ ប្រព័ន្ធជំនួយប្រអប់លេខបង្កើនសន្ទុះរថយន្ត (Power Mode)

+ ប្រព័ន្ធកាពីតាស់ស្វ័យប្រវត្តិ (4WD shift on the fly) 

+ ប្រព័ន្ធចង្កូត (PS) រក្សាលំនឹងរថយន្តពេលបើកបរល្បឿនលឿន រឺ ធ្លាក់គន្លុក 

+ គ្រោងឆ្អឹងរថយន្ត (GOA) កាត់បន្ថយសម្ពាធរាល់ការប៉ះទង្គិច 

ក្រៅពីនេះ HILUX REVO ម៉ូដែល 2020 ក៏បានភ្ជាប់ជាមួយបច្ចេកវិទ្យាចុងក្រោយទំនើបៗជាច្រើនទៀត។

តាមការបង្ហើបពីនាយកចាត់ការទូទៅផ្នែកលក់និងទីផ្សារនៃក្រុមហ៊ុនតូយ៉ូតា (ខេមបូឌា) លោក លី ប៊ុនហៃ បានអោយដឹងថាចំនួនការកក់មានការកើនឡើងលើសពីការរំពឹងទុកបន្ទាប់ពីការប្រកាសទើបតែបាន 1 ខែសោះ ដោយសារស៊េរីថ្មីនេះ មានបំពាក់បន្ថែមជាមួយនឹងម៉ាស៊ីនត្រជាក់ខាងក្រោយដែលជាការការចង់បានរបស់អតិថិជនយូរមកហើយ ហើយតំលៃគឺយើងនៅរក្សាដដែរ តំលៃ Hilux Revo Rally គឺ $ 53900 និង Hilux Revo Premium $51300 តំលៃនេះ មិនរួមបញ្ចូលពណ៌សកាម៉ៃទេ។ ចំពោះអតិថិជន ដែលចង់ធ្វើការកក់សូមទំនាក់ទំនងក្រុមហ៊ុនផ្ទាល់ តាមរយះទូរសព្ទ័ 017 333 503/ 017 222 532។ 

 

 

no-alternative title
no-alternative title

no-alternative title
ព័ត៌មានពាណិជ្ជកម្ម